ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​លើក​ពី​បាតុកម្មហិ.ង្សា​នៅ​អា​មេ​រិ​កថា​ មក​ពី​ភេរវកម្ម​ផ្ទៃក្នុង

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១​កញ្ញា​បាន​ទៅ​កាន់​ទីក្រុង​KENOSHA​រដ្ឋ​វី​ស្កុន​ស៊ីន ដើម្បី​ប៉ុនប៉ង​សម្រាល​ភាព​តានតឹង​។ នៅ​ទីនោះ​លោក​ត្រាំ​បាន​លើក​ឡើង​ថា អ្វី​ដែល​បាន​កើត​មាន​បណ្ដាល​មក​ពី​ភេរវកម្ម​ផ្ទៃក្នុង​។ នោះ​ពុំ​មែន​ជា​អំពើ​របស់​ពួក​បាតុករ តែ​ពិត​ណាស់​ដោយសារ​ភេរវកម្ម​ផ្ទៃក្នុង​។ លោក​ចង់​និយាយ​យោង​ដល់​បណ្ដា​អំពើ​បំផ្លិចបំផ្លាញ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១​កញ្ញា​បាន​ទៅ​កាន់​ទីក្រុង​KENOSHA​រដ្ឋ​វី​ស្កុន​ស៊ីន ដើម្បី​ប៉ុនប៉ង​សម្រាល​ភាព​តានតឹង​។ នៅ​ទីនោះ​លោក​ត្រាំ​បាន​លើក​ឡើង​ថា អ្វី​ដែល​បាន​កើត​មាន​បណ្ដាល​មក​ពី​ភេរវកម្ម​ផ្ទៃក្នុង​។ នោះ​ពុំ​មែន​ជា​អំពើ​របស់​ពួក​បាតុករ តែ​ពិត​ណាស់​ដោយសារ​ភេរវកម្ម​ផ្ទៃក្នុង​។ លោក​ចង់​និយាយ​យោង​ដល់​បណ្ដា​អំពើ​បំផ្លិចបំផ្លាញ ហាង​ទំនិញ​នានា​ឬ​ការ​គប់​ដុំ​ថ្ម​លើ​ប៉ូលិស​។

ទីក្រុង​មាន​ប្រជាជន​១០០.០០០​នាក់​នោះ​ស្ថិត​នៅ​ជិត​បឹង​GRANDS LACS មាន​ស្នាម​របួស​ដោយសារ​តែ​ប៉ូលិស​ស្បែក​សម្នាក់​កាលពី​ថ្ងៃ​ទី​២៣​សីហា បាន​បាញ់​បុរស​ស្បែក​ខ្មៅ​ម្នាក់​ជា​ច្រើន​គ្រាប់ បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​។ ក្នុង​ស្ថានភាព​ដែល​កំពុង​តានតឹង​បំផុត យុវជន​អាយុ​១៧​ឆ្នាំំ​ម្នាក់ ជា​អ្នកគាំទ្រ​លោក​ត្រាំ​បាន​បាញ់​សម្លាប់​បាតុករ​២​នាក់ ដោយ​កាំភ្លើងស្វ័យប្រវត្តិ​។

ដោយ​មិន​ចេញ​ស្ដី​មួយ​ម៉ាត់​ពី​រឿង​នោះ លោក​ត្រាំ​បាន​រិះគន់​វោហារ​សាសន៍​ប្រឆាំង​ប៉ូលិស ដែល​លោក​ថា​អយុត្តិធម៌​កំពុង​កើត​មាន ចាប់តាំងពី​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ម្នាក់ លោក​GEORGE FLOYD ដោយសារ​ប៉ូលិស​ស្បែក​សម្នាក់ យក​ជង្គង់​សង្កត់ក​គេ​រហូត​ដល់​ដាច់ខ្យល់ កាលពី​ថ្ងៃ​ទី​២៥​ឧសភា ដែល​នាំ​ឲ្យ​កើត​មាន​ចលនា​ជា​ប្រវត្តិសាស្ត្រ​ប្រឆាំង​អំពើ​ហិង្សា​របស់​ប៉ូលិស និង​វិសមភាព​ពូជសាសន៍​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ