ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វគ្គ​បណ្ដុះបណ្ដាល​នាយ​ទាហាន​រង​ជាន់​ទាប​​ចំនួន​80​រូប​នៅ​សាលា​ពល​ទាហាន

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឧត្តមសេនីយ៍ឯក ពូ សា​ប៊ុត​ឌី មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ពិសេស មាន​ប្រ​សាសន៍​ថា ក្នុង​នាម​យើង​ជា​យុទ្ធ​ជន​ត្រូវ​ប្រឆាំងដាច់ខាត​នូវ​អំពើ​ភេរវកម្ម​ផ្សេង​ៗ​ពី​ពួក​អមិត្ត និង​ប្រឆាំង​ដាច់ខាត​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ពី​សំណាក់ក្រុមប្រឆាំង…

ខេត្តកំពង់ឆ្នាំង ៖ ឧត្តមសេនីយ៍ឯក ពូ សា​ប៊ុត​ឌី មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ពិសេស មាន​ប្រ​សាសន៍​ថា ក្នុង​នាម​យើង​ជា​យុទ្ធ​ជន​ត្រូវ​ប្រឆាំង
ដាច់ខាត​នូវ​អំពើ​ភេរវកម្ម​ផ្សេង​ៗ​ពី​ពួក​អមិត្ត និង​ប្រឆាំង​ដាច់ខាត​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ពី​សំណាក់
ក្រុមប្រឆាំង ដែល​ប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។

លោក ពូ សា​បុ​៊​ត​ឌី មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នាយទាហានរង​ជាន់​ទាប​ចំនួន​៨០​រូប នៅ​សាលា​ពល​ទាហាន​ភូមិភាគ​ពិសេស កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២០ ។

ឧត្តមសេនីយ៍ឯក ពូ សា​បុ​៊​ត​ឌី បន្ត​ថា ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​យុទ្ធ​ជន​ក្នុង​ជួរ​កងទ័ព​ដែល​មាន​ស្មារតី​រឹង​មាំ មាន​វីរភាព​ល្អ ដាច់ខាត​មក​ទី​នេះ​ត្រូវ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​ទាំង​ទ្រឹស្ដី និង​ការ​អនុវត្ត​ជាក់ស្ដែង ។ ការ​ហ្វឹកហាត់​នៅ​ទី​នេះសិក្ខាកាម​គ្រប់​រូប​ត្រូវ​ស្គាល់​នូវ​យុទ្ធវិធី បច្ចេក​ទេស ការ​ប្រើ​ប្រាស់​អាវុធ មាន​វិន័យ​សណ្ដាប់​ធ្នាប់ គឺ​ដើម្បី​បង្កើន​នូវ​គុណភាព​របស់​កងទ័ព និង​ធានា​បានការ​បំពេញភារកិច្ច តាម​បទបញ្ជា​ដែល​ថ្នាក់លើ​ប្រគល់​ជូន ។ ត្រូវ​ម្ចាស់​ការ​រៀបចំ​សម្ភារសម្រាប់​បម្រើ​ឱ្យ​ការងារ​ហ្វឹកហ្វឺន មានការ​គោរព​វិន័យ បទបញ្ជាផ្ទៃក្នុង ត្រូវ​មាន​សាមគ្គីភាព ជា​មួយ​មិត្ត​ក្នុង​វគ្គ ដោយ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ។

សិក្ខាកាម​ទាំងអស់ ដាច់ខាត​ត្រូវ​ជៀស​ឲ្យឆ្ងាយ​ពី​ល្បែង​ពា​លា​អាវ៉ាសែ ចាក​ឆ្ងាយ​ពី​គ្រឿង​ញៀន និង​ត្រូវ​យកចិត្តទុកដាក់​រួមចំណែក​ការងារ​ជួយ​ប្រជាពលរដ្ឋ​ជុំវិញ​កងឯកភាព ។ ជាមួយ​គ្នា​នេះ ត្រូវ​រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​រួម​ចំណែ​ក​ក្នុង​ការ​ទប់ស្កាត់​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ដូច​ជា ការ​លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល ឬ​ជែ​ល និង សូមយកចិត្តទុក​ដាក់​​ពង្រឹងស្មារតី​ប្រឹងប្រែង​រៀន​សូត្រ​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ។

ឧត្តមសេនីយ៍ឯក ពូ សាប៊ូ​ឌី ក៏​បាន​ផ្តាំផ្ញើ​ដល់​គ្រូបង្វឹក នាយក​គ្រប់គ្រង​សាលា ត្រូវ​ប្រឹងប្រែង​បង្ហាត់បង្រៀន​ដល់​សិក្ខាកាម នូវ​យុទ្ធវិធី​គ្រប់​យ៉ាង​ដែល​មាន​ស្រាប់ និង​ប្រឹងប្រែង​ស្រាវជ្រាវ​នូវ​មេរៀន​ថ្មី​ៗ ល្អ​ៗ​បន្ថែម​ទៀត មក​បង្ហាត់​ដល់​សិស្ស​នាយទាហាន ដើម្បី​ឱ្យ​ពួក​គាត់​មាន​ស្មារតី
មាន​យុទ្ធសាស្ត្រ​ក្នុង​ខ្លួន​សម្រាប់​ចេញ​ទៅ​បំពេញ​ភារកិច្ច​ទទួល​បាន​ជោគជ័យ ។

យោង​តាម​របាយការណ៍​របស់​ឧត្តមសេនីយ៍ កង ប៊ុ​ន​ធឿ​ន នាយក​សាលា​ហ្វឹកហ្វឺន​ពល​ទាហាន​យោធភូមិ​ភាគ​ពិសេស បាន​ឲ្យ​ដឹង​ថា វគ្គ​បណ្ដុះ​បណ្ដាល​នេះ​មាន​រយៈពេល​៦​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ​បើក​វគ្គ​រហូត​ដល់​ថ្ងៃ​បញ្ចប់​វគ្គ គឺ​នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២១ សិក្ខាកាម​សរុប​មាន​ចំនួន ៨០​នាក់ មក​ពី​អង្គភាព​ខុស​គ្នា ។ ចំណែក​វគ្គ​សិក្សា​មាន លំ​ហាត់​របៀប ឋានៈលេខា វិន័យ​យោធា បច្ចេកទេស​អាវុធ​ថ្មើរជើង យុទ្ធវិធី​ថ្មើរ​ជើង និង​ចិត្តសាស្ត្រ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ