ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ជិល​៣​កម្រិត ជា​ជំងឺ​មួយ​ប្រភេទ​ដែល​ស៊ី​នូវ​ភាព​តស៊ូ​របស់​យើង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខ្ជិល​ជា​ជំងឺ​មួយ ជា​មេរោគ​មួយ ដែល​វា​អាច​ស៊ី​នៅ​ក្នុង​សរីរាង្គ​របស់​យើង ស៊ី​នូវ​ភាព​តស៊ូ​របស់​យើង ស៊ី​នូវ​ឧត​ម្ភ​គតិ​របស់​យើង ធ្វើ​ឱ្យ​យើង​លើកដៃ​លើកជើង​មិន​រួច ស៊ី​ទាល់តែ​យើង​ទន់​ឆ្អឹង រលួយ​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ ខ្ជិល​ជា​ជំងឺ​មួយ ជា​មេរោគ​មួយ ដែល​វា​អាច​ស៊ី​នៅ​ក្នុង​សរីរាង្គ​របស់​យើង ស៊ី​នូវ​ភាព​តស៊ូ​របស់​យើង ស៊ី​នូវ​ឧត​ម្ភ​គតិ​របស់​យើង ធ្វើ​ឱ្យ​យើង​លើកដៃ​លើកជើង​មិន​រួច ស៊ី​ទាល់តែ​យើង​ទន់​ឆ្អឹង រលួយ​តែ​ម្តង ។ ហើយ​អា​ជំងឺ​ខ្ជិល​នេះ​នាំ​ទុក​ឱ្យ​អ្នក​ដទៃ​ទៀត​ផង ឱ្យ​វេទនា​ដោយសារ​យើង ជួនកាល​អាយុ​៣០​ឆ្នាំ ឬ​៤០​ឆ្នាំ​ហើយ នៅ​ពឹង​លើ​ឪពុក​ម្តាយ​ទៀត កូន​មក​ឱ្យ​ឪពុក​ម្តាយចិញ្ចឹម​ទៀត ។ ចឹ​ង​យើង​កុំ​ទុក​ជំងឺ​នេះ ដើម្បី​ឱ្យ​វា​រា​ត្បា​ត​ដល់​រាង​កាយ​របស់​យើង​ទាន់ ។

តាម​រយៈ​លោក លី ហាវ ជា​ស្ថាបនិក និង​ជា​នាយក​សាលា IDEALLY អន្តរជាតិ​បាន​បែងចែក​កម្រិត​ខ្ជិល​នេះ​ជា ៣ កម្រិត គឺ​កម្រិត​ស្រាល កម្រិត​មធ្យម និង​កម្រិត​ធ្ងន់ ។ លោក លី ហាវ ធ្វើការ​បកស្រាយ​នូវ​កម្រិត​នីមួយ​ៗ​ដូចនេះ​ថា ៖
ខ្ជិល​កម្រិត​ស្រាល ៖ មាន​ន័យ​បុគ្គល​នោះ ខ្វះ​មហិច្ឆតា ខ្វះ​ក្តី​ស្រមៃ​ធំ បើ​ក្នុង​ន័យ​សាមញ្ញ​បុគ្គល​នោះ ចេះ​ស្កប់ស្កល់ គិត​ថា​ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ ។ មហិច្ឆតា និង​លោភលន់ កុំ​យក​វា​ដាក់​ចូល​គ្នា​ឱ្យ​សោះ ពីព្រោះ​មហិច្ឆតា យើង​មើលទៅ​ក្នុង​ផ្លូវ​ល្អ ឬ​សុទិដ្ឋិនិយម ចំណែក​លោភលន់​គឺ​មើលទៅ​ក្នុង​ន័យ​អាក្រក់ ទុទ្ទិដ្ឋិនិយម ។

ពាក្យ​ថា លោភលន់ មាន​ន័យ​ថា​ការ​ចង់បាន​អ្វីមួយ​ហួស​ពី​សមត្ថភាព ។​ល​។ ឧទាហរណ៍​ថា​ចូល​ធ្វើការ​ដំបូង គេ​ឱ្យ​ប្រាក់ខែ ៥០០ ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ខែ ប៉ុន្តែ​ដល់​ធ្វើ​បាន​មិន​បាន​ប៉ុន្មាន​ផង គេ​ឱ្យប្រាក់​រង្វាន់​ថែម​ពីលើ​ប្រាក់ខែ​២០ ដុល្លារ​ទៀត (​ប្រាក់​លើកទឹកចិត្ត​) ដល់​មនុស្ស​លោភលន់​មិន​បាន​គិត​ថា​ជា​ប្រាក់​លើកទឹកចិត្ត​ទេ បែរជា​គិត​ថា​ការងារ​គាត់​ខំ​ប៉ុណ្ណឹង​បាន​តែ​ប៉ុណ្ណឹង​។

ហើយ​ទៅ​ជា​ចឹ​ង​វិញ គ្រាន់តែ​គេ​កុងត្រា​ចំនួន​ប្រាក់ខែ​ប៉ុណ្ណឹង គឺ​យើង​ត្រូវ​តែ​ខំប្រឹង​រួច​ទៅ​ហើយ​។ រីឯ​មហិច្ឆតា គឺជា​អ្វី​ដែល​យើង​មានការ​គិត​ដើម្បី​ពង្រីក​អ្វីមួយ​ឱ្យ​វា​ធំ​ជាង​មុន ឬ​ខ្លាំង​ជាង​មុន ឧទាហរណ៍​ថា ខ្ញុំ​មាន​មហិច្ឆតា មិន​ត្រឹមតែ​ចង់​បើក​សាលា​ឱ្យ​ល្អ​នោះ​ទេ ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត ខ្ញុំ​នឹង​ពង្រីក​វា​ឱ្យ​មាន​សាខា​ច្រើន ឬ​នៅ​ពេល​ខ្ញុំ​មាន​លុយ​គ្រប់គ្រាន់ ខ្ញុំ​នឹង​បើក​អាជីវកម្ម​ផ្សេង​ទៀត​ជាដើម​។

ខ្ជិល​កម្រិត​មធ្យម ៖ អាច​ជា​បុគ្គល​ដែល​អត់​ច​រិ​ក អន់​ការ​គិត ត្រង់​ថា ទាល់តែ​គេ​ឱ្យ​លុយ​ច្រើន​នៅ​មុខ​ទើប​បុគ្គល​នោះ​ខ្នះខ្នែង រុក​រុល​ធ្វើការ ទាល់​មាន​ប្រាក់ខែ​ច្រើន​ចាំ​ធ្វើ​ច្រើន​ឬ?នេះ​ហើយ​ជា​ការ​គិត​មិន​បាន​វែង​ឆ្ងាយ បុគ្គល​នេះ​ពិ​កបាក​លើក​ឱ្យ​ឡើង​ធ្វើ​ធំ​ណាស់ ។ តើ​យើង​ត្រូវធ្វើ​បែប​នេះ​ធ្វើ​អ្វី? ប្រសិនបើ​យើង​ចង់បាន​លុយ​ធំ​មែន យើង​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ក្លាយជា​សហគ្រិន​ទៅ​។ វា​គួរ​ឱ្យ​ស្តាយ​សមត្ថភាព​ណាស់ នៅ​ពេល​ដែល​គាត់​គិត​បែប​នេះ ចឹ​ង​ខាង​ក្រុមហ៊ុន​ប្រាកដជា​ហត់នឿយ​ជាមួយ​យើង ហើយ​នៅ​ពេល​ណាមួយ​ដែល​គេ​រកបាន​បុគ្គលិក​ល្អ គេ​នឹង​ទាត់​យើង​ចោល​មិន​ខាន​។ ចឹ​ង​មាន​ន័យ​ថា មាន​សមត្ថភាព​តែ​ខ្ជិល វា​ពិតជា​អាត្មា​និយម ហើយ​មនុស្ស​ដែល​ខ្ជិល​កម្រិត​ទី​២​នេះ អាច​មាន​ឳ​កាស​កែរ​ខ្លួន​បាន ខ្ញុំ​ជឿ​ថា​អ្នកមាន​សមត្ថភាព​អ្នក​នឹង​មាន​សត្តា​នុ​ពល​។

ខ្ជិល​កម្រិត​ធ្ងន់ ៖ នេះ​ជា​កម្រិត​ដែល​ពិបាក​ជាង​កម្រិត​ទាំង​ពីរ​ខាងលើ ហើយ​ជា​កម្រិត​ដែល​គេ​ហៅ​ថា គ្មាន​កំណើត ស៊ី​ខ្ទិច រលួយ​អស់ហើយ​។ កម្រិត​ដែល​ធ្វើ​ឱ្យ​គាត់​ខ្ជិល​កែរ​មិន​ឡើង​គឺជា​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​គាត់​នឹង ចឹ​ង​អ្នក​ដែល​អាច​ជួយ​សង្គ្រោះ​បុគ្គល​នេះ​បាន គឺ​អ្នក​ដែល​ជួយ​គាត់​នឹង​ត្រូវ​តែ​ដាច់​ចិត្ត កុំ​បន្ត​ជួយ​បុគ្គល​នឹង អាច​មាន​សង្ឃឹម​។ កូន​ខ្ជិល​រលួយ ចាំតែ​ម្តាយ​ដួស​ឱ្យ ខ្លះ​ទាល់តែ​ប​ញ្ជុ​ក​ទៀត តាំងពី​តូច​មក កុំឱ្យ​សោះ​។

អ្នកខ្លះ​អាយុ ៣០ ទៅ ៤០ ឆ្នាំ​ហើយ នៅ​តែ​ត្រូវការ​លុយ​ឪពុក​ម្តាយ ជួនកាល​កូន​ឈឺ​រុញ​ឱ្យ​តា​យាយ​។ មួយ​ថ្ងៃ​ៗ​ប៉ោឡែរ មិន​ស្រួល​នឹង​មិនដឹង​ធ្វើ​អី​ទេ អានេះ​ពិបាក​អានោះ​ពិបាក ការងារ​នេះ​ហត់​ណាស់ មេនោះ​ធ្វើ​អ្វី​ក៏​មិន​ត្រូវចិត្ត​ដែរ មក​ដល់​ផ្ទះ​រអ៊ូ​ទុក្ខសោក​ដាក់​ប្រពន្ធ​ឬ​ប្តី ហើយ​ដល់​ពេល​យ៉ាប់ យ៉ាប់​តែ​តា​យាយ​នេះឯង ដល់​ហើយ​ធ្លាក់​មក​ដល់​កូន រលួយ​ដូច​ឪ​ម៉ែ​ទៀត ដោយសារ​ឪ​ម៉ែ​អប់រំ​មិន​បាន​ល្អ​។

ចុះ​អា​នឹង​កំហុស​មក​ពី​អ្នក​ណា អាច​ថា​មក​ពី​តា​យាយ​ដែរ ពីព្រោះ​តា​យាយ​ទំរន់​កូន​តាំងពី​តូច​មក​ដែរ ថ្ម​ម​ពេក ខ្លាច​ពេក ទាំងនោះ​ហើយ​ដែល​ធ្វើ​ឱ្យ​គាត់​មាន​ជំងឺ​ខ្ជិល​តាំងពី​តូច​នេះឯង​។ ដូចនេះ​សរុប​មក​វិញ មនុស្ស​ដែល​គ្មាន​កំណើត​បែប​នេះ កុំ​ជួយ​ឱ្យ​សោះ ទើប​អាច​មាន​សង្ឃឹម អ្នក​កាន់តែ​ជួយ​អ្នក​កាន់តែ​ធ្វើបាប​មនុស្ស​បែប​នឹង ហើយ​មនុស្ស​ខ្ជិល​ប្រភេទ​នេះ​គឺជា​មនុស្ស​អាង អាង​នេះ​អាង​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ