ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​សម្តែង លោក ចា ឫ​ទ្ធី ​ជួប​ទុក្ខ​ធំ​អ្នក​មានគុណ​បាន​ទទួលមរណភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ប្រុស​ល្បីឈ្មោះ​មួយ​រូប និង​ឆ្លៀត​សម្តែង​ម្តងម្កាល ហើយ​ក៏​ជា​អ្នក​ផលិតកម្ម​វិធី​មួយ​ដ៏​មាន​ល្បីឈ្មោះ លោក ចា ឫ​ទ្ធី កំពុង​ជួប​ទុក្ខ​ធំ​ជា​អនេក ដោយសារ​តែ​អ្នក​ម្តាយ​របស់​លោក​បាន​ទទួលមរណៈភាព…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ប្រុស​ល្បីឈ្មោះ​មួយ​រូប និង​ឆ្លៀត​សម្តែង​ម្តងម្កាល ហើយ​ក៏​ជា​អ្នក​ផលិតកម្ម​វិធី​មួយ​ដ៏​មាន​ល្បីឈ្មោះ លោក ចា ឫ​ទ្ធី កំពុង​ជួប​ទុក្ខ​ធំ​ជា​អនេក ដោយសារ​តែ​អ្នក​ម្តាយ​របស់​លោក​បាន​ទទួលមរណៈភាព ដែល​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​ធ្វើ​ឲ្យ​មហាជន អ្នកគាំទ្រ​របស់​លោក ជា​ពិសេស​មិត្ត​នៅ​ក្នុង​សិល្បៈ មានការ​រន្ធត់​ចិត្ត និង​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​ការ​បាត់បង់​អ្នកមាន​គុណ​ជាទី​គោរព​ស្រលាញ់ ។

ដំណឹង​ដ៏​គួរ​អោយ​សោកស្តាយ​ចំពោះ​គ្រួសារ​របស់​លោក ចា ឫ​ទ្ធី ត្រូវ​បាន​កើតឡើង កាលពី​ម្សិលមិញ​នេះ​ត្រូវ​នឹង​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២០​នេះ បន្ទាប់​ពី​រូប​លោក​បាន​បង្ហោះ​រូបភាព​សោកសៅ​មួយ​សន្លឹក​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយ​ខ្លឹមសារ​ដ៏​មាន​សោក​សង្វេគ​ថា «​ម៉ែ​ជាទី​ស្រឡាញ់​របស់​កូន ពេល​នេះ​ម៉ែ​ទៅ​ចោល​កូន​ជា​រៀង​រហូត​ហើយ​» ។ បន្ទាប់​ពី​បង្ហោះ​សារ​រំលែក​ទុក្ខ​ក្នុង​មន្ទីរពេទ្យ​ជាមួយនឹង​អ្នក​ម្តាយ​រួច​មក​នៅ​ក្នុង​នោះ​ក៏​មាន​មហាជន និង​អ្នកគាំទ្រ​បាន​ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​ជា​ច្រើន ជា​ពិសេស​មិត្តភក្ដិ​ក្នុង​វិស័យ​សិល្បៈ​ក៏​បាន​លើកទឹកចិត្ត​ដល់​រូប​លោក​គ្រប់​ៗ​គ្នា​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ លោក ចា ឫ​ទ្ធី អ​តី​តារា​សម្តែង​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​មួយ​រូប និង​បច្ចុប្បន្ន​មាន​ជំនួញ​ជា​ច្រើន​នៅ​ក្នុង​ដៃ មិន​បាន​បង្ហើប​ប្រាប់​ទៅ​ដល់​មហាជន​ពី​មូលហេតុ​នៃ​ការ​បាត់បង់​អ្នក​ម្តាយ ដោយសារ​ជំងឺ ឬ​យ៉ាងណា​នោះ​ទេ ៕

កែសម្រួលដោយ