បុណ្យ​ធំ​១៥​ឆ្នាំ​ទាំង​៥​មាន​លាភ​ធំ​ប្រជុំង៉ូវហេង​ញញឹមមិនដាច់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បុណ្យ​ធំ​១៥​ឆ្នាំ​ទាំង​៥​មាន​លាភ​ធំ​ប្រជុំង៉ូវហេង​ញញឹមមិនដាច់

4 ខែ មុន

ពិតជា​មហា​សំណាង​មែន​អ្នក​ឆ្នាំ​ទាំង​៥​នេះ​សុទ្ធតែ​ជា​ឆ្នាំ​ដែល​ទេវតា​ភ្នែក​ទិព្វ​នាំ​លាភ នាំ​ជ័យ នាំ​សម្បត្តិ​មក​ប្រទាន​ដល់​លំនៅ​ឋាន​ក្នុង​រង្វង់​បុណ្យ​ភ្ជុំបិណ្ឌ​១៥​ថ្ងៃនេះ ក៏​ព្រោះតែ​លោ​ក​អ្នកជា​ប្រភេទ​មនុស្ស​មាន​សណ្តាន​ចិត្តល្អ ចិត្ត​បុណ្យ​ចូល​ចិត្ត​ជួយ​ដោះ​ទុក្ខ​លំបាក​អ្នក​ដទៃ មាន​សមត្ថភាព​ក្នុង​ការ​រក​ប្រាក់ មាន​ចរិត​សុភាព​រាបសា ស្លូតបូត ទន់ភ្លន់ មិន​ឆ្មើ​ង​ឆ្មៃ…

ពិតជា​មហា​សំណាង​មែន​អ្នក​ឆ្នាំ​ទាំង​៥​នេះ​សុទ្ធតែ​ជា​ឆ្នាំ​ដែល​ទេវតា​ភ្នែក​ទិព្វ​នាំ​លាភ នាំ​ជ័យ នាំ​សម្បត្តិ​មក​ប្រទាន​ដល់​លំនៅ​ឋាន​ក្នុង​រង្វង់​បុណ្យ​ភ្ជុំបិណ្ឌ​១៥​ថ្ងៃនេះ ក៏​ព្រោះតែ​លោ​ក​អ្នកជា​ប្រភេទ​មនុស្ស​មាន​សណ្តាន​ចិត្តល្អ ចិត្ត​បុណ្យ​ចូល​ចិត្ត​ជួយ​ដោះ​ទុក្ខ​លំបាក​អ្នក​ដទៃ មាន​សមត្ថភាព​ក្នុង​ការ​រក​ប្រាក់ មាន​ចរិត​សុភាព​រាបសា ស្លូតបូត ទន់ភ្លន់ មិន​ឆ្មើ​ង​ឆ្មៃ មិន​វាយឫក មានគំនិត​ប្រាជ្ញា​វៀងវៃ សម្តីសំដៅ​ពីរោះពិសា និយាយ​ម៉ត់ចត់​ច្បាស់លា​ស់ មាន​គេ​គោរព កោតក្រែង​ច្រើន ។ ទោះជា​យ៉ាងណា​យោង​តាម​ជើង​លេខ​របស់​កំពូ​ល​​ហោរ លោក​បាន​ហាម​មិន​ឱ្យ​អ្នក​កើត​ឆ្នាំ​ទាំង​៥ ថោះ មមែ ជូត រោង កុរ ប្រព្រឹត្ត​ល្បែងស៊ី​ស​ង​គ្រប់​ប្រភេទ​នៅ​ក្នុង​រដូវ​បុណ្យ​ទាន​នេះ​ជា​ដាច់ខាត ដែល​នឹង​ធ្វើ​ឱ្យ​គ្រួសារ​មិន​មាន​សុ​ភ​មង្គល អាប់​សិរី​សួស្តី ។ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ជួយ​ដឹកនាំ​លោក​អ្នក​ឱ្យ​ជួ​ប​តែ​លាភ​សំណាង និង​មាន​សុភមង្គល​ជា​រៀង​រហូត​ប៉ង​អ្វី​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំថោះ ពេញ​មួយ​រដូវ​ភ្ជុំបិណ្ឌ​នេះ​រាសី​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត ហុងស៊ុយ​ល្អ​ណាស់ មាន​លាភ​ធំ សម្បូរ​លុយ​ចាយ​ណែន​ៗ​ដៃ ប្រាថ្នា​អ្វី​ក៏​បាន​សម្រេច​ដូច​បំណង ។ ជើង​លេខ​ប្រាប់​ថា អ្នក​កើត​ឆ្នាំ​នេះ លាភ​ហេង​១៦៨​ជា​ប្រភេទ​មនុស្ស​មាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា​ឧត្តម​ប្រពៃ​ណាស់ មាន​លាភ មាន​លុយ មានទ្រព្យ​ច្រើន​មហាសាល និង​ជា​អ្នក​រស់នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដ៏​មាន​សុភមង្គល​មហាប្រសើរ ពណ៌​នាំ​លាភ ពណ៌​ខៀវ មាន​ង៉ូ​វ​ហេង​ល្អ ។

ឆ្នាំមមែ ហេង​ហេង​៥៥៥​ទទួល​បាន​សម្បត្តិ​មហាសេដ្ឋី​មាន​លុយ​វាល់​លាន មាន​លាភ​សំណា​ង​តាម​ជាប់​រហូត ។ តាម​ទំនាយ​ហោរា​ចិន​បាន​អះអាង​ថា ពេញ​មួយ​រដូវ​បុណ្យ​ភ្ចុំ​បិណ្ឌ​នេះ​អ្នក​នឹង​មាន​លាភ​ធំ លុយ​ធំ​ចូល​មក​ដល់​ក្នុងផ្ទះ រាសី​ឡើង​ខ្ពស់ត្រដែត បើ​លោក​អ្នក​ចង់​ធ្វើ​កិច្ចការ​អ្វី​តែង​ផ្តល់​ផល​ល្អ​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ពណ៌​នៃ​លាភ​សំណាង ពណ៌​ស ។

ឆ្នាំជូត អ្នកមាន​ប្រាជ្ញា​ឈ្លាសវៃ មានគំនិត​ភ្លឺ​ថ្លា ប្រាថ្នា​អ្វី​រមែង​បាន​សម្រេច​ដូច​បំណងប្រាថ្នា​។ រង្វង់​១៥​ថ្ងៃនេះ​ហេង​ហេង​៩៩៩​អាច​ចាត់​ថា​ជា​ថ្ងៃ​ហេង ថ្ងៃ​លុយ​ចូល​ផ្ទះ​ណែន​ៗ ពេញ​មួយ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​លោក​អ្នកមាន​លាភ​ធំ​ចូល​មក​ផ្ទួន​ៗ មាន​ប្រាក់​វាល់​លាន​នៅ​ក្នុង​ដៃ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ ក្រមុំ មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​អត់ឱន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រពៃ​ណាស់ ។

ឆ្នាំរោង មាន​លាភ​ធំ​ពេញ​មួយ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ។ តាម​ទំនាយ​កំពូល​ហោរ​ចិន​សែ​បាន​អះអាង​ថា ចាប់ពី​វេន​បិណ្ឌ​ទី​១​នេះ​ទៅ​រហូត​ដល់​ថ្ងៃ​ភ្ជុំ​ធំ​លោក​អ្នក​នឹង​មាន​លាភ​ធំ មាសប្រាក់​ចូល​មក​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត មានទ្រព្យ​ដូច​សេដ្ឋី​រយ​លាន មាន​លាភ មាន​ជ័យ មាន​លុយ​ហូរហៀរ​លើស​ពេល​ណា​ៗ​ទាំងអស់ ។ ពណ៌​នៃ​លាភ​សំណាង ពណ៌​មាស​, លេខ​នាំ​សំណាង ២៨១ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខ​សប្បាយ​ទាំង​ទៅ​និង​ត្រឡប់​មក​វិញ​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំកុរ ពេញ​មួយ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ហេង​ហេង​២៣៦​ទេវតា​ប្រទាន​មហា​សំណាង មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ​, រាល់​ការងារ​រក​ទទួលទាន​បាន​ផល​យ៉ាង​ក្រាស់ក្រៃ​។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ​មានការ​លក់​ចេញ​ទិញ​ចូល​ចំណេញ​កប់​ពពក ពិសេស​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​គឺ​ពិតជា​ល្អ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ទី​ឆ្ងាយ​ជួប​តែ​សុខក្សេម​ក្សាន្ត​។ រីឯ​បញ្ហា​ស្នេហា​វិញ​មិន​មាន​កើតការ​ខ្វែងគំនិត​គ្នា​ទេ ពោល​គឺ​មាន​តែ​រឿង​ល្អ​ៗ​ពោរពេញ​ទៅ​ដោយ​សុភមង្គល​គ្រប់​ប្រការ ។ សាន សារិន