ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ សឿ សុធា​រ៉ា វិល​ចូល​សិល្បៈ​វិញ​នឹង​អាច​ល្បី​ដូច​មុន ឬ​យ៉ាងណា ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ធ្លាប់​មានឈ្មោះ​ល្បីល្បាញ និង​ទទួល​បាន​ប្រជាប្រិយ​កាលពី​១០​ឆ្នាំ​មុន អ្នក​នាង សឿ​ន សុធា​រ៉ា បាន​ធ្វើ​អោយ​មហាជន​របស់​នាង​មានការ​ត្រេកអរ​ជា​ខ្លាំង ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា នាង​នឹង​ត្រឡប់​ចូល​សិល្បៈ​វិញ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ធ្លាប់​មានឈ្មោះ​ល្បីល្បាញ និង​ទទួល​បាន​ប្រជាប្រិយ​កាលពី​១០​ឆ្នាំ​មុន អ្នក​នាង សឿ​ន សុធា​រ៉ា បាន​ធ្វើ​អោយ​មហាជន​របស់​នាង​មានការ​ត្រេកអរ​ជា​ខ្លាំង ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា នាង​នឹង​ត្រឡប់​ចូល​សិល្បៈ​វិញ បន្ទាប់​ពី​សម្រាក​ពី​វិស័យ​សម្តែង​រាំច្រៀង​អស់​មួយ​រយៈពេល​យូរ ។

បន្ទាប់​ពី​ប្រកាសប្រាប់​មហាជន​ពី​ការ​ឈាន​ជើង​ចូល​វិ​ថី​សិល្បៈ​វិញ មិន​ទាន់​បាន​ប៉ុន្មាន​ផង​ពេល​នេះ​តារា​ស្រី​រូប​នេះ​នឹង​មាន​វត្តមាន​សារ​ជា​ថ្មី​ជាមួយនឹង​លោក អេ​ន​ឌី តាម​រយៈ​សាច់​រឿង​នៅ​ក្នុង​វី​ដេ​អូ​ចម្រៀង ( MV ) ដែល​នឹង​ត្រៀម​ចេញ​ក្នុង​ពេល​ឆាប់​ៗ ។ នេះ​បើ​យាង​តាម​ការ​បង្ហោះ​របស់​លោក អែន​ឌី តាម​រយៈ​បណ្តាញ​សង្គម Instagram​។

យ៉ាងណាមិញ​នេះ មិនមែន​ជា​រឿង​លំបាក​សម្រាប់ សឿ សុធា​រ៉ា ដែល​ជាតា​រា​ស្រី​ពេញ​ទៅ​ដោយ​សមត្ថភាព​ស្រាប់ ក្នុង​ការ​ចាប់​បាន​ឱកាស​មាស ក្នុង​រយៈពេល​ពេល​ដ៏​ខ្ចី​បែប​នេះ ដោយនៅ​ក្នុង​នោះ រូប​នាង​ក៏​ទទួល​បានការ​ងារ​ជា​បន្តបន្ទាប់​ផង​ដែរ​ដូច​ជា ថត​ស្ប៉ត​សម្អាងការ និង​ចូលរួម​ថត​រឿង​នៅ​ស្ថានីយទូរទស្សន៍​មួយ​ផង​ដែរ ។

បន្ទាប់​ពី​លឺដំណឹង​មួយ​នេះ​រួច​មក​បាន​ធ្វើ​អោយ​អ្នកគាំទ្រ​របស់​នាង​មានការ​សប្បាយ​ចិត្តជា​ខ្លាំង ពី​ព្រោះតែ​មហាជន​ខាន​ឃើញ​ការ​សម្តែង​របស់ សឿ សុធា​រ៉ា ជា​យូរណាស់​មក​ហើយ ស្ទើរតែ​ធ្វើ​អោយ​មហាជន​មួយ​ចំនួន​ចង់​ភ្លេចមុខ​របស់​អ្នក​នាង​ទៅ​ហើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​បាត់​មុខ​ពី​សិល្បៈ​របស់​អ្នក​នាង​សឿ សុធា​រ៉ា មួយ​រយៈ​កន្លង​មកនេះ​បន្ទាប់​ពី​រូប​នាង​បាន​រៀប​អាពាហ៍ពិពាហ៍​សាង​សុភមង្គល​គ្រួសារ​ជាមួយ លោក សា​ពូន មី​ដា​ដា តាម​ប្រពៃណី​រួចរាល់​ហើយ​នោះ​ទើប​ធ្វើ​អោយ​រូប​នាង​បាន​សម្រេចចិត្ត​ដកឃ្លា​សិល្បៈ ។ ក៏​ប៉ុន្តែ​ក៏​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា តើ​អ្នក​នាង​សឿ សុធា​រ៉ា អាច​នឹង​ក្តោប​បាន​ភាព​ល្បីល្បាញ​ឡើង​វិញ​ឬ​យ៉ាងណា ព្រោះ​កាល​នៅ​លីវ​នាង​ល្បី​ខ្លាំង តែ​ក្រោយ​រៀប​ការ​មានកូន​មក​ក៏​បាត់​មុខ​ពី​សិល្បៈ និង​មិនសូវ​ល្បី​ខ្លាំង​ដូច​កាលពីមុន ៕

កែសម្រួលដោយ