ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​​ដើមឈើ​ប្រណីត​២​ពាន់​ដើមអម​សងខាង​ផ្លូវ​ជើងឯក​ចំការ​ដូង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គម្រោងការ​ដាំ​ដើមឈើ​ប្រណិត​(​ដើម​ធ្នង់​) នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧ ឬ​ផ្លូវ​ជើងឯក​ចំការ​ដូង ចាប់ពី​ស្ពានដែក​រហូត​ដល់​រង្វង់​មូល​គូរ​ស្រូវ ជាប់​ព្រំប្រទល់​ខេត្តកណ្ដាល​នោះ ពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​ដំណើរការ​ដាំ​ហើយ ដែល​គ្រោង​បញ្ចប់​ក្នុង​រយៈពេល​ប្រមាណ​មួយ​ឬ​ពីរ​ខែ…

រាជធានី​ភ្នំពេញ​៖ គម្រោងការ​ដាំ​ដើមឈើ​ប្រណិត​(​ដើម​ធ្នង់​) នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧ ឬ​ផ្លូវ​ជើងឯក​ចំការ​ដូង ចាប់ពី​ស្ពានដែក​រហូត​ដល់​រង្វង់​មូល​គូរ​ស្រូវ ជាប់​ព្រំប្រទល់​ខេត្តកណ្ដាល​នោះ ពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​ដំណើរការ​ដាំ​ហើយ ដែល​គ្រោង​បញ្ចប់​ក្នុង​រយៈពេល​ប្រមាណ​មួយ​ឬ​ពីរ​ខែ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៣ ​ខែកញ្ញា​នេះ លោក សំ សា​មុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​តំណាង​មន្ទីរ​កសិកម្ម និង​អាជ្ញាធរ​ខណ្ឌដង្កោ បាន​ចាប់​ដំណើរការ​ដាំ​ដើម​ធ្នង់​ចំនួន​២​ពាន់​ដើម ។

លោក​សំ សា​មុត បាន​ឲ្យ​ដឹង​ថា ដើមឈើ​ប្រណីត​ដែល​ត្រូវ​ដាំ​នេះ ធ្វើ​ឡើង​ទៅ​តាម​ការ​ណែនាំ​របស់​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ដោយ​ត្រូវ​ដាំ​គម្លាត​ពី​គ្នា​៨​ម៉ែត្រ និង ពី​ចិញ្ចើម​ផ្លូវ​ពី​៥​ម៉ែត្រ​ទៅ​ជិត​១០​ម៉ែត្រ​ទៅ​តាម​សណ្ឋាន​ផ្លូវ ដើមឈើ​នោះ​មានកំ​ពស់​៣​ម៉ែត្រ ដែល​ត្រូវ​ដាំ​ចាប់ពី​ស្ពានដែក​ចំការ​ដូង រហូត​ដល់​រង្វង់​មូល​គួរ​ស្រូវ​ជាប់​ព្រំប្រទល់​ខេត្តកណ្តាល ហើយ​ប្រភេទ​កូន​ឈើ​ដែល​ត្រូវ​ដាំ​ជា​ប្រភេទ​ឈើ​ធ្នង់​ធំ​ៗ ប្រមាណ​២០០០​ដើម ដែល​ប្រើ​រយៈពេល​នៃ​ការ​ដាំ​ចំនួន​១​ខែ​ទៅ​២​ខែ​។

លោក​បន្ត​ថា លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ថ្មី​ៗ​នេះ គឺ​បាន​សម្រេច​អោយ​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ជា​អ្នក​ដាំ ដោយ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​និង​អាជ្ញាធរ​មូលដ្ឋាន ហើយ​ឈើ​ដែល​ត្រូវ​ដាំ មិនមែន​កូន​ឈើ​តូច​ៗ​នោះ​ទេ គឺជា​ប្រភេទ​កូន​ឈឺ​ធ្នង់​ធំ​ៗ ដែល​មាន​ទំហំ​ប៉ុន​កំភួនជើង ប្រមាណ​ពី​១៥០០​ដើម​ទៅ​២០០០​ដើម ដោយ​ដាំ​អម​សងខាង​ផ្លូវ​ចន្លោះ​ពី​គ្នា​ប្រមាណ​៨​ម៉ែត្រ​តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​ខណ្ឌដង្កោ ចាប់ផ្ដើម​ដាំ​ពី ស្ពាន ដែក​ចំការ​ដូង​រហូត​ដល់​រង្វង់​មូល​គួរ​ស្រូវ ជាប់​ព្រំប្រទល់​ខេត្តកណ្ដាល លើ​ចំងាយ​ផ្លូវ​ប្រវែង​៧​គីឡូម៉ែត្រ​សងខាង (​ស្មើ ១៤​គីឡូម៉ែត្រ​)​។

លោក​ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​ដាំ​ដើមឈើ​ទាំងនេះ ជា​ពិសេស​ទំហំ​នៃ​គម្រោង​ពង្រីក​ផ្លូវ និង​ការ​ដាក់​ប្រព័ន្ធ​លូ​ជាដើម ជៀសវាង​មាន​បញ្ហា​ហើយ យើង​កាប់​ដើមឈើ​ចោល​វិញ គឺ​ពិតជា​គួរ​អោយ​ស្តាយ​ណាស់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ