ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរព្រមានចាត់វិធានការ បើ​អាជីវករទុករទេះលក់ដូរ​ប៉ះពាល់ដល់សណ្តាប់ធ្នាប់​

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ អា​ជ្ញា​ធរ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ប្រជុំជន​ស្មាច់​ដែង​​បាន​ស្នើ​​ដល់​អាជីវករ មួយ​ចំនួន ដែល​លក់ដូរ​នៅ​មុខ​ប្រជុំ​នោះ ​ជា​ពិសេស​នៅ​ពេល​ល្ងាច ​រាល់​ការ​លក់ដូរ​រួចរាល់ សូម​ជួយ​យក​រទេះអូស​របស់​ខ្លួន​​ទៅ​ទុក​កន្លែង​មិនប៉ះ​ពាល់ ចៀស​វាង​ទុក​នៅ​លើ​ចំណី​ផ្លូវ នាំ​អោយ​ប៉ះ​ពាល់​ដល់​សណ្តាប់ធ្នាប់​នៅ​ប្រជុំជន​នេះ…

​ខេត្តព្រះសីហនុ ៖ អា​ជ្ញា​ធរ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ប្រជុំជន​ស្មាច់​ដែង​​បាន​ស្នើ​​ដល់​អាជីវករ មួយ​ចំនួន ដែល​លក់ដូរ​នៅ​មុខ​ប្រជុំ​នោះ ​ជា​ពិសេស​នៅ​ពេល​ល្ងាច ​រាល់​ការ​លក់ដូរ​រួចរាល់ សូម​ជួយ​យក​រទេះអូស​របស់​ខ្លួន​​ទៅ​ទុក​កន្លែង​មិនប៉ះ​ពាល់ ចៀស​វាង​ទុក​នៅ​លើ​ចំណី​ផ្លូវ នាំ​អោយ​ប៉ះ​ពាល់​ដល់​សណ្តាប់ធ្នាប់​នៅ​ប្រជុំជន​នេះ ដែល​កំពុង​ត្រូវ​បាន​ចុះ​រៀបចំ​ជា​ប្រចាំ​ថ្ងៃ​របស់​រដ្ឋបាល​ស្រុក ។

​បន្ទាប់ពី​អាជ្ញាធរ​ធ្វើការ​ស្នើ​ខាងលើ​​នេះ ​សង្ឃឹមថា អាជីវក​រនឹង​មានការ​យោគយល់ ហើយ​សហការ​ជាមួយ​ក្រុមការងារ ដើម្បី​រក្សា​សណ្តាប់​ល្អ​ក្នុង​មូលដ្ឋាន ហើយ​បើ​មិន​មានការ​សហការ ក្រុមការងារ​នឹង​មាន​ចំណាត់ការ​ក្តៅ​នាំ​យក​រទេះលក់ដូរ​​ទាំងនោះ​មក​រក្សា​ទុក ដើម្បី​ណែនាំ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ