ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​កូដ​ភ្លាម ស្រី​ស្រស់ រឿ​ន ណាត ប្រែ​ប្រួល​ដល់​ម្លឹ​ង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​បង្ហាញ​ម៉ូ​ដ និង​ជា​អតីត​បវរកញ្ញា​ស្រី​នៅ​ក្នុង​កម្មវិធី​ប្រកួត Miss Universe 2018​កញ្ញា រឿ​ន ណាត នា​ពេល​បច្ចុប្បន្ន​នេះ​កាន់តែ​បាន​ទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន បន្ទាប់​ពី​តារា​ស្រី​រូប​នេះ​សម្រេចចិត្ត​ចូល​ប្រឡូក​អាជីព​ជា​តារា​សម្ដែង…

រាជធានី​ភ្នំពេញ​៖ តារា​បង្ហាញ​ម៉ូ​ដ និង​ជា​អតីត​បវរកញ្ញា​ស្រី​នៅ​ក្នុង​កម្មវិធី​ប្រកួត Miss Universe 2018​កញ្ញា រឿ​ន ណាត នា​ពេល​បច្ចុប្បន្ន​នេះ​កាន់តែ​បាន​ទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន បន្ទាប់​ពី​តារា​ស្រី​រូប​នេះ​សម្រេចចិត្ត​ចូល​ប្រឡូក​អាជីព​ជា​តារា​សម្ដែង ។

ក្រោយ​ពី​ទទួល​បានការ​គាំទ្រ​ជា​ច្រើន តាម​រយៈ​ស្នាដៃ​សម្ដែង​ភាពយន្ត​កន្លង​មកនេះ ទើប​ធ្វើ​ឱ្យ​រូប​នាង​ទទួល​បានការ​ងារ​ជា​ច្រើន​ជា​បន្តបន្ទាប់ រហូត​កាលពី​ពេល​ថ្មី​ៗ​នេះ​រូប​នាង បាន​តុបតែង​ខ្លួន​លេង​ស្ទា​យ៍​ផាត់មុខ​ដូច​កូន​តុក្កតា មើល​មួយ​ភ្លែត​ស្មាន​តែ​កូនក្រមុំ​តុក្កតា​តែ​ម្តង​។

ការ​តុបតែង​ខ្លួន​ជា​លើ​ល​ដំបូង​របស់​នាង​បែប​នេះ បាន​ធ្វើ​អោយ​មហាជន​ជា​ច្រើន​បាន​សរសើរ និង​ឃើញ​ពី​សម្រស់​តារា​ស្រី​រាង​ខ្ពស់ស្រឡះ​រូប​នេះ​យ៉ាង​ច្បាស់ អំពី​វិវត្តន៍​ខ្លួន​ក្នុង​ការ​ស្លៀកពាក់ និង​ស្ទា​យ៍​តែងខ្លួន ជា​ពិសេស សម្រស់​ក៏​កាន់តែ​ស្រស់​ស្អាត​ផូរផង់​គួរ​ឲ្យ​ទាក់ទាញ​ខ្លាំង​ផង​ដែរ​។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា នា​ពេល​បច្ចុប្បន្ន​នេះ តារា​ស្រី​រូប​នេះ​ទើបតែ​ឈាន​ជើង​ចូល​សិល្បៈ​ក៏​ពិត​មែន ប៉ុន្តែ រឿ​ន ណាត អាច​ទាញ​យក​ចំណាប់អារម្មណ៍​ពី​ទស្សនិកជន​ជា​ច្រើន តាម​រយៈ​ស្នាដៃ​នៃ​ការ​សម្តែង​របស់​នាង​៕

កែសម្រួលដោយ