ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​រៀបចំ​ខ្លួន​ចែកចាយ​វ៉ាក់សាំង​​​ប្រឆាំង​វីរុស​កូវីដ​​លក្ខណៈ​​​​ទ្រង់​ទ្រាយធំ

3 ឆ្នាំ មុន

ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ៖ សហរដ្ឋអាមេរិក​បាន​រៀបចំ​ខ្លួន​ចាប់ពី​ពេល​នេះ​ទៅ​ហើយ ការ​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19​ខណៈ​ប្រទេស​ជាប់​ជិតខាង​ខ្លួន​គឹ​ម៉ិ​ក​ស៊ិ​ក កំពុង​បន្ត​រង​ការ​ឆ្លង​កាន់តែ​ខ្លាំង​ក៏​ដូច​ជា​នៅ​ទូ​ទាំង​អា​មេ​រិ​ក​ខាងត្បូង​។ យោង​តាម​ឯកសារ​នានា​ដែល​សារព័ត៌មាន​អា​មេ​រិ​ក​ជា​ច្រើន​ទទួល​បាន​ថា អាជ្ញាធរ​សុខាភិបាល​អា​មេ​រិ​ក បាន​ស្នើ​ដល់​បណ្ដា​រដ្ឋ​ឲ្យ​រៀបចំ​ខ្លួន​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​វីរុស​នោះ ក្នុង​ទ្រង់ទ្រាយ​ធំ ចាប់ពី​ដើមខែ​វិច្ឆិកា​ទៅ​គឹ​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​។…

ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ៖ សហរដ្ឋអាមេរិក​បាន​រៀបចំ​ខ្លួន​ចាប់ពី​ពេល​នេះ​ទៅ​ហើយ ការ​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19​ខណៈ​ប្រទេស​ជាប់​ជិតខាង​ខ្លួន​គឹ​ម៉ិ​ក​ស៊ិ​ក កំពុង​បន្ត​រង​ការ​ឆ្លង​កាន់តែ​ខ្លាំង​ក៏​ដូច​ជា​នៅ​ទូ​ទាំង​អា​មេ​រិ​ក​ខាងត្បូង​។

យោង​តាម​ឯកសារ​នានា​ដែល​សារព័ត៌មាន​អា​មេ​រិ​ក​ជា​ច្រើន​ទទួល​បាន​ថា អាជ្ញាធរ​សុខាភិបាល​អា​មេ​រិ​ក បាន​ស្នើ​ដល់​បណ្ដា​រដ្ឋ​ឲ្យ​រៀបចំ​ខ្លួន​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​វីរុស​នោះ ក្នុង​ទ្រង់ទ្រាយ​ធំ ចាប់ពី​ដើមខែ​វិច្ឆិកា​ទៅ​គឹ​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​។

តាម​ឯកសារ​ទាំងនោះ​ថា អ្វី​ៗ​គ្រប់យ៉ាង​ត្រូវធ្វើ​ដើម្បី​ឲ្យ​បណ្ដា​មជ្ឈមណ្ឌល​ចែកចាយ​វ៉ាក់សាំង អាច​​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​១​វិច្ឆិកា​ទៅ​។ មជ្ឈមណ្ឌល​បង្ការ​និង​តស៊ូ​ប្រឆាំង​ជំងឺ​អា​មេ​រិ​ក​CDC​បាន​ស្នើ​ជា​ការ​បន្ទាន់​ថា បណ្ដា​រដ្ឋ​ត្រូវធ្វើ​នូវ​ការ​ចាំបាច់​ដើម្បី​ឲ្យ​មជ្ឈមណ្ឌល​ចែកចាយ​អនាគត​វ៉ាក់​សាំង​មួយ អាច​ដំណើរការ​បាន​ទាំងស្រុង​ចាប់ពី​ថ្ងៃ​ទី​១​វិច្ឆិកា​ទៅ​។ នេះ​ជា​ការ​លើក​ឡើង​របស់​នាយក​CDC​លោក​ROBERT REDFIELD ក្នុង​សារលិខិត​មួយ​ដែល​ដកស្រង់​ដោយ​កាសែត​WALL SRTEET JOURNAL ហើយ​បញ្ជូន​ឲ្យ​បណ្ដា​រដ្ឋ​អា​មេ​រិ​ក​កាលពី​ស​ប្ដា​ហ៍​មុន​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ដែល​ឈរឈ្មោះ​ប្រជែង​យក​តំណែង​អាណត្តិ​ទី​២​អះ​អាង​ថា សហរដ្ឋអាមេរិក​នឹង​មាន​វ៉ាក់សាំង​មួយ​ក្នុងឆ្នាំនេះ​។ សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស​នោះ នាំំ​មុខ​ប្រេ​ស៊ី​ល​និង​ឥណ្ឌា ជាមួយ​អ្នក​បាត់​បង់​ជីវិត​​កើន​ដល់​ជាង​១៨៥.០០០​នាក់​។ ប្រមាណ​ជា​២០%​នៃ​អ្នក​ឆ្លង​វីរុស​លើ​ពិភពលោក​កត់សម្គាល់​ឃើញ​នៅ​អា​មេ​រិ​ក​។ ក៏​ទោះបី​ចំនួន​អ្នក​ឆ្លង​វីរុស​មាន​ច្រើន​បែប​នេះ ក៏​មិន​ទាន់​អាច​ទប់​បាន​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​អា​មេ​រិ​ក ដោយ​ចំនួន​អ្នក​ឆ្លង​ក្នុង​ប្រទេស​មហាអំណាច​នោះ​កើន​ដល់​ជាង​៦,១​លាន​នាក់​ហើយ​។

ការ​ឆ្លង​វីរុស​ក៏​បន្ត​កើន​ដែរ​នៅ​ប្រេ​ស៊ី​ល​ដែល​នៅ​ទីនោះ​ចំនួន​អ្នក​ឆ្លង​ពេល​នេះ​មាន​ដល់​ជាង​៤​លាន​នាក់​ហើយ​។ ប្រទេស​នោះ​កត់សម្គាល់​ឃើញ​អ្នក​ឆ្លង​ថ្មី​៤៦.៩៣៤​នាក់​និង​អ្នក​​បាត់​បង់​ជីវិត​​ថ្មី​១.១៨៤​នាក់​ថែម​ទៀត​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ ចំនួន​អ្នក​​បាត់​បង់​ជីវិត​ក្នុង​ប្រទេស​នេះ​បាន​កើន​ដល់​១២៣.៧៨០​នាក់​។

ប្រទេស​អេ​​ស្ប៉ា​ញ​នា​ថ្ងៃ​ទី​២​កញ្ញា​កត់​ស​ម្កាល់​ឃើញ​អ្នក​ឆ្លង​វីរុស​ថ្មី​៣.៦៦៣​នាក់​គឹ​៩៣២​នាក់​លើស​កាលពីមុន​នេះ​។ ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នោះ​បាន​ឡើង​ដល់ ៤៧៩.៥៥៤​នាក់​ហើយ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​សរុប មាន​២៩.១៩៤​នាក់​។

ប្រទេស​អង់គ្លេស​នា​ថ្ងៃ​ទី​២​កញ្ញា​កត់សម្គាល់​ឃើញ​អ្នក​ឆ្លង​ថ្មី​១.៥០៨​នាក់​និង​ចំនួន​អ្នក​​បាត់​បង់​ជីវិត​ក្នុង​ប្រទេស​នោះ​បាន​កើន​ដល់​៤១.៥១៤​នាក់​។

ចំនួន​អ្នក​ឆ្លង​វីរុស​នោះ​នៅ​លើ​ពិភពលោក​មក​ដល់​ថៃ្ង​ទី​២​កញ្ញា​មាន​២៥.៧៧០.៦០៥​នាក់​ហើយ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​កើន​ដល់​យ៉ាងតិច​៨៥៧.៤៣៨​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ