ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនដឹងមានរឿងអ្វី! ខ្មាន់កាំភ្លើងផ្ទុះអាវុធច្រើនគ្រាប់​មុខហាង​ផឹកស៊ី​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មិនដឹងមានរឿងអ្វី ស្រាប់តែ​មានខ្មាញ់​កាំភ្លើង​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម​ក​ដល់​មុខ​ហាង​ផឹកស៊ី​​មួយកន្លែង រួច​ក៏​បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​បាញ់​ឡើង​លើ​ចំនួន​៤​គ្រាប់​ជាប់​ៗ​គ្នា​​ បន្ទាប់មក​ក៏នាំ​គ្នា​​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ បន្សល់​ទុក​សំបក​កា​ទុ​ស​​ចំនួន​៣​គ្រាប់​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​​ទៀបភ្លឺថ្ងៃ​ទី​២ ​ខែកញ្ញា…

​រាជធានីភ្នំពេញ ៖ មិនដឹងមានរឿងអ្វី ស្រាប់តែ​មានខ្មាញ់​កាំភ្លើង​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម​ក​ដល់​មុខ​ហាង​ផឹកស៊ី​​មួយកន្លែង រួច​ក៏​បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​បាញ់​ឡើង​លើ​ចំនួន​៤​គ្រាប់​ជាប់​ៗ​គ្នា​​ បន្ទាប់មក​ក៏នាំ​គ្នា​​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ បន្សល់​ទុក​សំបក​កា​ទុ​ស​​ចំនួន​៣​គ្រាប់​នៅ​កន្លែង​កើតហេតុ ។

ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​​ទៀបភ្លឺថ្ងៃ​ទី​២ ​ខែកញ្ញា ​ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​287​កែង​ផ្លូវ​528​ នៅ​ចំណុច​ហាងផឹកស៊ី​មួយកន្លែង​ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​1 ខណ្ឌទួលគោក ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​ដែល​ជា​ខ្មាញ់​កាំភ្លើង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុយ​គី​និ​ច មិន​ចាំ​ស្លាក​លេខ បើក​មក​ដល់​ផ្លូវបែក​ជា​បួន​ ចំណុច​មុខ​ហាង​ខាងលើ​បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​បាញ់​ឡើង​លើ​ចំនួន៤​គ្រាប់​រួច​ហើយនាំគ្នា​​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ស្រមោល ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ បើ​តាម​អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​បង្ហើប​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ម៉ោង​ប្រមាណ​ជា​៩​យប់​នៅ​ក្នុង​ហាង​​ផឹកស៊ីមួយកន្លែង​​ខាងលើ​មាន​គេ​ឈ្លោះប្រកែក​គ្នា​បាន​ដក​កាំភ្លើង​ម្តង​រួច​មក​ហើយ និង​ឃើញ​មាន​កងរាជអាវុធហត្ថ​ខណ្ឌ​ចុះ​មក​អន្តរាគមន៍​បំបែក​គ្នា​ចេញ​ទៅ​បាត់​អស់ហើយ រហូត​ដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ ស្រាប់តែ​មាន​ខ្មាញ់​កាំភ្លើង​២​នាក់​ជិះ​ម៉ូតូ​មក​ដល់ ក៏​បាញ់​ឡើង​លើ​ចំនួន​៤​គ្រាប់​ហើយ​គេចខ្លួន​បាត់តែម្តង​ ។

ក្រោយ​ពេល​កើតហេតុ ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​រក​ឃើញ​សំបក​កា​ទុ​ស​ចំនួន​៣​គ្រាប់ និង​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ ខ្មាញ់​កាំភ្លើង​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ