ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​រឿង​ហួសចិត្ត​ពេក សូ​ដា នី​តា ចិត្ត​ក្តៅ លែង​ថត​រឿង​មួយ​ភ្លាម​ៗ​តែ​ម្តង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ចាស់វស្សា​មួយ​រូប ដែល​នៅ​តែ​មាន​ប្រជាប្រិយភាព​ដល់​បច្ចុប្បន្ន​នេះ អ្នក​នាង សូ​ដា នី​តា មិនដឹង​ជា មានរឿង​អ្វី ឬ​ពើបប្រទះ​បញ្ហា​អ្វី​នោះ​ទេ​ស្រាប់តែ​សុខ​ៗ​នាង​បាន​ប្រកាស​លែង​ទទួល​ថត​រឿង​មួយ​ភ្លាម​ៗ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ចាស់វស្សា​មួយ​រូប ដែល​នៅ​តែ​មាន​ប្រជាប្រិយភាព​ដល់​បច្ចុប្បន្ន​នេះ អ្នក​នាង សូ​ដា នី​តា មិនដឹង​ជា មានរឿង​អ្វី ឬ​ពើបប្រទះ​បញ្ហា​អ្វី​នោះ​ទេ​ស្រាប់តែ​សុខ​ៗ​នាង​បាន​ប្រកាស​លែង​ទទួល​ថត​រឿង​មួយ​ភ្លាម​ៗ បង្ក​ជា​ច​ម្ង​ល់​ដល់​មហាជន និង​អ្នកសិល្បៈ​ដូច​គ្នា​ថា តើ​នាង​ជួប​រឿង​ធ្ងន់ធ្ងរ​អ្វី​បានជា​ធ្វើ​បែប​នេះ ។

កាលពី​ពេល​ថ្មី​ៗ​នេះ តារា​សម្តែង​ស្រី​ជើង​ចាស់​ដែល​ឈរជើង​នៅ​ក្នុង​សិល្បៈ​អស់​រយៈពេល​១៥​ឆ្នាំ និង​មាន​សម្រស់​ស្រស់​សោភា ដងខ្លួន​ស្រ​ឡូ​ន ខ្ពស់ស្រឡះ និង​មាន​សាច់​ស​.​ខ្ចី រលោង​បាន​បង្ហោះ​សារ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង​រិះគន់​ទៅ​លើ​ផលិតកម្ម​មួយ​ដែល​បាន​ហៅ​នាង​ថត​រឿង ប៉ុន្តែ​គ្រប់​ខោអាវ​ដែល​ត្រូវ​ថត​តម្រូវ​អោយ​តារា​ស្រី​រូប​នេះ​ឆ្លងកាត់​ការ​សម្រេចចិត្ត​ពី​ផលិតកម្ម​ជា​មុន​សិន ទើប​នាង​អាច​ស្លៀក​បាន ។

បែប​ហួសចិត្ត​ខ្លាំង​មិន​ធ្លាប់​ជួប​ពី​មុន​នោះ អ្នក​នាង សូ​ដា នី​តា បាន​បង្ហោះ​សារ​ថា​មាន​ខ្លឹមសារ​ថា « ទទួល​ថត​រឿង​៣ ជំនាន់​មួយ​រឿង តួឯក​ស្លូត​កាច​ចងពៀរ តែ​មិន​ទទួល​ថត​វិញ ព្រោះ​ផលិតកម្ម​មួយ​នោះ (​ហៅ​ឱ្យ​ស្លៀក​ខោអាវ​ថត​គ្រប់​ជំនាន់ គ្រប់​ខោអាវ​ដែល​មាន​ថត​ឆ្លង​មេ​គេ​សិន​) ថត​១៥​ឆ្នាំ លើក​ទី​មួយ​ហើយ ដែល​ជួប​អ្នក​លើស​អ៊ីចឹង លើស​ពេក​មិន​អាច​ទទួល​ថត​ទេ !!! លុយ​មួយ​ថ្ងៃ ១៥០ ដុល្លារ​ពិតជា​ចង់បាន តែបើ​លើស​ពេក​សុំ​មិន​ថត ព្រោះ​ការងារ​មិន​ចង់ឱ្យ​អ្នក​ណា​ដាក់​គំនាប​ពេក​នោះ​ទេ​» ។

យ៉ាងណាមិញ បន្ទាប់​ពី​បង្ហោះ​សារ​រួច​មក សូ​ដា នី​តា ហាក់​មិន​ខ្វល់​ពី​ការ​មិន​ទទួល​ថត​រឿង​មួយ​នោះ បើ​ទោះបីជា​ពេល​នេះ​ស្ងាត់​នៅ​ក្នុង​ទីផ្សារ​សិល្បៈ​ខាង​សម្តែង​មិនសូវ​មាន​ក៏​ដោយ ពីព្រោះ​តែ​រូប​នាង​ផ្ទាល់​ក៏​មាន​ចំណូល​ក្រៅពី​ការងារ​សិល្បៈ​ផង​ដែរ នោះ​គឺ​ការងារ​រកស៊ី​តាម​អន​ឡាយ​របស់​នាង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​មានរឿង​បែប​នេះ​កើត​ចំពោះ​រូប​នាង​ក៏​ដោយ ក៏​នាង​នៅ​តែ​មិន​ទាន់​បង្ហើប​ប្រាប់​មហាជន​អោយ​បានដឹង និង​បាន​បញ្ជាក់​ប្រាប់​ឈ្មោះ​ផលិតកម្ម​នោះ​ឡើយ ៕

កែសម្រួលដោយ