ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចិន​មួយ​នាំ​ចូល​កាក​សំណល់​ថ្នាំពុល​គីមី អាជ្ញាធរ​កំពុង​ពិនិត្យ

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ដី​សម្បទាន​មួយ​របស់​ចិន បាន​នាំ​ចូល​កាក​សំណល់​ថ្នាំពុល​គីមី​ផុតកំណត់​ប្រើប្រាស់​ប្រហែល​១០​តោន​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ចតុ​លោក ឃុំ​បារាយណ៍ ស្រុក​បារាយណ៍…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ដី​សម្បទាន​មួយ​របស់​ចិន បាន​នាំ​ចូល​កាក​សំណល់​ថ្នាំពុល​គីមី​ផុតកំណត់​ប្រើប្រាស់​ប្រហែល​១០​តោន​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ចតុ​លោក ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។

ប្រភព​ដដែល​បាន​បង្ហើប​ទៀត​ថា ថ្នាំពុល​ទាំង​អស់នោះ គឺជា​ប្រភេទ​កាក​សំណ​ស់​ថ្នាំ​គីមី​(​ថ្នាំពុល​) ដែល​ផុតកំណត់​នៃ​ការ​ប្រើប្រាស់ ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​ខាងលើ​នាំ​ចូល​ដោយ​ស្រួល ដោយ​សារ​តែ​ការ​ខ្វះ​ការ​ត្រួតពិនិត្យ​។

ប្រភព​បន្ត​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​ជំនាញ​មក​ពី​ក្រសួង និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​កំពុង​តែ​ចុះ​ត្រួតពិនិត្យ ជា​លទ្ធផល​យ៉ាងណា​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ