ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​​នឹង​នាំ​ចេញ​បច្ចេកវិទ្យា​នៃ​វ៉ាក់សាំង​ប្រឆាំង​វីរុស ​COVID-19​ របស់​ខ្លួន

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ លោក​ ALEXANDRE GINSBUNRG​នាយក​នៃ​មជ្ឈមណ្ឌល​GAMALEIA​ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី​SPUTNIK​កាលពី​ថ្ងៃ​ទី​១​កញ្ញា​ថា ផលិត​ដោយ​មជ្ឈមណ្ឌល​នោះ​របស់​លោក បច្ចេកវិទ្យា​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19​ឈ្មោះ​SPOUTNIK V នឹង​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​ដែល​ត្រៀម​ផលិត​វ៉ាក់សាំង​នោះ​។ ប្រមុខ​មជ្ឈមណ្ឌល​នោះ​រៀបរាប់​ថា…

ប្រទេស​រុ​ស្ស៊ី ៖ លោក​ ALEXANDRE GINSBUNRG​នាយក​នៃ​មជ្ឈមណ្ឌល​GAMALEIA​ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី​SPUTNIK​កាលពី​ថ្ងៃ​ទី​១​កញ្ញា​ថា ផលិត​ដោយ​មជ្ឈមណ្ឌល​នោះ​របស់​លោក បច្ចេកវិទ្យា​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19​ឈ្មោះ​SPOUTNIK V នឹង​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​ដែល​ត្រៀម​ផលិត​វ៉ាក់សាំង​នោះ​។

ប្រមុខ​មជ្ឈមណ្ឌល​នោះ​រៀបរាប់​ថា រុ​ស្ស៊ីនឹង​ផ្ទេរ​វ៉ាក់សាំង​SPOUTNIK V​របស់​ខ្លួន​ទៅ​កាន់​បរទេស ដំបូង​ក្រោម​រូបភាព​ជា​បច្ចេកវិទ្យា​មួយ​។ លោក​បន្ត​ថា​តាម​ដែល​ខ្ញុំ​ដឹង សម្រាប់​ពេល​នេះ​មូលនិធិ​វិនិយោគ​ដោយ​ផ្ទាល់​របស់​រុ​ស្ស៊ី គ្រោង​ផ្ទេរ​បច្ចេកវិទ្យា​នោះ ដល់​បណ្ដា​សហគ្រាស​របស់​ប្រទេស​នានា ដែល​ត្រៀម​ផលិត​វ៉ាក់សាំង​។ ដំណើរការ​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​ខ្លាំងក្លា​បំផុត​។ និយាយ​ពី​ការ​លក់​វ៉ាក់សាំង​ផលិត​នៅ​រុ​ស្ស៊ី មើលទៅ​អាច​និយាយ​គ្នា ក្នុង​ពេល​មួយ​ឆ្នាំ​ទៀត ពេល​ដែល​ប្រជាជន​យើង​ទទួល​ការ​ចាក់​គ្រប់​គ្នា​រួចរាល់​។

លោក​ក៏​រំឭក​ដែរ​ថា ក្នុង​បណ្ដា​ថ្ងៃ​ដ៏​ឆាប់​ខាង​មុខ​នេះ​វ៉ាក់សាំង​នោះ នឹង​ផ្ដល់​ឲ្យ​បណ្ដា​គ្លីនិក​ក្រុង​មូ​ស្គូ សម្រាប់​ចាក់​ឲ្យ​បណ្ដា​អ្នក​ស្ម័គ្រចិត្ត​។ ប្រទេស​ជា​ច្រើន​មានការ​ចាប់អារម្មណ៍​។

កាលពី​ថ្ងៃ​ទី​២៦​សីហា​ឧបនាយករដ្ឋមន្ត្រី​រុ​ស្ស៊ី លោកស្រី​តា​ទី​យ៉ា​ណា​ហ្កោ​លី​កូ​វ៉ា​អះអាង​ថា ប្រទេស​ដល់​ទៅ​២៧ ចង់បាន​វ៉ាក់សាំង​រុ​ស្ស៊ីSPOUTNIK V​។ ក្នុង​ចំណោម​ប្រទេស​ទាំងនោះ​មាន​បេឡា​រុស អា​ហ្សែ​បៃ​ហ្ស​ង់ ប្រេ​ស៊ី​ល វេ​ណេ​ស៊ុ​យ​អេ​ឡា​និង​កា​ហ្សា​ក់​ស្ថាន​។

ផលិត​ដោយ​វិទ្យាស្ថាន​សិក្សា​ជំ​ងឹ​ឆ្លង​និង​មីក្រូ​ប​GAMALEIA​ក្រុង​មូ​ស្គូ​និង​មូលនិធិ​វិនិយោគ​ដោយ​ផ្តា​ល់​រុ​ស្ស៊ីRFPI វ៉ាក់សាំង​មានឈ្មោះ​ថា​SPOUTNIK V ត្រូវ​បាន​ចុះបញ្ជី​កាលពី​ថ្ងៃ​ទី​១១​សីហា​។ នោះ​ជា​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19​ដំបូង​គេ​ផលិត​បាន​លើ​ពិភពលោក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ