ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូប្រជែង​ខ្លាំងក្លា​បំផុត​របស់ Messi ចង់​ឱ្យ​​រូបគេ​បន្ត​នៅ​ជាមួយ Barcelona

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ កីឡាករ Sergio Ramos បាន​សារភាព​ថា ខ្លួន​មិន​ចង់អោយ​កីឡាករ Lionel Messi ចាក​ចេញពី​ក្លិប…

អេ​ស្ប៉ា​ញ ៖ កីឡាករ Sergio Ramos បាន​សារភាព​ថា ខ្លួន​មិន​ចង់អោយ​កីឡាករ Lionel Messi ចាក​ចេញពី​ក្លិប Barcelona ឡើយ​។

ប្រធាន​ក្រុម Real Madrid វ័យ ៣៤​រូប​នេះ បាន​ធ្វើការ​ថ្លឹងថ្លែង​លើ​ការ​សម្រេចចិត្ត​របស់ Messi ក្នុង​ការ​ចាក​ចេញពី​ទឹកដី Camp Nou ដោយ​រូបគេ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ មុន​ការ​ប្រកួត​ពានរង្វាន់ UEFA Nations League ថា «​គេ​មាន​សិទ្ធិ ដើម្បី​សម្រេច​ពី​អនាគត​របស់​គេ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ថា តើ​វា​គឺជា​វិធី​ល្អ​បំផុត​នោះ​ទេ?​»​។

Ramos ដែល​ជា​គូប្រជែង​ដ៏​ខ្លាំងក្លា​បំផុត​របស់ Messi ក្នុង​ការ​ប្រកួត El Clásico រវាង​ក្រុម Real Madrid និង Barca បាន​បន្ថែម​ទៀត​ថា «​សំរាប់​បាល់ទាត់​អេ​ស្ប៉ា​ញ​, សំរាប់ Barcelona និង​សំរាប់​យើង គឺ​ចង់អោយ​គេ​នៅ​បន្ត​។ Leo បាន​ធ្វើ​ឲ្យ​លី​គ​អេ​ស្ប៉ា​ញ ក្រុម​របស់​គេ និង​ជំនួប Clasicos កាន់តែ​ប្រសើរ​ឡើង​។ អ្នក​តែងតែ​ចូល​ចិត្តការ​ប្រកួតប្រជែង​ល្អ​បំផុត ហើយ​គេ​គឺជា​កីឡាករ​ម្នាក់ ដែល​ល្អ​បំផុត​នៅ​លើ​ពិភពលោក​»៕ (​ដកស្រង់​ចេញពី Sportbible)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ