ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះរវល់លក់ដូរ អ្នកជិត​ខាង​មក​​​ប្រាប់ លុះរត់ទៅមើល​ឃើញ​ភ្លើង​ឆេះ​មែន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ផ្ទះល្វែង​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​គ្រឿងក្នុង​ជាន់​ទី​២ ដែល​សង្ស័យ​ថា​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ ខណៈ​ដែល​ស្ត្រី​ជា​ម្ចាស់ផ្ទះ​នោះ​ជាប់រវល់​លក់ដូរ​នៅ​ខាងក្រោម ហើយ​ភ្លាម​ៗ​នោះ​មានការ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​ទាន់​ពេលវេលា ទើប​ភ្លើង​បាន​រលត់​ទៅ​វិញ​ទាំងស្រុង​។ ហេតុការណ៍ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា​ឆ្នាំ ២០២០…

រាជធានី​ភ្នំពេញ ​៖ ​ផ្ទះល្វែង​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​គ្រឿងក្នុង​ជាន់​ទី​២ ដែល​សង្ស័យ​ថា​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ ខណៈ​ដែល​ស្ត្រី​ជា​ម្ចាស់ផ្ទះ​នោះ​ជាប់រវល់​លក់ដូរ​នៅ​ខាងក្រោម ហើយ​ភ្លាម​ៗ​នោះ​មានការ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​ទាន់​ពេលវេលា ទើប​ភ្លើង​បាន​រលត់​ទៅ​វិញ​ទាំងស្រុង​។

ហេតុការណ៍ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា​ឆ្នាំ ២០២០ នៅ​បុរី​ពិភព​ថ្មី​ចំការ​ដូង ស្ថិត​នៅ​ក្នុងភូមិ​សំបួរ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

ម្ចាស់ផ្ទះ​ខាងលើ​​​ឈ្មោះ​អ៊ី សុវណ្ណរ​ដ្ឋា ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ ​មុខរបរ​លក់ដូរ ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ​នេះ​តែ​ម្ដង​។

ស្ត្រី​ដែល​ជា​ម្ចាស់ផ្ទះ​​ខាងលើ​​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ ខណៈ​ដែល​គាត់​កំពុង​ជាប់រវល់​លក់ដូរ​នៅ​ខាងក្រោម ​អ្នក​ជិតខាង​បានរ​ត់ទៅ​ប្រាប់​ថា​ ភ្លើង​ឆេះ​ផ្ទះ​ជាន់​ទី​២ ខណៈនោះ​គាត់​ក៏​បានរ​ត់ទៅមើល​ឃើញ​មាន​ផ្សែងហុយ​ចេញពី​បន្ទប់​ជាន់​នោះ​មែន​។​បន្ទាប់​មក​ទៀត​គាត់​ក៏​បាន​ឡើង​ទៅ​បើកទ្វារ​មើលឃើញ​ភ្លើង​កំពុង​ឆាបឆេះ​គ្រែ ពូក​ទើប​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​អ្នក​ជិតខាង​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​បាញ់ ពន្លត់​អស់​ចំនួន​៤​បំពង់​តែ​ភ្លើង​មិន​បាន​រលត់​នោះ​ឡើយ ទើប​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​និង​សមត្ថកិច្ច​ឲ្យ​ជួយ​។

បើ​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើនេះ ​ភ្លាម​អាជ្ញាធរ​រួម​ជាមួយ​នគរបាល​និង​កងរាជអាវុធហត្ថ​ខណ្ឌ​បាន​ចេញ​អន្តរាគមន៍​និង​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ប្រចាំ​នៅ​សាលា​ខណ្ឌដង្កោ​១​គ្រឿង​ទៅ​បាញ់​ពន្លត់​អស់​ទឹក​១​ស៊ី​ទែន ​ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ។​

នៅ​ក្នុង​ហេតុការណ៍ខាងលើ​​នេះ​បាន​បណ្ដាល​ឲ្យ​បន្ទប់​ជាន់​ទី​២​រង​ការ​ខូចខាត​ហើយ​ភ្លើង​បាន​ឆេះ​គ្រែ​ពូក​១ កញ្ចក់​ទ្វារ​៣​ផ្ទាំង​ផង​ដែរ​ ចំណែក​​មូលហេតុ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ