ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ការ​ហើយ​! ព្រះ​នាង​តូច ជេន ណា នឹង​យាង​ទៅ​កូរ៉េ​នាំ​ក្រុម​តារា​កូរ៉េ​សម្រាប់​ប្រគុំ​តន្ត្រី​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាន់តែ​វិ​វត្ត​មួយ​កម្រិត​ទៅ​មុខ​ដ៏​ប្រសើរ​សម្រាប់​ព្រះ​នាង​តូច​នរោត្តម ជេន ណា ព្រោះ​ទ្រង់​នឹង​យាង​ទៅ​ប្រទេស​កូរ៉េ​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​ធ្វើការ​ពិភាក្សា​លើ​ការងារ​រៀបចំ​ការ​ប្រគុំ​តន្ត្រី​ធំ​មួយ​នៅ​កម្ពុជា ។ ប្រាកដ​ណាស់​កន្លង​មក​មហាជន​បានដឹង​រួច​មក​ហើយ អំពី​សមត្ថភាព…

រាជធានី​ភ្នំពេញ ៖ កាន់តែ​វិ​វត្ត​មួយ​កម្រិត​ទៅ​មុខ​ដ៏​ប្រសើរ​សម្រាប់​ព្រះ​នាង​តូច​នរោត្តម ជេន ណា ព្រោះ​ទ្រង់​នឹង​យាង​ទៅ​ប្រទេស​កូរ៉េ​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​ធ្វើការ​ពិភាក្សា​លើ​ការងារ​រៀបចំ​ការ​ប្រគុំ​តន្ត្រី​ធំ​មួយ​នៅ​កម្ពុជា ។

ប្រាកដ​ណាស់​កន្លង​មក​មហាជន​បានដឹង​រួច​មក​ហើយ អំពី​សមត្ថភាព និង​ទេព​កោសល្យ​របស់​ព្រះ​នាង​នៅ​ក្នុង​វិស័យ​សិល្បៈ ព្រោះ​ទ្រង់មាន​សមត្ថភាព​ខ្ពស់​ក្នុង​គ្រប់​ទម្រង់​សិល្បៈ​ទាំងអស់​មិន​ថា សមត្ថភាព​សម្តែង ការ​ច្រៀង​ទម្រង់​សម័យ និង​មរតក​ដើម​ក៏​ដូច​ជា ការ​បញ្ចេញ​ក្បាច់​រាំ​បែប K-POP នោះ​ទេ ក៏​ព្រះ​នាង​អាច​រាំ​បាន ជា​ពិសេស គឺ​ទ្រង់មាន​សមត្ថភាព​បកស្រាយ​បទ​ចម្រៀង​ជា​ភាសាបរទេស​បាន​យ៉ាងច្រើន​ភាសា​ផង​ដែរ ។

ដោយឡែក កាលពី​ពេល​ថ្មី​ៗ​នេះ​ព្រះ​នាង​តូច​បាន​ធ្លាប់​មាន​បន្ទូល​ថា ទ្រង់​កំពុង​សព្វព្រះរាជហឫទ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​តារាចម្រៀង​កូរ៉េ​នោះ គឺ MOMOLAND BLACKPINK TWICE រួម​ទាំង​តារា​សម្ដែង​ប្រុស Lee Minho ទៀត​ផង ។

យ៉ាងណាមិញ​ក៏​មាន​ប្រភព​ព័ត៌មាន​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា កម្មវិធី​វប្បធម៌​រវាង​កម្ពុជា​-​កូរ៉េ នឹង​ឈាន​មក​ដល់​ឆាប់​ៗ ដូច្នេះ​ព្រះ​នាង​តូច​នឹង​យាង​ទៅ​កាន់​ប្រទេស​កូរ៉េ ដើម្បី​ពិភាក្សា​ជាមួយ​ក្រុម​សហប្រតិបត្តិការ​វប្បធម៌ និង​សេដ្ឋកិច្ច​កម្ពុជា នៅ​ក្នុង​ថ្ងៃ​ណាមួយ​នៃ​ខែកញ្ញា​នេះ ក្នុង​ការ​រៀបចំ​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​កម្ពុជា ។ នេះ​បើ​យាង​តាម​សារព័ត៌មាន​កូរ៉េ ដែល​មានឈ្មោះ​ថា nbn បាន​ប្រកាស​អោយ​ដឹង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​តារាចម្រៀង​ប្រុស​ស្រី​ដែល​ព្រះ​នាង​តូច​នរោត្តម ជេន ណា ទ្រង់​អាច​រៀប​ចំការ​អញ្ជើញ​អាច​មាន​ក្រុម​ចម្រៀង​ស្រី MOMOLAND ដែល​កំពុង​តែ​ពិភាក្សា និង​ជា​ជម្រើស​ទី​មួយ​សម្រាប់​ការ​ប្រគុំ​តន្ត្រី​ខាង​មុខ​នេះ ៕

កែសម្រួលដោយ