ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ បុរស​ម្នាក់​ចាក់​សម្លា.ប់​សង្សារ រួច​អារ​(​ក​)​​ខ្លួនឯង តែ​របួសធ្ងន់ ក្នុង​បុរី​លឹមឈាងហាក់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បាត់បង់​ជីវិត នៅ​ក្នុង​ថ្លុកឈាម ក្នុងផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​បុរី​លឹមឈាងហាក់ ដោយ​អំពើ​ឃាតកម្ម ដែល​ជា​ស្នាដៃ​សង្សារ ចាក់​សម្លាប់ ខណៈ​ពេល​កំពុង​ផឹកស៊ី​ជុំ​គ្នា ហើយ​បន្ទាប់​មក​បុរស​ជា​សង្សារ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បាត់បង់​ជីវិត នៅ​ក្នុង​ថ្លុកឈាម ក្នុងផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​បុរី​លឹមឈាងហាក់ ដោយ​អំពើ​ឃាតកម្ម ដែល​ជា​ស្នាដៃ​សង្សារ ចាក់​សម្លាប់ ខណៈ​ពេល​កំពុង​ផឹកស៊ី​ជុំ​គ្នា ហើយ​បន្ទាប់​មក​បុរស​ជា​សង្សារ ដែល​ជា​ជន​ដៃដល់ បាន​អារ​(​ក​) ខ្លួនឯង​នឹង​កាំបិត តាម​ក្រោយ ប៉ុន្តែ​ភ្លាម​ៗ​នោះ​នៅ​មិន​ទាន់​ស្លាប់​តាម​បំណង​នៅឡើយ​ទេ គ្រាន់តែ​រង​របួសធ្ងន់ តែ​ប៉ុណ្ណោះ ។

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រលប់​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ស្ថិត​នៅ​ក្នុង​បុរី​លឹមឈាងហាក់ ចំការ​ដូង ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ស្ត្រី​ដែល​សង្សារ​ចាក់​សម្លាប់​នេះ មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែក​ជន​ជា​ឃាតករ មានឈ្មោះ ឯក​ឌៀ​ម វ​ន្ថា អ្នក​ទាំង​២​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​កើតហេតុ​ខាងលើ ហើយ​ករណី​ឃាតកម្ម​នេះ ពុំ​ទាន់​ដឹង​ថា បណ្ដាល​មក​ពី​មូល​ហ​តុ​អ្វី​នៅឡើយ​ទេ ប៉ុន្តែ​ជំ​ហ៊ាន​ដំបូង​សង្ស័យ​ផ្ដើម​ចេញពី​ភ្លើង​ប្រចណ្ឌ ។

តាម​ប្រភព​ព័ត៌មាន​ជាបឋម​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នៅ​ក្នុងផ្ទះ​នោះ​មានការ​ជួបជុំ​គ្នា​ផឹកស៊ី​នៅ​ក្នុងផ្ទះ​ជួល​នោះ ដែល​គូសង្សារ​ខាងលើ​បាន​ជួល​ស្នាក់​នៅ ហើយ​ការ​ផឹកស៊ី មាន​គ្នា​ចំនួន​៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី​រង​គ្រោះ ជន​ដៃដល់ ប្ដី​ប្រពន្ធ​១​គូ​ទៀត ដែល​ត្រូវជា​មិត្ត​របស់​ជន​ដៃដល់ និង​ស្ត្រី​ម្នាក់​ទៀត ដែល​ជា​អ្នក​ធ្វើ​ម្ហូប ។ ក្រោយ​ពី​ការ​ផឹកស៊ី​ដំណើរការ​យូរ​មក ប្ដី​ប្រពន្ធ​ដែល​ត្រូវជា​មិត្ត​បាន​លា​ទៅ​មុន​បាត់​ទៅ នៅ​សល់​តែ​គូសង្សារ​១​គូ​នេះ និង​ស្ត្រី​ជា​អ្នក​ធ្វើ​ម្ហូប​ម្នាក់​ប៉ុណ្ណោះ ខណៈនោះ​ពុំ​ដឹង​ថា មាន​ទំនាស់​អ្វី​កើតឡើង​នោះ​ទេ ទើប​ឈាន​ដល់​បុរស​ខាងលើ​ចាក់​គូសង្សារ​រហូត​ដល់​ស្លាប់ រួច​អារ​(​ក​)​សម្លាប់​ខ្លួន​តាម​ក្រោយ តែ​មិន​ទាន់​ស្លាប់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ស្ត្រី​ដែល​ជា​អ្នក​ធ្វើ​ម្ហូប បាន​រត់​ចេញ​ក្រៅ​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌដង្កោ​ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ ព្រមទាំង​នាំ​ជន​ដៃដល់​ទៅ​កាន់​មន្ទីរពេទ្យ និង​ហៅ​ស្ត្រី​អ្នក​ធ្វើ​ម្ហូប​ទៅ​សាកសួរ​បំភ្លឺ​ផង​ដែរ​៕

មុន​នេះ​បន្តិច បុរស​ម្នាក់ចាក់​សម្លាប់សង្សារ រួច​អារ​(ក)​ខ្លួនឯង​តាម​ក្រោយ តែ​មិន​ស្លាប់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ