ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​ដើម្បី​ជីវិត​ក្រុមគ្រួសារ​យើងទាំងអស់គ្នា !

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គឺ​ដើម្បី​ការពារ​ជីវិត​របស់​យើង​ជីវិត​គ្រួសារ​យើង និង​ជីវិត​អ្នក​ដទៃ​» នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នគរបាល ខេត្តបាត់ដំបង បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម…

ខេត្តបាត់ដំបង ៖ «​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គឺ​ដើម្បី​ការពារ​ជីវិត​របស់​យើង​ជីវិត​គ្រួសារ​យើង និង​ជីវិត​អ្នក​ដទៃ​» នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នគរបាល ខេត្តបាត់ដំបង បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម ស ខេ​ង និង​លោក​ជំទាវ​ប្រគល់​ជូន​កងកម្លាំង​នគរបាល​វរៈ​ព្រំដែន​គោក​លេខ​៨១៧ នា​ឱកាស​បុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ប្រតិភូ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាត់ដំបង​ចុះ​សំណេះសំណាល សួរសុខទុក្ខ​ដល់​កងកម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៨១៧​ដែល​ឈរជើង​នៅ​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។

ក្នុង​ពិធី​សំណេះសំណាល​នេះ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ជំទាវ ព្រមទាំង​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ចំពោះ​កងកម្លាំង​នគរបាល ទាំងអស់​ព្រមទាំង​ក្រុម​គ្រួសារ​នា​ឱកាស​នៃ​ពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​ឈាន ចូល​មក​ដល់​នា​ថ្ងៃ​ខាង​មុខ ហើយ​បាន​កោតសរសើរ​ចំពោះ​ទឹកចិត្ត​អង់អាច​ក្លាហាន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​របស់​កងកម្លាំង​នគរបាល​ជាតិ​ពិសេស​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក ដែល​កំពុង​បំពេញ ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា ថៃ នា​ពេល​កន្លង​មក​។

លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​បំពេញ ភារកិច្ច​ស្រប​តាម​តួនាទី និង​ភារកិច្ច របស់​ខ្លួន​ជា​កងកម្លាំង​នគរបាល​ជាតិ​ត្រូវ​តស៊ូ និង​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ស្មោះត្រង់​ជាមួយ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​កាន់តែ​ល្អ​ប្រើ​សើរ​ទេ្វរ​ដង បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន រួម​ទាំង​សមត្ថកិច្ច​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក្រៅពី​នោះ​កងកម្លាំង​នគរបាល​ត្រូវ​គោរព​ប្រតិបត្តិ​នូវ​វិន័យ​លេខ​០០៦ របស់​កងកម្លាំង​នគរបាល​ជាតិ គោរព​ច្បាប់​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​កុំ​យក​ខ្លួន ទៅ​ពាក់ព័ន្ធ​នឹង​ករណី​ល្មើសច្បាប់​ផ្សេង​ៗ ហើយ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់​គ្នា​។

ក្នុង​ឱកាស​ពិធី បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ដែល​ឈាន​ចូល​មក​ដល់​នា​ថ្ងៃ​ខាង​មុខ សូម​កងកម្លាំង​នគរបាល​ទាំងអស់​ព្រមទាំង​ក្រុម​គ្រួសារ​បន្ត​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ជាប់​ជា​ប្រចាំ​ធ្វើ​អនាម័យ​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​បំផុត ចៀស​ឱ្យ​ផុត​ពី​ជំងឺ​កូ​វី​ដ​-១៩ ទាំងអស់​គ្នា ដោយ​គោរព​ឱ្យ​បាន​នូវ​សេចក្តីណែនាំ និង​អំពាវនាវ​របស់​ក្រសួងសុខាភិបាល​។ ក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ​នេះ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន បាន​នាំ​យក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ជំទាវ តាម​រយៈ​ក្រុមការងារ​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង​ដែល​មាន​លោក ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ជា​ប្រធាន និង​របស់​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ឧ​ប​ត្ថ​ម​ដល់​កងកម្លាំង​នគរបាល​ដូច​ខាងក្រោម ៖

១-​អំណោយ​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង និង​លោក​ជំទាវ ថវិកា​ចំនួន ២.០០០.០០០ (​ពីរ​លាន​រៀល​), អង្ករ​ចំនួន ២.០០០ គីឡូក្រាម​, មី​ថៃ ចំនួន​១០​កេស​តូច​, ទឹកក្រូច​ចំនួន ១០​កេស​, ទឹកបរិសុទ្ធ​ចំនួន ១០​កេស​, ត្រីខ​ចំនួន ១០​យួរ​,​ទឹកត្រី​ចំនួន​១០​យួរ​, ទឹកស៊ីអ៊ីវ​ចំនួន​១០​យួរ​, ខ្ទឹមស​ចំនួន ០៥​គីឡូក្រាម​,​ប៊ី​ចេ​ង​ចំនួន ០៥​គីឡូក្រាម​,​ស្ករស​ចំនួន ០៥​គីឡូក្រាម​។
២-​អំណោយ​របស់ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ថវិកា ចំនួន ១.០០០.០០០(​មួយ​លាន​រៀល​)​។


៣-​អំណោយ​របស់ លោក ងួ​ន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ថវិកា​ចំនួន ១.០០០.០០០ រៀល​(​មួយ​លាន​រៀល​)​។ ៤-​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ថវិកា ចំនួន ១.០០០.០០០(​មួយ​លាន​រៀល​)៕ ដោយ ៖ ហួត សុង​ហាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ