ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាកាម​យោធា​កម្ពុជា​៧​រូប​ទទួល​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ចំណោម​៧​ប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​ការិយាល័យ​អនុព័ន្ធយោធា​របស់ ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​មូ​ស្គូ បាន​ឲ្យ​ដឹង​ថា សិក្ខាកាម​យោធា​កម្ពុជា​៧​រូប ដែល​កំពុង​សិក្សា នៅ​សាលា​បញ្ជាការ​ជាន់ខ្ពស់​ទ័ពអាកាស​ឆត្រយោង ទីក្រុង Ryazan…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​ការិយាល័យ​អនុព័ន្ធយោធា​របស់ ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​មូ​ស្គូ បាន​ឲ្យ​ដឹង​ថា សិក្ខាកាម​យោធា​កម្ពុជា​៧​រូប ដែល​កំពុង​សិក្សា នៅ​សាលា​បញ្ជាការ​ជាន់ខ្ពស់​ទ័ពអាកាស​ឆត្រយោង ទីក្រុង Ryazan សហព័ន្ធ​រុ​ស្ស៊ី បាន​ចំណាត់ថ្នាក់ លេខ​៣ ក្នុង​ចំណោម​៧​ប្រទេស ក្នុង​កម្មវិធី​ប្រកួត​កីឡា​យោធា​អន្តរជាតិ​លើក​ទី​៦ International Army’s Game 2020 លើ​វិញ្ញាសា​ទ័ព​ឆត្រយោង ( Airborne platoon)​។

សមិទ្ធិ​ផល​ទាំងនោះ ត្រូវ​គេ​រាយការណ៍​ថា កើត​ចេញពី​ស្មារតី​ស្រលាញ់​ជាតិ មាតុភូមិ និង​គោរព​វិន័យ​ខ្ពស់ របស់​សិក្ខាកាម យោធា​កម្ពុជា​។ សិក្ខាកាម​ទាំង​៧​រូប​មាន ១- នាយចំណង់ ថ្លៃ សំ​រិ​ទ្ធ ជា​ប្រធាន​ក្រុម​, ២- នាយចំណង់ ច័ន្ទ សុវណ្ណ​តារា​, ៣-​នាយចំណង់ ខឹ​ម សុខ​ខុ​ម​, ៤-​នាយចំណង់ មាស ឡា​អុល​, ៥- នាយចំណង់ អា វិ​ចិត្ត​, ៦-​នាយចំណង់ រុំ សា​រ៉ាត និង​៧ នាយចំណង់ រឿ​ន សុ​ថុ​ន​។

ប្រទេស​ចូលរួម​ប្រកួត​មាន​ចំនួន​១១​ប្រទេស គឺ​រុ​ស្សី​, ចិន​, អាល់​ហ្សេ​រី​, ប៊ែ​ល​ឡា​រុស​, កម្ពុជា​, កុង​ហ្គោ​, ណា​មី​ប៊ី​, ស៊ូ​ដង់​, ម៉ា​លី​, តាជី​គី​ស្ថាន និង​អេ​ក្វា​ឌ័​រ​។ គួរ​រំលឹក​ជូន​ថា ការ​ប្រកួត​កីឡា​កងទ័ព​អន្តរជាតិ​លើក​ទី​៦ ឆ្នាំ​២០២០​នេះ ត្រូវ​បាន​ប្រារព្ធ​ពិធី​បើក​តាំងពី ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២០​។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល និស្សិត​យោធា​កម្ពុជា​បាន​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​យក លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​កីឡា​យោធា​អន្តរជាតិ​នេះ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ