ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកទី៤ហើយ​ដែល​អាជ្ញាធរ​ចុះ​ទៅ​បញ្ឈប់​ តែ​ម្ចាស់អត់​ខ្លាចសោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ នេះ​ជា​លើក​ទី​៤​ហើយ ​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ប​ញ្ឈប់​ទីតាំង​ជួស​ជុល​រថយន្ត​ធុន​ធំ​របស់​លោក​ឆាយ ​ឈាន​ ដែលគាត់​នៅ​តែ​រឹងរូស​មិន​ព្រម​បញ្ឈប់​ តែ​បើ​មាន​លើក​ទី​៥នោះ​នឹង​រៀបចំ​សណុំ​រឿង​បញ្ជូន​ម្ចាស់​យាន​ដ្ឋាន​នេះ​ទៅ​តុលាការ ។ ប្រភពបន្តថា ទីតាំង​ជួសជុល​រថយន្ត​ធុន​ធំ​របស់​ឈ្មោះ…

​រាជធានីភ្នំពេញ​ ៖ នេះ​ជា​លើក​ទី​៤​ហើយ ​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ប​ញ្ឈប់​ទីតាំង​ជួស​ជុល​រថយន្ត​ធុន​ធំ​របស់​លោក​ឆាយ ​ឈាន​ ដែលគាត់​នៅ​តែ​រឹងរូស​មិន​ព្រម​បញ្ឈប់​ តែ​បើ​មាន​លើក​ទី​៥នោះ​នឹង​រៀបចំ​សណុំ​រឿង​បញ្ជូន​ម្ចាស់​យាន​ដ្ឋាន​នេះ​ទៅ​តុលាការ ។

ប្រភពបន្តថា ទីតាំង​ជួសជុល​រថយន្ត​ធុន​ធំ​របស់​ឈ្មោះ ឆាយ ឈាន ដែល​មានរឿង
​អា​ស្រួ​វ​មិន​ចេះ​ចប់​នោះ​ សមត្ថកិច្ច​ចំរុះ​ចុះ​ប​ញ្ឍ​ប់​ចំនួន​៤​លើក​រួច​មក​ហើយ មាន​ទាំង​កិច្ចសន្យា​របស់​រដ្ឋបាល​ខេត្ត​ឲ្យ​បញ្ឈប់​នៅ​តែ​មិន​អនុវត្ត តែបើ​មាន​លើក​ទី​៥​នឹង​រឹបអូស​សម្ភារ​ហើយ​រៀបចំ​សំណុំរឿង​បញ្ជូន​ម្ចាស់​យានដ្ឋាន​នេះ​ទៅ​តុលាការ​។

ការ​ចុះ​បញ្ឈប់​ទីតាំង​ជួសជុល​រថយន្ត​ធុន​ធំ​នេះ សម​ត្ថកិច្ច​ច​ចម្រុះ​បាន​ធ្វើ​ឡើង​នៅ​ល្ងាច ថ្ងៃ​ទី​០២ កញ្ញា ឆ្នាំ​២០២០ ដែល​មាន​ទីតាំង​ស្ថិត​ផ្លូវ​ចូល​ទឹក​ស្អាត ភូមិ​គោរ​ដ្ឋា​ន សង្កាត់ អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​ដឹ​នាំ​ដោយ លោក លី​សារី អភិ​បាលរង​ខេត្តបន្ទាយមានជ័យ មន្ត្រី​នគរបាល​ចរាចរណ៍ មន្ត្រី​កងរាជអាវុធហត្ថ មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន មន្ត្រី​អន្តរ​វិស័យ​ខេត្ត រដ្ឋបាល​ក្រុង​សេរី​សោភ័ណ រដ្ឋបាល​ឃុំ​អំបិល និង​មេ​ភូមិ​គោរ​ដ្ឋា​ន​ផង​ដែរ ។

សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​អះអាង​ថា​ តាំង​ជួសជុល​រថយន្ត​ធុន​ធំ​របស់​ឈ្មោះ​ឆាយ ឈាន ត្រូវ​បាន​បិទ​តាំងពី​លើក​ទី​០៣​ជា​ស្ថាពរ​ហើយ តែ​ម្ចាស់​យានដ្ឋាន​នេះ​នៅ​តែ​ប្រព្រឹត្ត ហើយ​នៅ ថ្ងៃ​ទី​២ ខែ កញ្ញា ឆ្នាំ​២០២០ នេះ​មន្ត្រី​ចម្រុះ​បាន​ចុះ​មក​បិទ​អាជីវកម្ម​និង​ដាក់​បញ្ញា​តិ​តឹងរ៉ឹង​តែ​ម្តង​ដោយ​លែង​យោគយល់​។

លោក​សារី តំណាង ​ឲ្យ​រដ្ឋបាល​ខេត្ត​មាន​ប្រសា​សន៍​​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ការ​ចុះ​ពិនិត្យ​លើ​ទីតាំង​ជាក់ស្ដែង​រួច​មក ​ក្រុមការងារ​បាន​សង្កេត​ឃើញ​ថា ​នៅ​មាន​សកម្មភាព​កែ​ច្នៃ ​និង​តម្លើងរថយន្ត​ថ្មី​ចំនួន​៤​គ្រឿង​បន្ត​ទៀត​ ដែល​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​ច្បាប់​ស្ដី​ពី​ចរា​ចរណ៍​ផ្លូវគោក​ទម្រង់​និង​មាត្រា​ទី​៥២ បាន​ចែង​ថា​គ្រប់​យានដ្ឋាន​ជួសជុល​យានយន្ដ​និង​យានដ្ឋាន​កែ​ច្នៃ​ដំឡើង​យានយន្ត​ត្រូវ​មាន​លិខិតអនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ចេញ​ដោយ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​ក្នុង​ករណី​ចាំបាច់​ត្រូវ​មានការ​ត្រួតពិនិត្យ​ពី​ក្រសួងមហាផ្ទៃ​ផង​ដែរ​។

លោក​លី សារី ក៏​បាន​បញ្ជាក់​ទៀត​ថា ​ការ​គ្រប់គ្រង​យានយន្ត​ជួសជុល​និង​យានដ្ឋាន​កែ​ច្នៃ​ដំឡើង​យានយន្ត​ត្រូវ​បាន​កំណត់​ដោយ​អនុក្រឹត្យ ក្រោយ​ពី​ពិនិត្យ​រួច​ហើយ​ក្រុម​ការងារ​បាន​បន្ត​សម្រេច​បិទ​និង​បញ្ឈប់​សកម្មភាព​ទាំងអស់​ចាប់ពី​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២០​នេះ​តទៅ ។​ក្នុង​ករណី​នៅ​តែ​មាន​បន្តសកម្មភាព​ជួសជុល​និង​ដំឡើង​កែ​ច្នៃ​រថយន្ត​ទៀត​នោះ​និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​ការ​។

លោក​លី សារី បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​៖​រដ្ឋបាល​ខេត្ត​បាន​សម្រេច​បញ្ឈប់​ការ​ជួស​ជុល​របស់​យានដ្ឋាន​លោក​ឆាយ ឈាន នោះ​គឺ​បន្ទាប់​ពី​មាន​ឧ​បទ្ទ​ហេតុ​ជា​ច្រើន​លើក​។​ក្នុង​នោះ​ឧ​បទ្ទ​ហេតុ​ចុង​ក្រោយ​មួយទៀត​កាលពី​ល្ងាច​ថ្ងៃ​ទី ២១​ មីនា​ ឆ្នាំ​២០២០ គឺ​រថយន្ដ​ធំ​១​គ្រឿង​ ដែល​ទើប​ជួសជុល និង​កែ​ច្នៃ​រូ​ច​របស់​យានដ្ឋាន​របស់​ឈ្មោះ ឆាយ ឈាន​​នេះ បាន​ភ្លេច​ភ្ជាប់​ឬ​ដាច់​ហ្វ្រាំង​បាន​ថយ​ទៅ​បុក​ចំ​ទ្វារ​ចូល​នៃ​បណ្ណាគារ​បន្ទាយ​ស្រី បង្ក​ខូចខាត​ផ្នែក​ខាង​មុខទ្វារ កញ្ចក់​និង​សម្ភា​រះ​ជា​ច្រើន​និង​ក៏​បាន​ធ្វើ​ឲ្យ​ម្ចាស់​បណ្ណា​គារ​ និង​បុគ្គលិក​ភ័យ​តក់ស្លុត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ