ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​បា.ញ់​ជនជាតិ​​ស្បែក​ខ្មៅ​ម្នាក់​ទៀត​​​ជា​ច្រើន​​គ្រាប់​ធ្វើ​ឱ្យ​ផ្ទុះ​បាតុកម្ម​ជា​​ថ្មី​​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បាតុកម្ម​មួយ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០២០ នៅ​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ដើម្បី​ទាមទារ​ចម្លើយ​តប​ក្រោយ​ពី​បុរស​ស្បែក​ខ្មៅ​ម្នាក់​ទៀត ត្រូវ​បាញ់​សម្លាប់​នា​ពេល​​មុន​នេះ​ដោយ​ប៉ូលិស ដែល​អះអាង​ថា ជន​នោះ​មាន​កាំភ្លើងខ្លី​១​ដើម…

សហរដ្ឋអាមេរិក ៖ បាតុកម្ម​មួយ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០២០ នៅ​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ដើម្បី​ទាមទារ​ចម្លើយ​តប​ក្រោយ​ពី​បុរស​ស្បែក​ខ្មៅ​ម្នាក់​ទៀត ត្រូវ​បាញ់​សម្លាប់​នា​ពេល​​មុន​នេះ​ដោយ​ប៉ូលិស ដែល​អះអាង​ថា ជន​នោះ​មាន​កាំភ្លើងខ្លី​១​ដើម ក្នុង​បរិយាកាស​តាន​តឹង ក្រោយ​ការ​បាញ់​បុរស​ស្បែក​ខ្មៅ គឺ​​លោក ​JACB BLAKE ឲ្យ​របួសធ្ងន់​រស់​ដូច​ស្លាប់​មក​។

មនុស្ស​មួយ​ក្រុម​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​កន្លែង​បាញ់ប្រហារ និង​លើកគ្នា​ដើរ​ហែ​ក្បួន​ដោយ​សន្តិវិធី​អម​​ដោយ​ក្បួន​រថយន្ត រហូត​ដល់​ប៉ុស្តិ៍​ប៉ូ​៉​លិ​ស​។ ចំណែក​ឧទ្ធម្ភាគចក្រ​១​គ្រឿង​បាន​ហោះហើរ​ពី​លើ​ពួក​គេ​។ បាតុករ​មួយ​ចំនួន​លើក​ពាក្យស្លោក​ដែល​ចារ​ថា ចូរ​បញ្ឈប់​ការ​ធ្វើឃាត​។

តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា មនុស្ស​ប្រមាណ​ជា​១០០​នាក់​បាន លើកគ្នា​មក​ប្រមូលផ្ដុំ​រួច​ហើយ​​នៅ​កន្លែង​បាញ់ប្រហារ កាលពី​យប់​ថៃ្ង​ទី​១​កញ្ញា ខណៈ​ចលនា​តវ៉ា​ប្រឆាំង​ការ​ប្រកាន់​ពូជ​សាសន៍​កំពុង​តែ​ជ​ម្រុ​ញ្ឡើ​ង​វិញ​នៅ​សហរដ្ឋអាមេរិក ក្រោយ​ប៉ូលិស​ស្បែក​សម្នាក់​បា​ញ់​ដល់​៧​គ្រាប់​លើ​ខ្នង​បុរស​ស្បែក​ខ្មៅ​ម្នាក់​នៅ​ក្រុង​KENOSHA​រដ្ឋ​វី​ស្កុន​ស៊ីន​មក​។

ជន​រង​គ្រោះ​ថ្មី​មានឈ្មោះ​ថា​​ DIJON KIZZEE​ អាយុ​២៩​ឆ្នាំ បាន​ជិះ​កង់​កាលពី​រសៀល​ថ្ងៃ​ទី​១​កញ្ញា ក្នុង​សង្កាត់​មួយ​នា​ភាគ​ខាងត្បូង​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ខណៈ​បណ្ដា​ប៉ូលិស​ប៉ុនប៉ង ឃាត់​ខ្លួន​គេ ពី​បទ​បំពាន​ច្បាប់​ចរាចរណ៍​តែ​មិន​បញ្ជាក់​ច្បាស់​ឡើយ​។

តាម​អាជ្ញាធរ​ថា ​បុរស​នោះ​បាន​រត់​ចោល​កង់​។ ប៉ូលិស​បាន​ដេញ​តាម​ចាប់ខ្លួន​គេ​បាន​។ គឺ​​ពេល​នោះ​ហើយ​ដែល​យុវជន​នោះ តាម​ប៉ូលិស​ថា ​បាន​វាយ​ប៉ូលិស​ម្នាក់​ចំ​មុខ​។ គ្រានោះ​ប៉ូលិស​បាន​បាញ់​លើ​គេ​ជា​ច្រើន​គ្រាប់​​​ បណ្តាល​ឱ្យ​បាត់​បង់​ជីវិត​​​នៅ​នឹង​កន្លែង​តែ​ម្តង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ