ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៍រវាងចិន និង​ខ្មែរ ជិះបុក​គ្នា​​មួយ​​ទំហឹង

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​​ព្រះសីហនុ​ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បង្ក​ឡើង​ដោយ​រថយន្ត​ទំនើប​មួយ​គ្រឿង​ បើកបរ​ដោយ​បុរស​ជនជាតិ​ចិនបុក​គ្នា​យ៉ាង​ពេញទំហឹងជាមួយ​​ម៉ូតូ​មួយ​គ្រឿង បណ្តាល​អោយ​បុរស​ម្នាក់​បាត់បង់ជីវិតភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ និង​បុរស​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ សល់តែ​ដង្ហើមចង្រិត​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ កើតហេតុ​​នៅ​​វេលា​ម៉ោង​០៨​​យប់…

ខេត្ត​​ព្រះសីហនុ​ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បង្ក​ឡើង​ដោយ​រថយន្ត​ទំនើប​មួយ​គ្រឿង​ បើកបរ​ដោយ​បុរស​ជនជាតិ​ចិនបុក​គ្នា​យ៉ាង​ពេញទំហឹងជាមួយ​​ម៉ូតូ​មួយ​គ្រឿង បណ្តាល​អោយ​បុរស​ម្នាក់​បាត់បង់ជីវិតភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ និង​បុរស​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ សល់តែ​ដង្ហើមចង្រិត​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ កើតហេតុ​​នៅ​​វេលា​ម៉ោង​០៨​​យប់ ស្ថិតនៅ​លើ​វិ​ថី​មិត្តភាព ចំណុច​មុខកា​រ៉ា​ស់សាំង​តូ​តា​ល់ អូរ​៣ ស្ថិត​ក្នុងភូមិ​០៥ សង្កាត់​០៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​​
នុ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា រថយន្ត​មួយ​គ្រឿង​ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-2535 បើកបរ​ដោយ​បុរស​ជា​ជនជាតិ​ចិន បាន​បុក​ប៉ះ​គ្នា​យ៉ាង​ពេញទំហឹង​ជា​និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ​Honda Dream ​​ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក្រ​.​ព្រះ​សីហ​នុ​1A-6475 ជិះ​គ្នា​២​នាក់ បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ពី​លិចទៅ​កើត ។

លុះ​មក​ដល់​ចំណុច​ខាងលើ​ ក៏​បុក​​គ្នា​តែ​ម្តង​។ ភ្លាម​ៗ​នោះ​បណ្តាល​អោយ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ និង​ម្នាក់​ទៀត​ជិះ​ពីក្រោយ ត្រូវ​បាន​ស្លាប់​ភ្លាម​ៗ ។បច្ចុប្បន្ន សមត្ថកិច្ច បាន​នាំ​យក​វត្ថុ​តាង​រថយន្ត​រួម​ទាំង​ម៉ូតូ ដើម្បី​រក្សា​ទុក​រង់​ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​។

អត្ថបទសរសេរ ដោយ