ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ថ្ងៃ ២​ករណី​ដូច​គ្នា​! ប្តី​ចាក់​សម្លា.ប់​ប្រពន្ធ រួច​អារ​(​ក​)​ខ្លួនឯង​តាម​ក្រោយ នៅ​អង្គ​ស្នូល

3 ឆ្នាំ មុន

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​ជាដំបូង​បានអោយ​ដឹង​ថា មានរឿង​ឃាតកម្ម​ដែល​មាន​សកម្មភាព​ដដែល​ជា​ដដែល​ទៀត​ហើយ គឺ​មាន​ករណី​ចាក់​សម្លាប់​ប្រពន្ធ​ខ្លួនឯង ហើយ​ប្តី​អារ​(​ក​)​ខ្លួនឯង​តាម​ក្រោម ​រង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយសារ​តែទើប​បែក​គ្នា​រយៈពេល​១​ខែ​មក​ហើយ​នោះ ​ប្តី​សុំ​ជានា​គ្នា​វិញ…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​ជាដំបូង​បានអោយ​ដឹង​ថា មានរឿង​ឃាតកម្ម​ដែល​មាន​សកម្មភាព​ដដែល​ជា​ដដែល​ទៀត​ហើយ គឺ​មាន​ករណី​ចាក់​សម្លាប់​ប្រពន្ធ​ខ្លួនឯង ហើយ​ប្តី​អារ​(​ក​)​ខ្លួនឯង​តាម​ក្រោម ​រង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយសារ​តែទើប​បែក​គ្នា​រយៈពេល​១​ខែ​មក​ហើយ​នោះ ​ប្តី​សុំ​ជានា​គ្នា​វិញ តែ​ប្រពន្ធ​បដិសេធ​មិន​ព្រម​ទទួលយក ទើបកើតមានរឿងបែបនេះ ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​នឹង​២៥​នាទី យប់​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​បឋម​ថា ស្ត្រី​រង​គ្រោះ​(​ប្រពន្ធ​)​មានឈ្មោះ សុខ ផ​ល្លី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​២​នាក់ កូនប្រុស​អាយុ​៧​ឆ្នាំ និង​កូនស្រី​៣​ឆ្នាំ ។

ចំណែក​ជនសង្ស័យ​ឈ្មោះ ឆាយ ធន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ភូមិ​ត្រពាំង​ខ្នារ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ត្រូវជា​ប្ដី របួសធ្ងន់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​) ។

លោក​អធិការ​ស្រុក បន្ត​ថា ជន​រង​គ្រោះ​ នឹង​ជនសង្ស័យ​បាន​លែងលះ​គ្នា​ប្រហែល​រយៈពេល​មួយ​ខែ​មក​ហើយ ។ បច្ចុប្បន្ន​ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ ។ ព័ត៌មានលម្អិតនឹងផ្សាយជូនជាបន្ត.

សូម​ជម្រាប​ផង​ដែរ​ថា ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ ដដែល​នេះ ក៏​មាន​ករណីដូចគ្នានេះដែរ គឺសង្សារគ្នា​ជិត​១០​ឆ្នាំ ទើប​បែក​គ្នា​កន្លះ​ខែ ប្រុស​ស្នេហ៍​ចាក់​(​ក​)​ស្រី​សម្លាប់ រួច​អារ​(​ក​)​ខ្លួនឯង តាម​ក្រោយ តែ​មិន​ស្លាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ