ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លាក់​ប្រអប់​ព្រះ​ហ​ស្ថ​ឆ្វេង​ព្រះពុទ្ធ​បដិមា​ដ៏​ធំ​មួយ​បាន​ប្រទះ​ឃើញ​នៅ​ខាងត្បូង​នៃ​ប្រាសាទ​បា​យ័ន្ត

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ចម្លាក់​ប្រអប់​ព្រះ​ហ​ស្ថ​ព្រះ​ពុទ្ធរូប​ខាងឆ្វេង​មួយ​ធ្វើ​អំពី​ថ្មភក់​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ​ខាងត្បូង​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​ប្រាសាទ​បា​យ័ន្ត ។ ចម្លាក់​នេះ​មាន​ទំហំ​បណ្តោយ​០.៩៥​ម៉ែត្រ ទទឹង​០.៤២​ម៉ែត្រ និង​កម្រាស់​០.២៤​ម៉ែត្រ ក្នុង​សភាព​ហាក់​មិន​ទាន់​ឆ្លាក់​រួចរាល់​ត្រឹមត្រូវ​នៅឡើយ​ទេ ដោយ​ឃើញ​មាន​ស្នាម​មុខ​ពន្លាក និង​មិន​ទាន់​ខាត់​រំលីង​នៅឡើយ…

ខេត្តសៀមរាប ៖ ចម្លាក់​ប្រអប់​ព្រះ​ហ​ស្ថ​ព្រះ​ពុទ្ធរូប​ខាងឆ្វេង​មួយ​ធ្វើ​អំពី​ថ្មភក់​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ​ខាងត្បូង​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​ប្រាសាទ​បា​យ័ន្ត ។ ចម្លាក់​នេះ​មាន​ទំហំ​បណ្តោយ​០.៩៥​ម៉ែត្រ ទទឹង​០.៤២​ម៉ែត្រ និង​កម្រាស់​០.២៤​ម៉ែត្រ ក្នុង​សភាព​ហាក់​មិន​ទាន់​ឆ្លាក់​រួចរាល់​ត្រឹមត្រូវ​នៅឡើយ​ទេ ដោយ​ឃើញ​មាន​ស្នាម​មុខ​ពន្លាក និង​មិន​ទាន់​ខាត់​រំលីង​នៅឡើយ ។

តាម​ការ​បញ្ជាក់​របស់​លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ចុះបញ្ជី​បេតិកភណ្ឌ​រូបី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​ថា ចម្លាក់​ដែល​មាន​ត្រឹម​កដៃ និង​ម្រាម​ទាំង​៥ ដែល​លា​ផ្ងារ​បាតដៃ​ទៅ​លើ​នេះ គឺ​ស្ថិត​នៅ​ក្នុង​សម័យ​កណ្តាល ទំនងជា​ព្រ​ហ​ស្ថ​ព្រះពុទ្ធ​បដិមា​ក្នុង​កាយវិការ​ភូមិ​ស្ប​ស៌​មុទ្រា ឬ​ហៅ​ថា​កាយវិការ​មារវិជ័យ ឬ​ផ្ចាញ់​មារ ។ ទម្រង់​កាយវិការ​នោះ​ព្រះពុទ្ធ​ទ្រង់​គង់​ភ្នែន ដោយ​យក​ព្រះ​ហ​ស្ថ​ខាងស្តាំ​ដាក់​ផ្កាប់​លើ​ភ្លៅ​សំ​យ៉ុ​ង​ម្រាមដៃ​ចង្អុល​ទៅ​ធរណី ។ រីឯ​ព្រះ​ហ​ស្ថ​ឆ្វេង​ដាក់​នៅ​លើ​ចន្លោះ​ភ្លៅ ហើយ​លា​ផ្ងារ​បាត​ព្រះ​ហ​ស្ថ​ទៅ​លើ ។

ការ​សន្និដ្ឋាន​ជា​កាយវិការ​ភូមិ​ស្ប​ស៌​មុទ្រា​បែប​ដូចនេះ គឺ​យោង​ទៅ​លើ​ហេតុផល​ដែល​មាន​ព្រះពុទ្ធ​បដិមា​ធំ​ៗ​ចំនួន​២​អង្គ ដែល​ស្ថិត​នៅ​ជុំវិញ​ប្រាសាទ​បា​យ័ន្ត រួម​មានព្រះអង្គ​ឥន្ទ្រ​ទេព និង​ព្រះ​អង្គ​ងោក គឺ​សុទ្ធសឹងតែ​សង់​ឡើង​ក្នុង​ទំហំ​ធំ និង​ពី​ថ្មភក់​ច្រើន​ដុំ ហើយ​ស្ថិត​នៅ​ក្នុង​កាយវិការ​ភូមិ​ស្ប​ស៌​មុទ្រា​ដូច​គ្នា ។ រីឯ​នៅ​បរិវេណ​ដែល​រក​ឃើញ​ចម្លាក់​នោះ គឺ​ទំនងជា​សំណង់​ខឿន​ព្រះពុទ្ធ​សាសនា ត្បិត​យើង​ឃើញ​មាន​ថ្ម​សីមា​មួយ​ចំនួន​ផង​ដែរ ។

យ៉ាងណាមិញ តាម​ការ​ស្រាវជ្រាវ និង​រូបថត​ពីលើ​អាកាស​ដែល​ថត​ដោយ​បច្ចេកវិទ្យា LiDAR ក៏​បាន​រក​ឃើញ​ស្លាកស្នាម​ទីតាំង​មនុស្ស​រស់នៅ​ជា​ច្រើន​នៅ​ក្នុង​បរិវេណ​ក្រុង​អង្គរធំ ហើយ​សំណង់​ទាំងនោះ​ក៏​រួម​មាន ខឿន​ពុទ្ធ​សា​នា​ជា​ច្រើន​កន្លែង ដែល​សង់​ពី​ថ្មភក់ និង​ថ្មបាយក្រៀម​នៅ​បរិវេណ​នោះ ។

បច្ចុប្បន្ន​ចម្លាក់​ប្រអប់​ព្រះ​ហ​ស្ថ​នេះ ក្រុមការងារ​ចុះបញ្ជី​បេតិកភណ្ឌ​រូបី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​សហ​ការណ៍​ជាមួយ​ស្ថា​ប​ន័​មាន​សមត្ថកិច្ច​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ ព្រមទាំង​មន្ត្រី​អភិរក្ស​ប្រាសាទ បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល និង​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ចុះបញ្ជី និង​រក្សា​ទុក​រង់ចាំ​ការ​ជួសជុល​នៅ​ថ្ងៃ​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ