ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវលំមួយខ្សែក្នុងភូមិដាច់ស្រយាល​ត្រូវបានធ្វើការ​ជួសជុលឡើងវិញ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០២០​នេះ ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ជាង​៤០០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​ស្វាយ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់​…

​ខេត្តព្រះសីហនុ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០២០​នេះ ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ជាង​៤០០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​ស្វាយ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់​ ខេត្តព្រះសីហនុ ដែល​ជា​ភូមិ​ដាច់​​ស្រយាល​ ត្រូវ​បាន​ធ្វើការ​ជួសជុល​ក្រាល​​ក្រួស​​ក្រហម​ឡើង​វិញ​ និង​​លើកផ្លូវ​ឱ្យខ្ពស់ផងដែរ ក្រោយ​ពី​មានការ​ខូចខាត​ផ្នែក​ខ្លះ​នៅ​តាម​បណ្តោយ​ផ្លូវ​នោះ ​។

​លោក អ៊ុ​ក សា​វឿ​ន មេឃុំ​តា​នៃ បាន​ថ្លែង​ថា ការជួសជុលផ្លូវ​ខាងលើ​គឺ​ជា​ការ​ឧបត្ថម្ភ​ថវិការ​ពី​​សំណាក់​លោក​ គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​​លោកអភិបាលខេត្តបាន​អញ្ជើញ​ចុះ​សួ​ខ​ទុក្ខ​ប្រជា​​ពលរដ្ឋ​នៅ​ភូមិ​ស្វាយ​កាលពី​ពេល​កន្លង​មក​ថ្មី​ៗ​នេះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ