ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ ស៊ឹុម ស្រី​និច​ ទម្លាយ​រឿង​ខក​​ចិត្ត បន្ទាប់​មាន​បុរស​លាក់​មុខ​មក​រំខាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​តារា​សម្តែង​វ័យក្មេង ស៊ឹ​ម ស្រី​និ​ច បាន​ទម្លាយ​ឲ្យ​ដឹង​ការ​ខកចិត្ត​ព្រោះ​រឿង​ស្នេហា ហេតុនេះ​នាង​បាន​តាំង​ចិត្តជា​ថ្មី នៅ​ពេល​ដែល​ត្រូវ​ជ្រើសរើស​បុរស​ណា​ម្នាក់​នោះ គឺ​ត្រូវ​តែ​ជា​មនុស្ស​ដែល​អាច​កាន់​ដៃ និង​ថែរក្សា​នាង​រហូត​តទៅ ។…

រាជធានី​ភ្នំពេញ ៖​តារា​សម្តែង​វ័យក្មេង ស៊ឹ​ម ស្រី​និ​ច បាន​ទម្លាយ​ឲ្យ​ដឹង​ការ​ខកចិត្ត​ព្រោះ​រឿង​ស្នេហា ហេតុនេះ​នាង​បាន​តាំង​ចិត្តជា​ថ្មី នៅ​ពេល​ដែល​ត្រូវ​ជ្រើសរើស​បុរស​ណា​ម្នាក់​នោះ គឺ​ត្រូវ​តែ​ជា​មនុស្ស​ដែល​អាច​កាន់​ដៃ និង​ថែរក្សា​នាង​រហូត​តទៅ ។ ការ​ទម្លាយ​ឲ្យ​ដឹង​រឿង​នេះ បន្ទាប់​ពី​នាង​បាន​ទទួល​ការ​ផ្ញើ​សារ​ជា​បន្តបន្ទាប់​ពី​បុរស​លាក់​មុខ ក្នុង​ន័យ​លែបខាយ ដែល​នាង​ចាត់​ទុក​ថា​ជា​ការ​រំខាន​មួយ ។

អ្វី​ដែល​ស៊ឹ​ម ស្រី​និ​ច បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា «​បើ​ធ្លាប់​ខកចិត្ត​ហើ​យ​ត្រូវ​រើ​ស​អ្នក​ក្រោយ​ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​មួយ​ឃ្លា​សំខាន់​បំផុត នោះ​គឺ​រើ​សយ​ក​អ្នក​ដែល​ស្រលាញ់​យើ​ង ព្រម​មើល​ថែ​យើង​ពាក់កណ្តាល​ជីវិត​បន្ទាប់​ពី​ម្តាយ​របស់​យើង ក៏​ព្រោះ​តែ​គេ​គិត​ថា​យើ​ង​ជា​មនុស្ស​សំខាន់​មិនមែន​មនុស្ស​ទន់ខ្សោយ ។ ខ្ញុំ​ជា​មនុស្ស​ស្រី​ដែល​ធ្លាប់​ឆ្លង​កាត់​រឿង​មួយ​នេះ​សឹងតែ​ឈឺខ្លួន​ផង ឆ្កួត​ផង តិះដៀល​ផង មើល​ងាយ​មើ​ល​ថោក​ផង បាក់​ទឹកចិត្ត​ផង ហើយ​នេះ​មិន​បាន​រំពឹង​លុយ​គេ​ផង ។

អ៊ីចឹង​សូម​ផ្តាំ​ថា កុំ​យក​អី​បើ​មិន​ទាន់​ជួប​មនុស្ស​ប្រុស Type បែប​ព្រម​នៅ​ក្បែរ ព្រោះតែ​យើង​សំខាន់ ។ ខ្ញុំ​តាំងចិត្ត​ហើយ អាច​និយាយ​ថា​រាងចាល បើ​មិន​ជួប​មនុស្ស​ប្រុស​ដែល​ធ្វើជា​លោកប៉ា​ដ៏​ល្អ មេ​គ្រួសារ​ដ៏​ល្អ ខ្ញុំ​មិន​ឱន​សំពះ​ធ្វើជា​ប្តី​បន្ទាប់​ពី​ម្តាយ​ខ្ញុំ​ឡើ​យ ព្រោះ​ខ្ញុំ​មាន​មេរៀន​និង​រឿង​និទាន​មួយ​នេះ​ដ៏​ល្អ​+​អាក្រក់​+​ក្លាយជា​មនុស្ស​បាត់ស្មារតី​ខ្លាំង​បំផុត​ដែល​គ្រប់​គ្នា​សឹង​មិន​ជឿ​បើ​ដឹង​ការណ៍​ពិត តែ​វា​ជា​រឿងនិទាន​អាថ៌​កំបាំង ។

ថ្ងៃនេះ​សុំ​កាច​បន្តិច​ព្រោះ​ធុញ​នឹង​មនុស្ស​ប្រុស​ដែល​ឆាត​មក​តា​ប៉ែ​ប្លុក​មិន​ចេះ​អស់ មិន​ចង់​រវល់​ទេ តែ​វា​ច្រើ​ន​រំខាន Messenger និង​ប៉ះពាល់​អារម្មណ៍​ណាស់ ! ពេល​ខ្លះ​គឺ​ពួក​មនុស្ស​ប្រុស​ដែល​មិន​ដែល​ស្គាល់ ហើ​យ​ឆាត​មក Say Hi តើ​យើ​ង​អាច​មាន​វាសនា​កាន់​ដៃ​ទៅ​មុខជា​មួយ​គ្នា​បាន​ទេ ?​» ។

កន្លង​មក​ស៊ឹ​ម ស្រី​និ​ច ធ្លាប់​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍​ក្រៅ​ឆាក ជាមួយ​តារា​សម្តែង​វ័យក្មេង​លោក​សុខ ស៊ុន​នី បន្ទាប់​អ្នក​ទាំង​ពីរ​បាន​ចាប់​ដៃគូ​គ្នា​សម្តែង​រឿង និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​យ៉ាង​ស្និទ្ធស្នាល​បំផុត​។ ស៊ឹ​ម ស្រី​និ​ច ធ្លាប់​បាន​លើក​ឡើង​ពី​រឿង​នេះ​ថា រូប​នាង និង​លោក​សុខ ស៊ុន​នី មិន​ទាក់ទង​គ្នា​អ្វី​ក្រៅពី​មិត្តភក្តិ និង​បងប្អូន ក្នុង​នាម​ជា​អ្នកសិល្បៈ​ដូច​គ្នា​ប៉ុណ្ណោះ ។ មុន​នេះ​មិនយូរ​ប៉ុន្មាន​ស៊ឹ​ម ស្រី​ណុ​ច ធ្លាប់​បង្ហោះ​សារ​ថា នាង​អាច​នឹង​បញ្ចប់​ភាព​នៅ​លីវ​នៅ​ដំណាច់ឆ្នាំ​២០២០​នេះ ។

តារា​សម្តែង​ស៊ឹ​ម ស្រី​និច្ច គឺជា​តារា​ស្រី​កំពុង​ពេញ​និយម​មួយ​រូប ក្រោយ​ពី​នាង​ប្រឡូក​សិល្បៈ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ នាង​ត្រូវ​គេ​ស្គាល់​ច្រើន​បន្ទាប់​ពី​បាន​ចូលរួម​សម្ដែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍​«​ស្រទន់​មន្ត​ស្នេហ៍​»​។ បន្តបន្ទាប់​មក​ទៀត​នាង​ក៏​ចាប់​បាន​តំណែង​តួឯក​ក្នុង​រឿង​ជា​ច្រើន​ទៀត ក្នុង​នោះ​ត្រូវ​បាន​លោក​ខាំ ភូ​រិ ជ្រើសរើស​ឲ្យ​សម្ដែង​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​និយាយ​ពី​ប្រវត្តិ​ពិត​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ