ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក Messi មក​ដល់ទី​ក្រុង​បា​សេ​ឡូ​ណា​ហើយ ត្រៀម​ជួប​ជាមួយ​ក្លិប Barca

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ឪពុក និង​អ្នកតំណាង​របស់​កីឡាករ Lionel Messi គឺ​លោក Jorge បាន​មក​ដល់ទី​ក្រុង​បា​សេ​ឡូ​ណា​ហើយ​ក្នុងថ្ងៃនេះ ដើម្បី​ត្រៀម​បង្ហាញខ្លួន​ក្នុង​កិច្ច​ពិភាក្សា​គ្នា…

អេ​ស្ប៉ា​ញ ៖ ឪពុក និង​អ្នកតំណាង​របស់​កីឡាករ Lionel Messi គឺ​លោក Jorge បាន​មក​ដល់ទី​ក្រុង​បា​សេ​ឡូ​ណា​ហើយ​ក្នុងថ្ងៃនេះ ដើម្បី​ត្រៀម​បង្ហាញខ្លួន​ក្នុង​កិច្ច​ពិភាក្សា​គ្នា អំពី​អនាគត​កូនប្រុស​របស់​លោក​ជាមួយ​ក្លិប Barcelona​។

Lionel Messi កំពុង​តែ​មើល​មុខ​គ្នា​មិន​ចំ ជាមួយ​ថ្នាក់ដឹកនាំ​ក្លិប Barca ហើយ​បច្ចុប្បន្ន​ជម្លោះ​រវាង​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ ៣៣​ឆ្នាំ​រូប​នេះ ជាមួយ​ក្លិប​យក្ស​នៅ​តំបន់​កា​តា​ឡាន់ ដែល​មិន​ទាន់​អាច​ដោះស្រាយ​បាន​នោះ​គឺ លក្ខខណ្ឌ​ក្នុង​កិច្ចសន្យា​របស់​គេ ដែល​នៅ​សល់​រហូត​ដល់​ឆ្នាំ ២០២១ ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រូបគេ​អាច​ចាក​ចេញពី​ក្លិប​មួយ​នេះ លុះត្រាតែ​ក្លិប​ដែល​ចង់បាន​រូបគេ បង់ថ្លៃ​ផ្តាច់​កុងត្រា​ចំនួន​សរុប ៧០០​លាន​អឺ​រ៉ូ​។

បញ្ហា​នេះ បាន​បង្អាក់​ដំណើរការ​ផ្ទេរ​របស់​គេ ជាមួយ​ក្លិប Man City ដែល​ពួក​គេ​អាច​សម្រេច​ទិញ​កីឡាករ​រូប​នេះ បាន​លុះត្រាតែ​តម្លៃ​នៃ​ការ​ផ្ទេរ​ទាប​ជាង ៧០០​លាន​អឺ​រ៉ូ​។ ខណៈ​ដែល Barca បាន​ប្រកាន់​គោល​ជំហរ​ថា មិន​លក់​កីឡាករ​រូប​នេះ ក្នុង​តម្លៃ​ទាប​ជាង ៧០០​លាន​អឺ​រ៉ូ​ជា​ដាច់ខាត ស្រប​ពេល​ដែល​ក្រប​ខណ្ឌ La Liga ក៏​បាន​ប្រកាស​ពី​លក្ខខណ្ឌ​មួយ​នេះ​ផង​ដែរ​។

សូម​រំលឹក​ថា Messi បាន​បដិសេធ​មិន​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩ កាលពី​ថ្ងៃអាទិត្យ​ជាមួយ​ក្លិប និង​មិន​ចូលរួម​ការ​ហ្វឹកហាត់​ជា​លើក​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី លោក Ronald Koeman កាលពី​ថ្ងៃ​ចន្ទ​។ រង់ចាំ​មើល​ថា តើ​នឹង​មានរឿង​អ្វី​កើត​បន្ត​ទៀត ក្រោយ​ជំនួប​រវាង​ឪពុក Messi និង​ក្លិប Barca ? (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ