ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! បើ​នាង​មិន​វេរ​លុយ​១០​លាន​រៀល​ទេ នឹង​បង្ហោះ​វី​ដេ​អូ​ឱ្យ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២០ ពាក់ព័ន្ធ​ពី​បទ​.​គំរាម​ទារប្រាក់​. ដោយ​ភ្ជាប់​លក្ខខណ្ឌ…

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២០ ពាក់ព័ន្ធ​ពី​បទ​.​គំរាម​ទារប្រាក់​. ដោយ​ភ្ជាប់​លក្ខខណ្ឌ បើ​មិន​វេរ​លុយ​១០​លាន​រៀល​ទេ នឹង​បង្ហោះ​​ឃ្លីប​វីដេអូ​​រួមមេត្រី​ឲ្យ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​ជនសង្ស័យ​ខាងលើ​ឈ្មោះ ចាន់ ភ័​ត្ត្រា អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​សិប្បកម្ម មាន​ទីលំនៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត ខេត្តស្ទឹងត្រែង ចំណែក​នារី​រង​គ្រោះ​អាយុ​២៣​ឆ្នាំ រស់នៅ​ខេត្តស្ទឹងត្រែង​។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០២០ ជនសង្ស័យ ភ័​ត្ត្រា បាន​គំរាមកំហែង​ទាមទារ​ប្រាក់​ពី​នារី​រង​គ្រោះ​ឱ្យ​ផ្ទេរ​លុយ​ចំនួន​១០​លាន​រៀល​ឱ្យ​គេ ហើយ​ការ​គំរាមកំហែង​ទារប្រាក់​ពី​សំណាក់​ជនសង្ស័យ​រូប​នេះ បាន​ដាក់​លក្ខខណ្ឌ​ទៅ​លើ​នារី​រង​គ្រោះ​ថា បើសិនជា​មិន​ឲ្យ​លុយ​តាម​ការ​ទាមទារ​ដូច​ខាងលើ​នេះ​ទេ គេ (​ចាន់ ភ័​ត្ត្រា​) នឹង​ទំលាយ​ឃ្លី​ប​វី​ដេ​អូ​ដែល​ធ្លាប់​បាន​រួមមេត្រី​ជាមួយ​គ្នា​នោះ​បង្ហោះ​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម Facebook ដើម្បី​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ក្រោយ​ពី​ទ​ង្វើ​របស់​ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្ត​ដាក់​នារី​រង​គ្រោះ​កន្លង​មក​នោះ ទើប​នារី​រង​គ្រោះ​បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់​។ ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​រួច សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃ​ទី​១ ខែកញ្ញា នេះ​តែ​ម្តង ដូច្នេះ​ជនសង្ស័យ​ទំនង​មិន​អាច​គេច​ផុត​ពី​ការ​ចោទប្រកាន់ និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ