ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​បឹង​ត្របែក

9 ឆ្នាំ មុន

បឹង​ត្របែក​ជា​ឃ្លាំង​ផ្ទុក​ទឹក​សំអុយ ទឹកភ្លៀង​កុំឱ្យ​ជន់​លិច​រាជធានី​ភ្នំពេញ ។ ក្រុងភ្នំពេញ​ដែល​លិច​ទឹក​គ្រប់​រដូវវស្សា​រាល់​ៗ​ឆ្នាំ គ្រប់​អាណត្តិ​ចៅហ្វាយ​ក្រុង​កន្លង​មក

បឹង​ត្របែក​ជា​ឃ្លាំង​ផ្ទុក​ទឹក​សំអុយ ទឹកភ្លៀង​កុំឱ្យ​ជន់​លិច​រាជធានី​ភ្នំពេញ ។ ក្រុងភ្នំពេញ​ដែល​លិច​ទឹក​គ្រប់​រដូវវស្សា​រាល់​ៗ​ឆ្នាំ គ្រប់​អាណត្តិ​ចៅហ្វាយ​ក្រុង​កន្លង​មក ដោយសារ​តែ​បឹង​ត្របែក​គោក​រាក់ និង​ការ​រំលោភ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ដោយ​សេរី គ្មាន​អ្នក​ណា​ទៅ​រំខាន​ទេ មាន​រាប់រយ រាប់​ពាន់​ក្បាលដី ។

ឆ្នាំ​នេះ​អាជ្ញាធរ​រាជធានី​ដូច​ទើប​ភ្ញាក់​ពី​ដំណេក បាន​លើកគ្នា​គ្រប់​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ភ្នែក​នៅ​បឹង​ត្របែក​ដ៏​មាន​វិសាលភាព​នេះ ។

តាម​គំរោង​ប្លង់ បឹង​ត្របែក​ដែល​ជា​អាង​ស្តុក​ទឹក​មាន​២៦​ហិ​កតា ។ ពេល​នេះ​អាជ្ញាធរ​ក្រុងភ្នំពេញ​រក​ឃើញ​នៅ​សល់​តែ​៣០%​តែ​ប៉ុណ្ណោះ ។ ៧០%​ទៀត​ត្រូវ​ឯកជន​រំលោភ​យក​…​ចាក់​ដី​ពេញ​អស់​ទៅហើយ ។ អ្នកឯកទេស​ថា បើ​ទុក​បែប​នេះ​តទៅ​ទៀត ទឹកភ្លៀង​អាច​នឹង​លិច​ដល់​វិមាន​ឯករាជ្យ ដល់​ផ្សារ​ថ្មី លិច​មុនគេ​ទួល​ទំពូង ឬ​លិច​ក្រុងភ្នំពេញ​តែ​ម្តង ។

មាន​ដំណឹង​ថា អាជ្ញាធរ​ក្រុង​ជិត​ចាប់ផ្តើម​កាយ​…​ជីក​…​ដឹក​យក​ដី​ចេញ​វិញ​ហើយ​…​មិនដឹង​ថា​យក​បាន​២៦​ហិ​កតា ឬ​១០០%​មក​វិញ​បាន​ឬ​យ៉ាងណា​ទេ​…​ឬ​គ្រាន់តែ​ផោម​ឱ្យ​គេ​ហិត​ក៏​មិន​ច្បាស់​ដែរ​…​ចាំ​មើល​ស្នាដៃ​…​នៃ​សំឡេង​ផោម​នេះ​សិន​…

ទស្សនៈ​នានា​លើក​ឡើង​ថា អ្វី​ដែល​កើត​មាន​ដុះ​ស្លែ​ហើយ​…​ពិតជា​យ៉ាប់​ខាង​បំផ្លាញ​វិញ​ហើយ !

តើ​ថ្នាក់​ណាខ្លះ​បណ្តោយ​ឱ្យ​មនុស្សលោក​ដឹក​ដី​ចាក់​បឹង​ត្របែក ហើយ​ខ័​ណ្ឌ​ជា​ព្រំ​…​ធ្វើ​របង​សំគាល់​រាប់រយ រាប់​ពាន់​ឡូត៍​បែប​នេះ ?

ពេល​ដែល​ម​នុ​ស្សលោក​ទៅ​បំពាន ហេតុ​អី​ក៏​គ្មាន​ការ​ទប់ទល់​…​រារាំង​អ្វីសោះ ។ ដល់​គេ​យក​អស់បែប​នេះ​ទើប​លើកគ្នា​ទៅ​បំផ្លាញ​…

មិន​ខុស​ពី​ទីក្រុង​ឡុ​ង​ឈិ​ន​នៅ​បឹង​តា​មោក ដែល​ក្លាយជា​វិមាន ជា​ភូមិ​គ្រឹះ​ស្កឹមស្កៃ​ទៅ​ហើយ ទើប​លើកគ្នា​ទៅ​បំផ្លាញ​តាម​អំណាច​…​ឬ​គិត​ថា នរណា​សង់​អី​សង់​ទៅ ចាំ​ថ្ងៃក្រោយ​វ៉ៃ​ចោល​ក៏​មិនយឺត​ដែរ​…​ស្រេច​អញ !…​ហេ ! ហេ !

ចុះ​បឹង​ស្នោ​…​បឹង​ជើងឯក​…​ពិសេស​បឹង​ទំពុន​ដែល​គេ​ចាក់​ដី​លុប​ស្ទើរ​ជិត​ផ្លូវទឹក​ស្អុយ​ទៅ​ហើយ​…​ម៉េច​មិន​ប្រញាប់​ជួយ​ទប់​ផង ? អាសូរ​ខ្លាំង​ទៀត​…​បឹង​សំរោង​ក៏​រលាយ​ដែរ​…​។

មក​ពី​ជំងឺឆ្លង​ពី​បឹង​ខាងលើ​នេះ​ហើយ ទើប​វា​ឆ្លង​ចូល​បឹង​ត្របែក ។
បើ​មិនកើត​ទេ​ទុក​ឱ្យ​លិច​វិមាន​ឯករាជ្យ លិច​ផ្សារ​ថ្មី​ទៅ​ក៏​ល្អ​ដែរ​…​មួយ​ឆ្នាំ​លិច​ម្តង​តើ ?               
                      អា​ឡេវ