ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឡានដឹកឈើលោតឆត្រទៅវៀតណាម អ្នកណានៅពីក្រោយ?

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ត្រូវ​មហា​ជន​សង្ស័យ​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​សកម្មភាព​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ក្រោយ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា ចាប់​បង្ក្រាប​បទល្មើស​ព្រៃឈើ​រាប់​សិប​ករណី​ក្នុង​ឆ្នាំ​២០២០​នេះ ​។ សេចក្តី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា ឡាន​កែ​ច្នៃ​ធុន​ធំ​មួយ​គ្រឿង​ត្រូវ​កម្លាំង​ចម្រុះ​ដេញចាប់​បាន​កាលពី​វេលា​រំលង​អធ្រាត្រ​ថ្ងៃ​ទី​០២…

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ត្រូវ​មហា​ជន​សង្ស័យ​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​សកម្មភាព​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ក្រោយ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា ចាប់​បង្ក្រាប​បទល្មើស​ព្រៃឈើ​រាប់​សិប​ករណី​ក្នុង​ឆ្នាំ​២០២០​នេះ ​។

សេចក្តី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា ឡាន​កែ​ច្នៃ​ធុន​ធំ​មួយ​គ្រឿង​ត្រូវ​កម្លាំង​ចម្រុះ​ដេញចាប់​បាន​កាលពី​វេលា​រំលង​អធ្រាត្រ​ថ្ងៃ​ទី​០២ កញ្ញា ២០២០ ខណៈ​ឡាន​នេះ​បាន​ដឹកឈើ​ឡាំង​ជ្រុង​ពេញ​ទ្រុង បម្រុង​ឆ្លង​ដែន​ទៅ​យួន​។​ឡាន​នេះ​ដឹកឈើ​ប្រភេទ សុ​ក្រំ ស្រឡៅ ចំនួន​១៨​ដុំ ដោយ​ពុំ​ទាន់​បាន​ធ្វើការ​វាស់វែង​នៅឡើយ​។

ក្នុង​ករណី​នេះ​ ក្រុម​តាមដាន​បទល្មើស​ព្រៃឈើ​និយាយ​ថា គេ​សង្ស័យ​ទៅ​លើ​ដែន​ជម្រកសត្វព្រៃ​កែវ​សីមា​ដែល​ប្រចាំការ​នៅ​ភូមិសាស្ត្រ​ឃុំ​ស្រែ​ព្រះ ដែល​មាន​ស្នាក់​ការ​២​កន្លែង គឺ​ស្នាក់​ការ​ពូ​គង់ និង​ស្នាក់​ការ​ស្រែ​ផ្លែង ដែល​ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្រុម​ឈ្នួ​ញ​ទើប​ពួក​គេ​អាច​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ខ្នាត​យក្ស​បែប​នេះ​បាន​។

ជុំវិញ​ករណី​នេះ​លោក ថា​ច់ ពិន​នី​រ៉ូ មន្ត្រី​បរិស្ថាន​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​និយាយ​ថា រថយន្ត​ខាងលើ​ពុំ​មែន​ដឹក​ចេញពី​ព្រៃ​ឡើយ គឺជា​រថយន្ត​ដែល​ជួល​ដឹកឈើ ដែល​បង្ក្រាប​នៅ​ចំណុច​អូរ​ខ្ច​ង​។​លោក នី​រ៉ូ បន្ត​ថា ក្នុង​ការ​ជួល​រថយន្ត​នេះ​គឺ​មានការ​ដោះ​ដូរ​ថ្លៃ​ឈ្នួល​ជា​ឈើ ហើយ​គេ​ដឹកឈើ​បង្ក្រាប​មិន​ទាន់​អស់​ផង បែ​ជា​រថយន្ត​ខាងលើ​ដឹកឈើ​គេច​ពុំ​ព្រមយក​ទៅ​ទំលាក់​នៅ​ស្នាក់​ការ​បរិស្ថាន​នោះ​ឡើយ​។

ឆ្លើយ​តប​ករណី​នេះ​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ចុង​ផ្លាស់​+​ស្រែ​ព្រះ លោក ឈាង ណា​ក់ បញ្ជាក់​ថា ទោះបីជា​រថយន្ត​ជួល​ដឹកឈើ​ដែល​បង្ក្រាប​ដោយ​កម្លាំង​បរិស្ថាន​យ៉ាងណា​ក្តី ប៉ុន្តែ​វា​ព្យាយាម​គេច​មិន​ព្រមយក​ទៅ​ទុក​នៅ​ស្នាក់​ការ​បរិស្ថាន ដូច​ច្នេះ​ត្រូវ​តែ​ចាប់ កសាង​សំណុំរឿង ។ ព្រោះ​មក​ដល់​ដែន​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​នោះ​ហើយ ដោយ​ក្រុម​ជនល្មើស​បាន​ដឹក​បង្ហួស បម្រុង​ឆ្ពោះទៅ​ប្រទេស​វៀតណាម ដោយ​គៀក​និង​ច្រកចេញ​ទៅ​ហើយ​។

ដោយឡែក​ អភិបាលរង​ស្រុក​កែវ​សីមា​លោក ហឿ​ន សុខ​ណា បញ្ជាក់​ថា លោក​ពុំ​បានដឹង​ថា មន្ត្រី​បរិស្ថាន​បង្ក្រាប​ចាប់​បទល្មើស​ព្រៃឈើ នៅ​ចំណុច​អូរ​ខ្ច​ង​នោះ​ឡើយ ហើយ​ពួក​គាត់​ក៏​មិន​ត្រូវ​ឲ្យ​ថ្លៃ​ឈ្នួល​រថយន្ត​ដឹកឈើ​ជា​ឈើ​នោះ​ទេ ព្រោះ​បើ​ឲ្យ​ជា​ឈើ ក៏​ត្រូវ​រាយ​ការ​ណ៏​ជូន​អាជ្ញាធរ​ដែរ​៕​​

អត្ថបទសរសេរ ដោយ