ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្សារ​ជិត​១០​ឆ្នាំ ទើប​បែក​គ្នា​កន្លះ​ខែ ប្រុស​ស្នេហ៍ចាក់​(​ក​)​ស្រី​សម្លា.ប់ រួច​អារ​(​ក​)​ខ្លួនឯង តាម​ក្រោយ​មិន​ស្លា.ប់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សង្ស័យ​ចាក់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ នៅ​កន្លែង​កើតហេតុ ហើយ​ជនសង្ស័យ បាន​ចាក់​ខ្លួនឯង និង​អារ​(​ក​)​តាម​ក្រោយ​នឹង​កាំបិត ប៉ុន្តែ​នៅ​មិន​ទាន់​ស្លាប់​តាម​បំណង​នៅឡើយ​ទេ គ្រាន់តែ​រង​របួសធ្ងន់ តែ​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សង្ស័យ​ចាក់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ នៅ​កន្លែង​កើតហេតុ ហើយ​ជនសង្ស័យ បាន​ចាក់​ខ្លួនឯង និង​អារ​(​ក​)​តាម​ក្រោយ​នឹង​កាំបិត ប៉ុន្តែ​នៅ​មិន​ទាន់​ស្លាប់​តាម​បំណង​នៅឡើយ​ទេ គ្រាន់តែ​រង​របួសធ្ងន់ តែ​ប៉ុណ្ណោះ ។

ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រលប់​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ ត្រង់​ចំណុច​ផ្ទះ​លេខ 2D ផ្លូវ​លេខ​៤ បុរី​លឹ​ម​ឈាង​ហាក់ ស្ថិត​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បើ​តាម​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​(​សព​)​មានឈ្មោះ វង្ស ម៉ា​លី​ដា ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល លេខ​2D ផ្លូវ​លេខ​៤ បុរី​លឹ​ម​ឈាង​ហាក់ ស្ថិត​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ចំណែក​ជនសង្ស័យ​ឈ្មោះ ឯក​ឌៀ​ម វ​ន្ថា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល​លេខ 2D ផ្លូវ​លេខ​៤ បុរី​លឹ​ម​ឈាង​ហាក់ ស្ថិត​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​រង​របួសធ្ងន់ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​) ។

លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា បន្ត​ថា ចំណែក វត្ថុ​តាង​ចាប់​យក ៖ កូនកាំបិត​ចិតបន្លែ​ចំនួន​០១ ។

លោក​អធិការ បាន​បន្ថែម​ថា មុន​កើតហេតុ កាលពី​វេលា​ម៉ោង​១៧​នឹង​២០​នាទី​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ ជន​រង​គ្រោះ​(​សព​)​ឈ្មោះ វង្ស ម៉ា​លី​ដា បាន​នាំ​ប្អូនប្រុស​ម្នាក់​ឈ្មោះ វង្ស សិរី​រតនៈ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បើក​កង់​បី​ឥណ្ឌា ឌុ​ប​គ្នា​មក​ប្រមូល​អ៊ី​វ៉ា​ន់ របស់​ជន​រង​គ្រោះ​ដឹក​ចេញពីផ្ទះ​ជួល​លេខ​2D ផ្លូវ​លេខ​៤ បុរី​លឹ​ម​ឈាង​ហាក់ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ពេល​នោះ​ជន​រង​គ្រោះ បាន​រើ​អ៊ី​វ៉ា​ន់​ដាក់​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា​រួច​ហើយ បាន​រៀប​តុ ផឹកស៊ី​លាគ្នា ជាមួយ​ជនសង្ស័យ​ឈ្មោះ ឯក​ឌៀ​ម វ​ន្ថា (​ត្រូវជា​សង្សារ​បស់​ជន​រង​គ្រោះ ដែល​បាន​ស្រលាញ់​គ្នា​រយៈពេល​ប្រហែល​១០​ឆ្នាំ​មក​ហើយ ទើបតែ​បែក​គ្នា រយៈពេល​កន្លះ​ខែ​) ការ​ផឹកស៊ី​នោះ ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​ហៅ​មិត្តភក្តិ​មក​ចូលរួម​ថែម​ទៀត មាន​គ្នា​ទាំងអស់​ចំនួន​០៥​នាក់ ទី​១-​ជន​រង​គ្រោះ ទី​២-​ជនសង្ស័យ ទី​៣-​ឈ្មោះ នុ​ត សុជាតា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ (​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​). ទី​៤-​ឈ្មោះ វង្ស សេរី​រតនៈ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ប្អូនប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​), ទី​៥-​មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស (​មិត្តភក្តិ​របស់ ជនសង្ស័យ​) ។

ពេល​ផឹកស៊ី ជន​រង​គ្រោះ និង​ជនសង្ស័យ រួម​ជាមួយនឹង​ប្អូន​ជន​រង​គ្រោះ​ផឹកស្រា​ក្រហម ចំណែក​០២​នាក់​ទៀត ផឹក ស្រា​បៀរ លុះដល់​ម៉ោង​កើតហេតុ​(​ម៉ោង​៦​និង​១៥​នាទី​ព្រលប់​) ជន​រង​គ្រោះ​បានឱ្យ​ប្អូនប្រុស​ឈ្មោះ វង្ស សេរី​រតនៈ ដឹក​អ៊ី​វ៉ា​ន់​យក​ទៅ​ទុក​សិន ហើយ​មិត្ត ភក្តិ​របស់​ជនសង្ស័យ​ម្នាក់​ទៀត ក៏​បាន​ចេញ​ទៅ​បាត់​ដែរ នៅ​សល់​តែ​ជន​រង​គ្រោះ និង​ជនសង្ស័យ ជាមួយ​ឈ្មោះ នុ​ត សុជាតា ហើយ​ឈ្មោះ នុ​ត សុជាតា ក៏​បាន​ដើរទៅ​ចៀនត្រី​នៅ​កន្លែង​ដាំ​ស្ល​ខាងក្រោយ ស្រាប់តែ​ឮ​សូរ​សំឡេង​ប្រាវ ក្រឡេក​មើល​មក​ឃើញ​ជន​រង​គ្រោះ​ដេក​ផ្កាប់មុខ នៅ​ក្នុង​ថ្លុកឈាម ហើយ​ជនសង្ស័យ​កំពុង​តែ​កាន់​កាំបិត​ដង​ជ័រចុង​ស្រួច ប្រវែង​ប្រហែល​៣០​សង់ទីម៉ែត្រ ធ្វើ សកម្មភាព​ចាក់​លើ​ខ្លួនឯង​(​ជនសង្ស័យ​) បណ្តាល​ឱ្យ​ដួល​ដេក​នៅ​លើ​ថ្លុកឈាម​ទាំង​០២​នាក់ ។

បន្ទាប់​មក ឈ្មោះ នុ​ត សុជាតា ក៏​បាន​រត់​ចេញ​ទៅ​ខាងក្រៅ​ស្រែក​ឆោឡោ​ឲ្យ​អ្នក​ជិតខាង ហើយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ជួយ អន្តរាគមន៍ នាំ​ជនសង្ស័យ​ទៅ​សង្គ្រោះ​នៅ​គ្គី​និក​សួគ៌ា ស្ថិត​នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ រួច​បន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ លោកសង្ឃ ហើយ​បាន​រាយការណ៍​ទៅ​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​គ្រូពេទ្យ តុលាការ ឲ្យ​ចុះ​មក​សហការ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ ។

ក្រោយ​ពី​ពិនិត្យ​រួច​បានឃើញ​មាន​ស្លាកស្នាម​លើ ជន​រង​គ្រោះ ចំនួន​០៣​កន្លែង ទី​១.​ស្នាម​ដាច់​ឆូត​លើ​បាតដៃ​ខាងឆ្វេង​០១​កន្លែង ទី​២.​ស្នាម​ដាច់​ឆូត​លើ​បាតដៃ​ខាងស្តាំ​០១​កន្លែង ទី​៣.​ស្នាម​ចាក់​ចំ​ក ខាងស្តាំ ធ្លុះ​ទៅ​ខាងក្នុង​០១​កន្លែង បណ្តាល​ឲ្យ​ហូរ​ឈាម​ដាច់ខ្យល់​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ ចំណែក​ជនសង្ស័យ មាន​របួស​ចំនួន ០២​កន្លែង ទី​១.​ស្នាម​អារ​(​ក​) ខាងឆ្វេង​០១​កន្លែង ទី​២.​ស្នាម​ចាក់​ចំ​លើ​ដោះ​ខាងឆ្វេង​០១​កន្លែង រង​របួស​ធ្ងន់ធ្ងរ ។

បន្ទាប់​ពី ធ្វើ​កោសល្យវិច័យ​រួច លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុ​វ​ណ្ណា​រ័​ត្ន (​គ្រូពេទ្យ​កោសល្យវិច័យ រាជ​ធា​បី​ភ្នំ​ពេ​) បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ បាន​ស្លាប់ ដោយសារ​ការ​ចាក់​(​ក​) រួច​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ ឲ្យ​ទៅ​ឈ្មោះ វង្ស សេរី​រតនៈ (​ប្អូនប្រុស​បង្កើត​របស់​ជន​រង​គ្រោះ ខ​ល​ហៅ​ក្រុម​គ្រួសារ​មក​) យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ម្តង ៕

ទៀត​ហើយ បុរស​ម្នាក់​ចាក់​សម្លាប់​សង្សារ រួច​អារ​(​ក​)​​ខ្លួនឯង តែ​របួសធ្ងន់ ក្នុង​បុរី​លឹមឈាងហាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ