ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ទឹក​ប្រកាស​ជ្រើសរើស​កីឡាការិនី​2​រូប​ហ្វឹកហាត់​ត្រៀម​ប្រកួត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​បង្ហាញ​វត្ត​មាននៅ​កម្ពុជា សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បាន​បង្កើត​ព្រឹត្តិ​ការណ៍​ជា​ច្រើន​ដើម្បី​ឱ្យ​មានការ​ចាប់អារម្មណ៍ ក៏​ដូច​ជា​ដើម្បី​ឱ្យ​វិស័យ​មួយ​នេះ មានការ​ឈាន​ឡើង ។ ក្រៅពី​បណ្ដុះបណ្ដាល​កីឡាករ​ជំនាញ​ៗ​ផ្នែក​បុរស សហព័ន្ធ​ក៏​ប្រកាស​ជ្រើស​រើស​​កីឡាការិនី​ចំនួន​២​រូប…

រាជធានី​ភ្នំពេញ ៖ ក្រោយ​បង្ហាញ​វត្ត​មាននៅ​កម្ពុជា សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បាន​បង្កើត​ព្រឹត្តិ​ការណ៍​ជា​ច្រើន​ដើម្បី​ឱ្យ​មានការ​ចាប់អារម្មណ៍ ក៏​ដូច​ជា​ដើម្បី​ឱ្យ​វិស័យ​មួយ​នេះ មានការ​ឈាន​ឡើង ។ ក្រៅពី​បណ្ដុះបណ្ដាល​កីឡាករ​ជំនាញ​ៗ​ផ្នែក​បុរស សហព័ន្ធ​ក៏​ប្រកាស​ជ្រើស​រើស​​កីឡាការិនី​ចំនួន​២​រូប ដើម្បី​ចូលរួម ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ូតូ​ទឹក​កម្ពុជា ក៏​ដូច​ជា​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Asian Beach Games 2021 នៅ ប្រទេស ចិន នា​ឆ្នាំ​២០២១ ខាង​មុខ​ផង​ដែរ​។

សាលី អ៊ូ​ម៉ើ​ត ដែល​ជា​កីឡាករ​ឆ្នើម​របស់ កម្ពុជា និង​តំណាង​ឱ្យ​សហព័ន្ធ បាន​បង្ហាញ ពី​ការ​តាំង​ចិត្ត​ក្នុង​ការ​ជួយ​បង្វឹក​ដល់​កីឡាការិនី មួយ​ចំនួន​ដើម្បី​ស្វែងរក​កីឡាការិនី​២​រូប​ឱ្យ​តំណាង​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដែល​បាន​រៀបរាប់​ខាងលើ​នេះ ។ លោក​ថា​គម្រោង​ស្វែងរក​កីឡាការិនី​នេះ គឺ​បន្ទាប់​ពី​ព្រឹត្តិការណ៍ Asian Beach Games 2021 ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន បាន​ស្នើ​ឱ្យ​កម្ពុជា​បញ្ជូន​កីឡាការិនី​២​រូប​ក្នុង​នាម​ជា​សមាជិក​សហព័ន្ធ​ម៉ូតូ​ទឹក​អន្តរ​ជាតិ ចូលរួម​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត ។

នៅ​មិន​ទាន់​ដឹង​ថា ប្រទេស​ចិន​នឹង​កំណត់​យក​ការ​ប្រកួត​មួយ​នេះ​ឱ្យ​ច្បាស់លាស់​នៅ​ក្នុង​អំឡុង​ខែ​ណា​នៅ​ឆ្នាំ​២០២១​នោះ​ទេ ដោយសារ​តែ​បញ្ហា​កូ​វី​ដ​-១៩ គឺ​នៅ​តែ​អាច​ឱ្យ​ចិន​កំណត់​មិន​បាន និង​អាច​បន្ត​លើក​ពេល​ប្រសិនបើ​នៅ​តែ​បន្ត​អូស​បន្លាយ ។ លោក​ថា ភាគី​ចិន បាន​តម្រូវ​ឱ្យ​កម្ពុជា​ផលិត​កីឡាការិនី​២​រូប​ដើម្បី​ត្រៀម​ចូលរួម ដូច្នេះ ទោះជា​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ លើក
ពេល​និង​អាច​ប្រែប្រួល តែ​កម្ពុជា​ក៏​គួរតែ​មាន​កីឡាករ​ជានា​រី​ផ្នែក​ជិះ​ម៉ូតូ​លើ​ទឹក​ដើម្បី​បង្អួត​អន្តរ​ជាតិ​ផង​ដែរ ដោយសារ​តែ​អន្តរជាតិ​ធ្លាប់​បាន​ស្គាល់​ពី​សក្ដានុពល​របស់​កម្ពុជា លើ​ផ្នែក​នេះ​កន្លង​មក​មក​ហើយ ដែល​កម្ពុជា​មិន​គួរ​ខកខាន​។

លោក​ថា កម្ពុជា​គួរតែ​ត្រៀមខ្លួន​នៅ​ក្នុង​វិស័យ​នេះ ជា​ពិសេស​គួរតែ​មាន​កីឡាការិនី​សម្រាប់​សហ​ព័ន្ធ ទើប​លោក​ប្រកាស​ទទួល​បណ្ដុះបណ្ដាល ។ លោក​មិនមែន​ទទួល​បង្ហាត់​តែ​នារី​នោះ​ទេ បុរស​ដែល​មាន​ឆន្ទៈ​ក៏​នឹង​បង្ហាត់​ផង​ដែរ ដើម្បី​ឱ្យ​ក្នុង​សហព័ន្ធ​មាន​កីឡាករ ក៏​ដូច​ជា​មាន​ធនធាន​គ្រប់​គ្រាន់ សម្រាប់​កីឡា​ប្រណាំង​ម៉ូតូ​លើ​ទឹក ដើម្បី​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​។

ម្យ៉ាង​កីឡា​មួយ​ប្រភេទ​នេះ កំពុង​មានការ​រីក​ចំរើន​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ទើប​លោក​ថា បើ​កម្ពុជា​មាន​ធនធាន​អ្នក​ប្រកួត​គ្រប់គ្រាន់ គឺ​មិន​ខ្វះ​ព្រឹត្តិការណ៍​ចេញ​ប្រកួត​នោះ​ទេ ។ ការ​បណ្ដុះ​បណ្ដាល​អ្នក​ចំណូល​ថ្មី​នេះ ក៏​បង្ហាញ​យ៉ាង​ច្បាស់​ថា សហព័ន្ធ​ទាំងមូល​មានការ​យកចិត្តទុកដាក់ និង​កំពុង​បោះ​ជំហាន​ក្នុង​ការ​ប្រកួតប្រជែង ក៏​ដូច​ជា​លើកមុខ​លើក​មាត់​កម្ពុជា​ឱ្យ​មហាជន និង​ពិភពលោក​បាន​ស្គាល់​ពី​កីឡា​នេះ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា កីឡាករ សាលី អ៊ូ​ម៉ើ​ត គឺជា​ម្ចាស់​មេដាយមាស​របស់​កម្ពុជា​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី ឆ្នាំ​២០១៨ (2018 Asia Games) ។ កីឡាករ​ឆ្នើម​រូប​នេះ​បាន​បង្ហាញ​នូវ​ការ​តាំងចិត្ត​ក្នុង​ការ​ចែករំលែក​នូវ​បទ​ពិសោធន៍​របស់​ខ្លួន​ដល់​កីឡាការិនី​ទាំង​២​រូប​និង​មិត្ត​រួម​អាជីព​ដទៃ​ទៀត​ដើម្បី​បន្ត​នាំ​យក​កិត្តិយស​មក​ជូន​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ