ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ម៉្លេះ! បុរសចិន​បើក​ស៊េរី​ទំនើប​​ឆក់​ជីវិត​ម្នាក់ ម្នាក់​ទៀត​សល់​ដង្ហើម​ចង្រិត

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​​បាត់​បង់​ជីវិត​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ នៅ​ក្នុង​គ្រោះថ្នាក់​រថយន្ត​បុក​ជាមួយ​ម៉ូតូ កាលពី​វេលាម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២០នៅ​លើ​វិ​ថី​​មិត្តភាព មុខ​ស្ថានីយ​ប្រេង​តូ​តា​ល់​អូរ​៣ ក្នុងភូមិ​៥…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​​បាត់​បង់​ជីវិត​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ នៅ​ក្នុង​គ្រោះថ្នាក់​រថយន្ត​បុក​ជាមួយ​ម៉ូតូ កាលពី​វេលាម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២០
នៅ​លើ​វិ​ថី​​មិត្តភាព មុខ​ស្ថានីយ​ប្រេង​តូ​តា​ល់​អូរ​៣ ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

មន្ត្រី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ្វ​ដ ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​២AL
-២៥៣៥ បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជនជាតិ​ចិន បាន​បុក​គ្នា​ពេញទំហឹង​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៥ ពណ៌ខ្មៅ ពាក់​ផ្លា​ក​លេខ ក្រ​.​ព្រះ​សីហ​នុ ១A-៦៤៧៥ ជិះ​គ្នា​២​នាក់ បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​ខាង​លិចទៅ​ខាងកើត ។

គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់សល់​តែ​ដង្ហើម​ចង្រិត និង​អ្នក​ជិះ​ពីក្រោយ​បាត់​បង់​ជីវិត​​នៅ​នឹង​កន្លែងកើតហេតុ​តែម្តង​ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​នាំ​យក​ទាំង​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ចំណែក​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ