ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSG ដេញថ្លៃ​២៥​លាន​ដុល្លារ ដើម្បី​នាំ​យក​សមាជិក​ម្នាក់​ពី​ក្លិប Arsenal

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្លិប​អ្នកមាន​បារាំង Paris Saint-Germain បាន​ធ្វើការ​ដេញថ្លៃ ២៥​លាន​ផោន ដើម្បី​នាំ​យក​ខ្សែការពារ​ស្លាប​ស្ដាំ​ល្បឿន​លឿន Héctor Bellerín…

អង់គ្លេស ៖ ក្លិប​អ្នកមាន​បារាំង Paris Saint-Germain បាន​ធ្វើការ​ដេញថ្លៃ ២៥​លាន​ផោន ដើម្បី​នាំ​យក​ខ្សែការពារ​ស្លាប​ស្ដាំ​ល្បឿន​លឿន Héctor Bellerín ពី​ក្លិប​កាំភ្លើង​ធំ Arsenal​។

របាយការណ៍​ពី The Guardian បាន​ឲ្យ​ដឹង​ថា ក្លិប​បារាំង​ខាងលើ មាន​ទំនាក់ទំនង​ស្ទើរតែ​រាល់ថ្ងៃ​ជាមួយ Arsenal កាលពី​ស​ប្តា​ហ៍​មុន​។ ហើយ​ឥឡូវនេះ ពួក​គេ​បាន​សម្រេច​ធ្វើការ​ដេញថ្លៃ ដើម្បី​យក​ខ្សែការពារ​អន្តរជាតិ​អេ​ស្ប៉ា​ញ​វ័យ ២៥​ឆ្នាំ​រូប​នេះ មក​កាន់​ទឹកដី Parc des Princes នៅ​រដូវក្តៅ​នេះ​តែ​ម្តង​។

គូសបញ្ជាក់​ថា Héctor Bellerín កំពុង​ជា​ចាប់អារម្មណ៍​សម្រាប់​កំពូល​ៗ​ជា​ច្រើន​អឺរ៉ុប ក្នុង​រួម​មាន​ទាំង Barcelona, Bayern Munich និង Juventus ផង​ដែរ​។ Arsenal នៅ​មិន​ទាន់​ធ្វើការ​ឆ្លើយ​ណាមួយ ទៅ​នឹង​ការ​ដេញថ្លៃ​ខាងលើ​នៅឡើយ​ទេ ដោយ​ក្រុម​ម្ចាស់​ជើងឯក​ពានរង្វាន់ FA Cup និង Community Shield មួយ​នេះ មាន​ឆន្ទៈ​ក្នុង​ការ​ស្តាប់​ការ​ដាក់​សំណើរ​ពី​ក្លិប​ផ្សេង​ទៀត បើ​ទោះបីជា Bellerín ជា​កីឡាករ​ម្នាក់​ដែល Arteta ចង់​រក្សា​ទុក​យ៉ាងណា​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ