ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ចំនេញ​លុយ​ច្រើន​! អ្នកជំនាញ​ណែនាំ​គួរ​វិនិយោគ​លើ​ដីធ្លី​នៅ​ជាយក្រុង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​វិនិយោគ​នា​ពេល​បច្ចុប្បន្ន​ហាក់​មាន​សន្ទុះ​ខ្លាំង នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បើ​ទោះបី​ពិភពលោក​កំពុង​ជួប​វិបត្តិ​កូ​វី​ដ​១៩​ក្តី ។ យ៉ាងណាមិញ អ្នកជំនាញ​ខាង​ផ្នែក​សេដ្ឋកិច្ច​ម្នាក់​បាន​លើក​ឡើង​នៃ​ការ​វិនិយោគ​ទៅ​លើ​ផ្នែក​អចលនទ្រព្យ​អន្តរជាតិ​វិញ​ម្តង​ក៏​ព្រោះថា ជា​រើ​យ​ៗ​លោក​តែងតែ​ចែករំលែក​បទ​ពិសោធន៍​របស់​លោក​ដែល​ទាក់ទង​ក្នុងស្រុក ។…

រាជធានី​ភ្នំពេញ ៖ ការ​វិនិយោគ​នា​ពេល​បច្ចុប្បន្ន​ហាក់​មាន​សន្ទុះ​ខ្លាំង នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បើ​ទោះបី​ពិភពលោក​កំពុង​ជួប​វិបត្តិ​កូ​វី​ដ​១៩​ក្តី ។ យ៉ាងណាមិញ អ្នកជំនាញ​ខាង​ផ្នែក​សេដ្ឋកិច្ច​ម្នាក់​បាន​លើក​ឡើង​នៃ​ការ​វិនិយោគ​ទៅ​លើ​ផ្នែក​អចលនទ្រព្យ​អន្តរជាតិ​វិញ​ម្តង​ក៏​ព្រោះថា ជា​រើ​យ​ៗ​លោក​តែងតែ​ចែករំលែក​បទ​ពិសោធន៍​របស់​លោក​ដែល​ទាក់ទង​ក្នុងស្រុក ។

លោក​ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា យោង​តាម​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ CBRE អត្រាកំណើន​តម្លៃ​ជា​មធ្យម​ប្រចាំឆ្នាំ​គឺ​៖ ១ – ក្នុង​ការ​វិនិយោគ​លើ​ដីធ្លី​គឺ ១២% ២ – ក្នុង​ការ​វិនិយោគ​លើ​ការិយាល័យ​សំរាប់​ជួល គឺ​៥% ៣ -​ក្នុង​ការ​វិនិយោគ​លើ​ខុន​ដូ គឺ​ចន្លោះ​ពី​៥-៦% ។

តាម​អត្រា​ចំណ​ញ​ជា​មធ្យម​ប្រចាំឆ្នាំ​ខាងលើ​បង្ហាញ​ថា ការ​វិនិយោគ​លើ​ដីធ្លី​អាច​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​ជាងគេ​បង្អស់ ។ ប៉ុន្តែ​សួរ​ថា តើ​ត្រូវ​វិនិយោគ​លើ​ដីធ្លី​តំបន់​ណា ? លោក​បាន​បន្ត​ថា «​យោង​តាម​ទិន្នន័យ​តម្លៃ​ដីធ្លី​ដែល​ខ្ញុំ​បាន​អង្កេត​ចាប់ពី​ឆ្នាំ​២០០៧ មក​ដល់​បច្ចុប្បន្ន គឺ​រយៈពេល​១៣​ឆ្នាំ​កន្លង​មក​តម្លៃ​ដី​នៅ​កណ្តាល​ក្រុងភ្នំពេញ (​តំបន់​បឹង​កេងកង​) កាលពី​ឆ្នាំ​២០០៧ មាន​តម្លៃ​ប្រហែល​៣៥០០​ដុល្លា​ក្នុង​១​ម៉ែត្រការ៉េ បច្ចុប្បន្ន​មាន​តម្លៃ​ប្រហែល​៧០០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ។

លោក​បាន​បន្ថែម​ដូចនេះ​ថា ដោយឡែក​តម្លៃ​ដី​នៅ​ជាយក្រុង (​ដូច​ជា តំបន់​កប់​ស្រូវ​) មាន​តម្លៃ​ប្រហែល​១០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ បច្ចុប្បន្ន​មាន​តម្លៃ​ប្រហែល​១៥០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ។ សរុប​មក​ក្នុង​រយៈពេល​១៣​ឆ្នាំ​កន្លង​មកនេះ ដី​នៅ​កណ្តាល​ក្រុងភ្នំពេញ​មាន​កំណើន​ផ្គួប​ប្រចាំឆ្នាំ​តែ​៥,៤៨% រីឯ​ដី​នៅ​ជាយក្រុង​មាន​កំណើន​ផ្គួប​ប្រចាំឆ្នាំ​រហូត​ដល់​២៣,១៦% ។

នៅ​ពីក្រោយ​ភាព​ខុស​គ្នា​នេះ មាន​កត្តា​ជា​ច្រើន​ដូច​ជា កត្តាសេដ្ឋកិច្ច កត្តា​ប្រជាសាស្ត្រ កត្តា​កំរិត​ចំណូល​ផ្សេង​ៗ​គ្នា​ក្នុង​ចំណោម​ពលរដ្ឋ ។​ល​។ សរុប​មក​នៅ​ក្នុង​កិច្ចការ​វិនិយោគ ប្រសិនបើ​យើង​មិន​បាន​ប្រឡូក​អោយ​ស៊ីជំរៅ អោយ​បាន​យូរ (​ពី​១០-២០​ឆ្នាំ​) និង​ពិនិត្យ​ក្នុង​រូបភាព​ទូលំទូលាយ​នោះ​ទេ យើង​ពិបាក​នឹង​យល់​ការ​រាក់​ជ្រៅ និង​មិន​អាច​មាន​មូល​ដ្នា​ន​ក្នុង​ការ​សំរេច​ចិត្តបាន​ល្អ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ