ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់រៀលខ្មែរមានប្រៀបជាងដុល្លារសាំងហ្គាពួរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រាក់រៀលខ្មែរបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនខ្លាំងជាងប្រាក់ដុល្លារ សាំងហ្គាពួរ នេះបើធៀបហាងឆេងថ្ងៃនេះទៅនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៤ខែកញ្ញា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ប្រាក់រៀលខ្មែរបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនខ្លាំងជាងប្រាក់ដុល្លារ សាំងហ្គាពួរ នេះបើធៀបហាងឆេងថ្ងៃនេះទៅនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៤ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារសាំងហ្គាពួរ ទិញចូលត្រឹមតែ ៣០០៧ រៀល និងលក់ចេញតែ ៣០៣៧ រៀលប៉ុណ្ណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលរហូត ដល់ ៣០១៤ រៀល ហើយលក់ចេញដល់ទៅ ៣០៤៤ រៀលឯណោះ ។

ទន្ទឹមនេះសម្រាប់ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតក្នុងថ្ងៃនេះដែរ រួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤១០៥ រៀល, ១អឺរ៉ូ ទិញចូល ៤៨៦៣ រៀល លក់ចេញ ៤៩១២ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៨២ រៀល លក់ចេញ ៣០១២ រៀល ។

ដោយឡែកសម្រាប់ប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១យន់ចិន ទិញ ចូល ៥៩៩ រៀល លក់ចេញ ៦០៥ រៀល, ១០០យ៉េនជប៉ុន ទិញចូល ៣៨៦៨ រៀល លក់ ចេញ ៣៩០៧ រៀល ហើយ ១០០វុនកូរ៉េ ទិញចូល ៣៤៥ រៀល លក់ចេញ ៣៤៨ រៀល ខណៈដែល ១បាតថៃ ទិញចូល ១៣១ រៀល និងលក់ចេញ ១៣២ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ