ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ សម្តេច​តេ​ជោ​នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ប្រែប្រួល​ទេ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី នឹង​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២០​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ប្រែប្រួល​ទេ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី នឹង​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២០​ខាង​មុខ​នេះ ដើម្បី​ពិនិត្យ​ពិភាក្សា និង​អនុម័ត​លើក​សេចក្តីព្រាងច្បាប់​មួយ​ចំនួន ។

លោក​ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​០៨​និង​៣០​នាទី គណៈរដ្ឋមន្ត្រី និង​បើក​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ដូច​ខាងក្រោម ៖

១- សេចក្តីព្រាងច្បាប់​ស្តី​ពី​មូល​ប​ត្រ​រដ្ឋ​។ ២- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​អាជ្ញាធ រ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។ អ្នកនាំពាក្យ​បន្ត​ថា​ចំពោះ​បញ្ហា​ផ្សេង​ៗ សំណើសុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការ​អនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ ៖ ៣.១- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី ការ​វិនិយោគ​ក្រោម​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​ស្តី​ពី​ស ហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​និង សាធារណរដ្ឋ​ឥណ្ឌា​។ ៣.២-​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្ដី​ពី កា​រវិ​និ​យោង​រវាង​បណ្ដា​រដ្ឋ​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

៣.៣-​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​មួយ វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្ដី​ពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​រវាង​រដ្ឋ​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​ជប៉ុន​។ ៣.៤-​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ដើម្បី​អនុវត្ត​កញ្ចប់​សន្យា​ទី​១០ ក្រោម​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​អាស៊ាន​ស្ដី​ពី​សេវាកម្ម​។ ៣.៥-​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន​ស្ដី ពី​ការ​ទទួលស្គាល់​ទៅ​វិញ​ទៅ​មក​ការ​ផ្ដល់​អាជ្ញា​បណ្ណ​បាហុនិកា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ