ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​បើក​សុខ​ៗ​ស្រាប់​ឡាន​ផ្ទុះ​កង់​ធ្លាក់​ចូល​ទឹក​ជួប​គ្រោះ​អកុសល​ស្ត្រី​ម្នាក់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​វី​ហ្គោ​ផ្ទុះ​កង់​មុខ​រេ​ចង្កូត​ធ្លាក់​ចូល​ទឹក បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ម្នាក់​ជា​ស្ត្រី​ដែល​អ្នកបើកបរ និង​របួសធ្ងន់​ស្រាល​៧​នាក់ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៤​និង​១០ នាទី​រសៀល​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២០…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​វី​ហ្គោ​ផ្ទុះ​កង់​មុខ​រេ​ចង្កូត​ធ្លាក់​ចូល​ទឹក បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ម្នាក់​ជា​ស្ត្រី​ដែល​អ្នកបើកបរ និង​របួសធ្ងន់​ស្រាល​៧​នាក់ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៤​និង​១០ នាទី​រសៀល​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​រថយន្ត​ភ្លើង នៅ​ចំណុច​ស្ពាន​ត្រាំ​រទេះ ស្ថិត​ក្នុងភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខណៈ​រថយន្ត​ម៉ា​កវី​ហ្គោ​១​គ្រឿង​បាន​ផ្ទុះ​កង់​មុខ​ខាងស្ដាំ​ក្រឡាប់​ចូល​ទៅ​ក្នុង​ទឹក ។

លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស បាន​បញ្ជាក់​ថា ៖ ស្ត្រី​អ្នកបើកបរ​រថយន្ត​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ មានឈ្មោះ ឡោ ដា​លី​ស អាយុ​៣០ ឆ្នាំ មាន​ទីលំនៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​បើករថយន្ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​រដ្ឋ 66. 2-0589 ក្នុង​ដំណើរ​ទិស​ដៅ​ពី​លិច​មក​កើត តាម​បណ្ដោយ​ផ្លូវ​គ្រួ​ស​ក្រហម លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បាន​ផ្ទុះ​កង់​មុខ​ខាងស្ដាំ ហើយ​ក៏​បាន​ទាញ​ចង្កូត​ក្រឡាប់​ចូល​ក្នុង​ទឹក បណ្តាល​ឱ្យ​ស្លាប់​ស្ត្រី​ជា​អ្នកបើកបរ​រថយន្ត​យ៉ាង​អាណោចអាធម៌​តែ​ម្តង ។

លោក​អធិការ​បាន​បញ្ជាក់​ថា ៖ នៅ​ក្នុង​ហេតុការណ៍​នោះ​អ្នក​រួម​ដំណើរ​ចំនួន ៧​នាក់ បាន​រង​របួសធ្ងន់ និង​ស្រាល ក្នុង​នោះ​មនុស្ស​ប្រុស​ម្នាក់​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​នគរបាល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ។
ដោយឡែក​សព​ស្ត្រី​រង​គ្រោះ​បាន​បញ្ជូន​មក​រក្សា​ទុក​នៅ​មណ្ឌល​សុខភាព​ស្រុក​ទឹកផុស ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​រង់ចាំ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ។

សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ពី​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​ដោយសារ​រថយន្ត​មាន​ល្បឿន​លឿន អាច​គួប​ផ្សំ​នឹង​ផ្លូវ​រលាក់​ផង ស្រប​ពេល​ដែល​កង់​មុខ​ខាងស្តាំ​បាន​ផ្ទុះ គឺ​បាន​ទាញ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្នុង​ទឹក បណ្តាល​ឱ្យ​គ្រោះថ្នាក់​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ