ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ ៖ ពិភពលោក​រីក​ចម្រើន​វិទ្យាសាស្ត្រ និង​សម្ភារៈ​តែ​សីលធម៌ មារយាទ​ល្អ​ធ្លាក់​ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​បណ្តាញ​សង្គម Royal du…

រាជធានី​ភ្នំពេញ ៖ ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​បណ្តាញ​សង្គម Royal du Cambodge បាន​លើក​ឡើង​ថា​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ពិភពលោក​មានការ​រីក​ចម្រើន​ខាង​វិទ្យាសាស្ត្រ សម្ភារៈ តែ​សីលធម៌ និង​មារយាទ​ល្អ បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ ។

អង្គ​ព្រះមហាក្សត្រ​ទ្រង់​សំ​ណេ​រ​ដើម​ថា «​បច្ចុប្បន្ន​នេះ​សកលលោក​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​រីក​ចម្រើន និង​ជឿនលឿន ដោយ​មាន​ជំនាញ​ខាង​វិទ្យាសាស្ត្រ និង​សម្ភារៈ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​រីក​ចម្រើន​ខាងលើ​នេះ សីលធម៌ និង​អភិសមាចារ (​មារយាទ​ដ៏​ល្អ​ក្រៃ​លែង ឬ​ជ្រះថ្លា​) ក្នុង​ជីវភាព​សង្គម​ក៏​មានការ​ស្រុត​ចុះ គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់​ដែរ ។

ភាព​អន់​ថយ​នៃ​សីលធម៌ និង​គុណធម៌​សង្គម​នាំ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តី​ថ្លៃថ្នូរ និង​និរន្តរភាព​នៃ​វប្បធម៌ និង​ចីរភាព​របស់​សង្គមនិយម​ទៅ​អនាគត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ