ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិ​ករ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តម្រូវ​ឲ្យ​ចុះបញ្ជី​ពាណិជ្ជកម្ម ​កិច្ច​ការពារ​ម៉ាក និង​ពាណិជ្ជ​នាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​អះអាង​ថា​ដើម្បី​ជា​ការ​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នក​ស្នើ​សុំ​ចុះ​ឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម និង​បញ្ជី​ម៉ាក ដើម្បី​ការពារ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់​ក្នុង​វិស័យ ព័ត៌មាន អន្តរក្រសួង​បាន​ចេញ​ប្រកាស​តម្រូវ​ឲ្យ​ប្រតិបត្តិ​ករ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ត្រូវ​ចាត់ទុកជា រូបវន្តបុគ្គល ឬ​នីតិបុគ្គល…

រាជធានី​ភ្នំពេញ ៖ ដោយ​អះអាង​ថា​ដើម្បី​ជា​ការ​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នក​ស្នើ​សុំ​ចុះ​ឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម និង​បញ្ជី​ម៉ាក ដើម្បី​ការពារ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់​ក្នុង​វិស័យ ព័ត៌មាន អន្តរក្រសួង​បាន​ចេញ​ប្រកាស​តម្រូវ​ឲ្យ​ប្រតិបត្តិ​ករ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ត្រូវ​ចាត់ទុកជា រូបវន្តបុគ្គល ឬ​នីតិបុគ្គល ធ្វើ​អាជីវកម្ម​និង​សេវាកម្ម​ព័ត៌មាន​និង​សោត​ទស្សន៍​រក​ប្រាក់​ចំណេញ ក្នុង​រយៈពេល ២ ស​ប្តា​ហ៍ ត្រូវ​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម ។

ប្រកាស​អន្តរក្រសួង​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កា​ញា​រី​ទ្ធ​. និង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ប៉ាន ប៉ាន សូរ​ស័​ក្ត ចុះ​ថ្ងៃ​ទី ២៨ ខែសីហា ឆ្នាំ​២០២០ បាន​បញ្ជាក់​ថា អន្តរក្រសួង​សម្រេច​ឲ្យ​ម្ចាស់​អាជីវកម្ម ចុះបញ្ជី​ពាណិជ្ជកម្ម​និង​កិច្ច​ការពារ​ម៉ាក និង​ពាណិជ្ជ​នាម​សម្រាប់​អាជ្ញា​បណ្ណ វិស័យ​ព័ត៌មាន ដូច្នេះ «​ក្នុង​គោលបំណង​ធ្វើ​អាជីវកម្ម ឬ​សេវាកម្ម​លើ​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍ រូបវន្តបុគ្គល ឬ​នីតិបុគ្គល ក្នុង​រយៈពេល ២ ស​ប្តា​ហ៍ ត្រូវ​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម អនុលោម​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន » ។

ដែល​ពេលវេលា​នេះ ២ ស​ប្តា​ហ៍​គិត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ តែ​ក្នុង​ករណី​ចាំបាច់​ក្រសួងពាណិជ្ជកម្ម​នឹង យោង​តាម​ប្រកាស​របស់​អន្តរក្រសួង​បាន​បញ្ជាក់​ថា​ប្រកាស​នេះ​មាន​គោលដៅ​កំណត់ ៖ ១- ចុះបញ្ជី​ពាណិជ្ជកម្ម ការពារ​ម៉ាក និង​ពាណិជ្ជ​នាម លើ​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍ ដើម្បី​ធានា​ថា​អត្តសញ្ញាណ​នៃ អង្គភាព ស្ថាប័ន​សារព័ត៌មាន និង​សោត​ទស្សន៍​នីមួយ​ៗ មិន​ជាន់​លើ​អត្តសញ្ញាណ​នៃ​អង្គភាព ស្ថាប័ន​ព័ត៌មាន និង​សោត​ទស្សន៍​ដទៃ​ទៀត ដែល​បាន​ច្បាប់​អនុញ្ញាត​រួច​ហើយ​។ ២- ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នក​ស្នើ​សុំ​ចុះ​ឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម និង​បញ្ជី​ម៉ាក ដើម្បី​ការពារ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់​។ ៣- មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ម៉ាក និង​ពាណិជ្ជ​នាម ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ជា​សាធារណៈ សីលធម៌​សង្គម ឬ​ប្រពៃណី​ល្អ​របស់​ជាតិ និង​ម៉ាក​ដែល​មិន​អាច​ចុះបញ្ជី​បាន ដូច​មាន​កំណត់​ក្នុង​ច្បាប់​ជា​ធរមាន​។ ប្រកាស​នេះ​ផង​ដែរ មាន​វិសាលភាព​អនុវត្ត​ចំពោះ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយ​ដែល​ធ្វើ​អាជីវកម្ម​ឬ​សេវាកម្ម​លើ​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

បន្ទាប់​ពី​បាន​ទទួល​ការ​អនុញ្ញាត​ជា​គោលការណ៍​ពី​ក្រសួង​ព័ត៌មាន ក្នុង​គោលបំណង​ធ្វើ​អាជីវកម្ម​ឬ​សេវាកម្ម​លើ​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍ រូបវន្តបុគ្គល ឬ​នីតិបុគ្គល ក្នុង​រយៈពេល ២ ស​ប្តា​ហ៍ ត្រូវ​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម អនុលោម​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​។

សូម​ជម្រាប​ជូន​ថា រាល់​ការ​កែប្រែ ឬ​ផ្លាស់​ប្តូរ​ម្ចាស់​ស្ថាប័ន អង្គភាព​សារព័ត៌មាន និង​សោត​ទស្សន៍ ឬ​ការ​ផ្លាស់​ប្តូរ​ម៉ាក និង​ពាណិជ្ជ​នាម​របស់​ស្ថាប័ន អង្គភាព រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ដែល​ធ្វើ​អាជីវកម្ម ឬ​សេវាកម្ម​ក្នុង​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍ ត្រូវ​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​ជា​មុន​សិន មុន​នឹង​ធ្វើការ​ចុះបញ្ជី​កែប្រែ​នៅ​ក្រសួងពាណិជ្ជកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ