ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​មួយ​ចំនួន​នៅ​តែ​មិន​អនុវត្ត​វិធី​ការពារ​ជំងឺ​កូ​វី​ដ​១៩​តាម​ប្រសាសន៍​សម្តេច​តេ​ជោ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ គឺជា​ថ្ងៃ​បិណ្ឌ​១ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​បាន​នាំ​គ្នា​យក​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ ។ តែបើ​តាម​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​៩០​ភាគរយ​​មិន​មាន​ពាក់​ម៉ាស​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ គឺជា​ថ្ងៃ​បិណ្ឌ​១ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​បាន​នាំ​គ្នា​យក​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ ។ តែបើ​តាម​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​៩០​ភាគរយ​​មិន​មាន​ពាក់​ម៉ាស​នោះ​ទេ រីឯ​វត្ត​មួយ​ចំនួន​ធំ​មិន​មាន​ដាក់​ជែ​ល​និង​អាល់​កុល​នៅ​ច្រកចូល​វត្ត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លាងដៃ​នោះ​ទេ ។

ជាក់ស្តែង​ក្នុង​ខណ្ឌដូនពេញ​មាន​វត្ត​ចំនួន​៧​ ​គឺ វត្ត​បុ​ទុម​វ​ត្តី​,​ វត្ត​ឧណ្ណាលោម, ​វត្ត​កោះ​,​វត្ត​ស្រះ​ចក​,​ វត្ត​សា​រ៉ា​វ័​ន្ត​,​ វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ​និង​វត្ត​ចិន​ដំ​ដែក ​ឃើញ​មាន​តែ​បី​វត្ត​ប៉ុណ្ណោះ​ដែល​ដាក់​ជែ​ល​និង​អាកុល​សម្រាប់​ប្រជាពលរដ្ឋ​យក​ចង្ហាន់​ប្រគេន​លោកសង្ឃ​ ។

មន្ត្រី​នគរបាល​ខណ្ឌដូនពេញ​ដែល​មាន​ភារកិច្ច​ការពារ​សន្តិសុខ​សណ្តាប​ធ្នាក់​ក្នុង​ឱកាស​កាន់បិណ្ឌ​នេះ​បាន​និយាយ​ថា ៖ បើ​តាម​លោក​ដឹង​គឺ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​បាន​អញ្ជើញ​អស់លោក​ចៅសង្កាត់​និង​ប្រកា​រិ​យា​ល័យ​ធម្មការ​ណែនាំ​ដល់ទី​វត្ត​អារាម​ក្នុង​ឱកាស​កាន់បិណ្ឌ​រយៈ​១៥​ថ្ងៃ​គណៈកម្មកា​រត្ត​ត្រូវ​ដាក់​​ជែល ​និង​អាល់​កុល​តាម​ច្រកចេញ​ក្នុង​វត្ត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លាងដៃ​ការពារ​ជម្ងឺឆ្លង​កូ​វី​១៩​ដែល​កំពុង​តែ​រាលដាល​ពេញ​ពិភពលោក ។ ត្រង់​ថា​វត្ត​គោរព​ឬ​មិន​គោរព​តាម​ការ​ណែនាំ​នេះ​សមត្ថកិច្ច​មិន​ហ៊ាន​លូកដៃ​នោះ​ទេ​សំខាន់​ទៅ​លើ​លោក​អភិបាល​តែ​ប៉ុណ្ណោះ ។

គួ​រ​បញ្ជាក់​ថា ៖ នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ គឺជា​ថ្ងៃ​បិណ្ឌ​១ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា តាម​រយៈ Facebook សម្តេច​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បង្កើន​កិច្ច​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របៀបរៀបរយ និង​សម្រួល​ចរាចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ទេសចរ​នៅ​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំ​នេះ​។ ព័ត៌មានពិស្តារនឹងមានផ្សាយនៅលើ​ទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ