ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​អ្នកជំនាញ​លើក​ឡើង​ថា «​កុំ​ក្រ​ហើយ​ខ្ជិល បែរជា​បន្ទោស​គ្រួសារ បន្ទោស​សង្គម​ជាតិ​» ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​ភព​ផែនដី​របស់​យើង​មិន​ថា ប្រទេស​ណា​នោះ​ទេ សុទ្ធតែ​មាន​អ្នកមាន និង​អ្នកក្រ ហើយ​គំលាត​រវាង​អ្នកមាន និង​អ្នកក្រ​នេះ​ត្រូវ​បាន​បែងចែក​មក​ពី​យូរលង់​ណាស់​មក​ហើយ ។ ក្នុង​ប្រទេស​ខ្លះ​មាន​ប្រជាជន…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​ភព​ផែនដី​របស់​យើង​មិន​ថា ប្រទេស​ណា​នោះ​ទេ សុទ្ធតែ​មាន​អ្នកមាន និង​អ្នកក្រ ហើយ​គំលាត​រវាង​អ្នកមាន និង​អ្នកក្រ​នេះ​ត្រូវ​បាន​បែងចែក​មក​ពី​យូរលង់​ណាស់​មក​ហើយ ។ ក្នុង​ប្រទេស​ខ្លះ​មាន​ប្រជាជន ២០​ភាគរយ កាន់កាប់​ធនធាន​បាន​៨០​ភាគរយ និង​ខ្លះ​ក្នុង​ប្រជាជន​៨០​ភាគរយ មាន​ធនធាន​តែ​២០​ភាគរយ​ផង វា​ជា​ទូទៅ​ទៅ​ហើយ​របស់​ជីវិត​មនុស្ស ។

មនុស្ស​ជា​ច្រើន​បាន​កើតមក​ក្នុង​ពេលវេលា និង​គ្រួសារ​ណាមួយ​ដែល​ជួនកាល​ពួក​គេ​មិន​ចង់បាន ហើយ​តូចចិត្ត​លើ​ខ្លួនឯង​ថា ហេតុ​អ្វី​កើតមក​ក្រ ។ អ្នកខ្លះ​ទៀត​គិត​ថា ហេតុ​អ្វី​កើតមក​ក្នុង​ត្រកូល​អ្នកមាន គ្មាន​សេរីភាព ដើរហើរ​ពិបាក ត្រូវ​ខ្លាច​នេះ​ខ្លាច​នោះ​ជាដើម ។ កាល​ឆ្នាំ​២០០០​ជាង គេ​ឃើញ​ថា អ្នក​រស់នៅ​ក្នុង​ក្រុង​កំពង់សោម ប្រជាជន​២០ ភាគរយ​មាន​ដី​ចំនួន​៨០​ភាគរយ និង​ប្រជាជន​៨០​ភាគរយ​មាន​ដី​តែ​២០​ភាគរយ​នោះ​ទេ ។

សុភាសិត​មួយ​ឃ្លា ដែល​អ្នកជំនាញ​ម្នាក់​បាន​លើក​ថា «​មនុស្ស​ជោគជ័យ​បន្ទោស​ខ្លួនឯង រីឯ​មនុស្ស​បរាជ័យ​បន្ទោស​អ្នក​ដទៃ​» ដែល​ន័យ​នេះ​គឺ មនុស្ស​បរាជ័យ រកស៊ី​មិន​បាន​សម្រេច​ខ្លួនឯង​បន្ទោស​គេ ។

លោក ឌិន សុមេធា​រិ​ទ្ធ ជា​ស្ថាបនិក​រមណីយដ្ឋាន​ភូមិ​ផ្កាត្រកួន បានឱ្យ បន្ត​ថា «​វា​ជា​រសជាតិ​ជីវិត​របស់​មនុស្ស​ដែល​មិន​ចេះ​ស្កប់ស្កល់​នោះ​ទេ ចឹ​ង​ខ្ញុំ​ចង់ឱ្យ​យុវជន​យើង​មាន​ទំនួល​ខុស​ត្រូវ ហើយ​យល់​ពី​សាវតា​ពិត​នៃ​ផែនដី នៃ​ប្រវត្តិ​មនុស្សជាតិ ហើយ​បើ​យើង​យល់​ដឹង​ពី​វា​ហើយ នោះ​យើង​ម្នាក់​ៗ​នឹង​ដឹង​ថា​ហេតុ​អ្វី​បានជា​ពិភពលោក​នេះ​មាន​គំលាត​រវាង​អ្នកមាន​និង​អ្នកក្រ នៅ​ពេល​យើង​យល់​ហើយ​យើង​នឹង​មិន​ចាំបាច់​ត្រូវ​ច្រណែន​អ្វី​នោះ​ទេ​។ យុវជន​គួរតែ​កុំ​មើល​អ្វី​ជា​អវិជ្ជមាន បើ​ខ្លួន​ក្រ​ត្រូវ​ខំប្រឹង កុំ​ច្រណែន​អ្នកមាន តែបើ​ច្រណែន​ត្រូវ​មានចិត្ត​ថា​ត្រូវ​ខំ​ឱ្យ​ដូច​គេ​នោះ​អាច​បាន​ល្អ​វិញ​»​។

យើង​គួរតែ​ទទួលខុសត្រូវ​នូវ​អ្វី​គ្រប់យ៉ាង កុំ​បន្ទោស​គេ​បើ​យើង​មិន​មាន​ភាព​ជោគជ័យ កុំ​ក្រ​ហើយ​ខ្ជិល បន្ទោស​គ្រួសារ បន្ទោស​សង្គម​ជាតិ និង​បន្ទោស​អ្នក​ដទៃ ប៉ុន្តែ​យើង​គួរតែ​បន្ទោស​ខ្លួនឯង​ដែល មិន​មាន​សមត្ថភាព​អាច​ធ្វើ​ឱ្យ​ខ្លួន​ក្លាយជា​អ្នក​មានបាន​។ លោក ឌិន សុមេធា​រិ​ទ្ធ​បាន​បន្ត​ថា «​ខ្ញុំ​តែងតែ​ឃើញ មានការ​ផុស​លើ​បណ្តាញ​សង្គម​នានា អំពី​បញ្ហា​ភាព​ក្រីក្រ​នឹង​យើង​ផុស​ថា​មាន​ភាព​មិន​ស្មើគ្នា គំលាត​អ្នកមាន​អ្នកក្រ​។
រហូត​ដល់​មានរឿង​ហូ​លី​វូ​ដ មួយ​បាន​សម្តែង​នៅ​ការ​ប្លន់​ពី​អ្នកមាន​ទៅ​ជួយ​អ្នកក្រ នេះ​ជា​កត្តា​មើលឃើញ​សម្រាប់​ខ្ញុំ​ផ្ទាល់​វា​មិន​ត្រូវ​នោះ​ទេ អ្នកមាន​គេ​ខំ​ណាស់ ហើយ​បើ​យើង​ចង់ឱ្យ​អ្នកក្រ​មានបាន គួរ​បង្រៀន​នូវ​ជំនាញ​ណាមួយ​ដើម្បី​អាច​រកស៊ី​ខ្លួនឯង​បាន លុយ​ដែល​ចែក​នោះ​វា​ជា​រយៈពេល​ខ្លី​សម្រាប់​ពួក​គាត់​នោះ​ទេ ដូចនេះ​បើ​យើង​នូវ​តែ​ជួយ​គាត់​បែប​នេះ ចឹ​ង​គាត់​នៅ​តែ​ក្រ​ដដែល​នឹង​។ ដូច​ខ្ញុំ​ធ្លាប់​បាន​រៀបរាប់​កន្លង​មក​ហើយ​ថា នៅ​លើ​ពិភពលោក​យើង មនុស្ស ២​ភាគ​៣ នៃ​អ្នកមាន គឺ​កើត​ចេញពី​កូន​អ្នកក្រ មាន​ជាង​កូន​អ្នកមាន​ដែល​ស្នង​ត្រកូល​ឬ​ទ្រព្យសម្បត្តិ​របស់​ឳ​ពុក​ម្តាយ​ទៀត​។ ចឹ​ង​សរុប​មក​បើ​អង្គុយតែ​ច្រណែន​គេ យើង​គ្មាន​ថ្ងៃ​ជោគជ័យ​នោះ​ទេ​»​។

នៅ​ប្រទេស​អង់គ្លេស​ពី​មុន មនុស្ស​២​ភាគរយ​កាន់កាប់​ធនធាន​៥០​ភាគរយ រីឯ​២​ទៅ​៣ ឆ្នាំ​ចុង​ក្រោយ ប្រជាជន​ត្រឹម ១​ភាគរយ​កាន់កាប់​ធនធាន ៥០​ភាគរយ​ទៅ​ហើយ ចឹ​ង​វា​ប្រែប្រួល​លឿន​។ ដូចនេះ​ក្នុង​ប្រទេស​កម្ពុជា អ្នក​ដែល​ទើបតែ ដោយសារ​អ្នក​ទើប​ចាប់​អាជីវកម្ម​វ័យក្មេង ឬ​សហគ្រិន​ថ្មីថ្មោង ព្រួយបារម្ភ ក្លា​ច​ពិបាក​រីក​ចម្រើន​លឿន​ដូច​អ្នកមាន តែ​វា​មិនជា​បញ្ហា​នោះ​ទេ យើង​កុំទៅ​គិត​ពី​អ្នកមាន​ស្រាប់​នោះ​ទៅ​វា​បាន​ហើយ សំខាន់​យើង​ត្រូវធ្វើ​អ្វី​ឬ​រក​វិធី​អ្វី​សម្រាប់​អភិវឌ្ឍន៍​អាជីវកម្ម​ខ្លួនឯង​ឱ្យ​ដំណើរការ​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ