ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសមិនស្គាល់អត្តសញ្ញាណ​ម្នាក់​ជួប​គ្រោះអកុសល​លើ​ផ្លូវ​​ជាតិលេខ​៤

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​មានករណីគ្រោះថ្នាក់ចរាចរណ៍​​រវាង​រថយន្តបុកជាមួយម៉ូតូ​ក្នុងទិសដៅ​បញ្ចាសគ្នា​ បណ្តាល​ឱ្យ​​​បុរសជាអ្នកបើកបរម៉ូតូបានបាត់បង់ជីវិតភ្លាម​ៗ​នៅ​នឹងកន្លែងកើតហេតុ ។ ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលាម៉ោង​៥​និង​​១០នាទីថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៩៥-១៩៦​…

​ខេត្តព្រះសីហនុ ៖ ​មានករណីគ្រោះថ្នាក់ចរាចរណ៍​​រវាង​រថយន្តបុកជាមួយម៉ូតូ​ក្នុងទិសដៅ​បញ្ចាសគ្នា​ បណ្តាល​ឱ្យ​​​បុរសជាអ្នកបើកបរម៉ូតូបានបាត់បង់ជីវិតភ្លាម​ៗ​នៅ​នឹងកន្លែងកើតហេតុ ។

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលាម៉ោង​៥​និង​​១០នាទីថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៩៥-១៩៦​ ស្ថិត​នៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

​បុរសរងគ្រោះខាងលើមិនស្គាល់អត្តសញ្ញាណនោះទេ ជាអ្នកបើកបរ​​ម៉ូតូ១​គ្រឿង​ម៉ាកហុង​ដា ឌ្រីម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ​ព្រះ​សីហ​នុ 1C-4684 ។ ចំណែក​រថយន្ត១​គ្រឿង​ម៉ាក ស៊ីណា​ ​(SEINNA) ពណ៌​ស ពាក់​ផ្លា​ក​លេខ ​ភ្នំពេញ 2BD-3118 ​អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ បានរត់គេចខ្លួន​បាត់​

តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ ជនរងគ្រោះ​បាន​បើក​បរ​ម៉ូតូ១​គ្រឿង​ ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​ជាមួយ​​រថយន្ត១​គ្រឿង​ ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​​បាត់បង់ជីវិតភ្លាម​ៗនៅ​នឹង​កន្លែង​កើតហេតុ ។ ដោយឡែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​​ ។​

បច្ចុប្បន្ន សព​ជនរងគ្រោះ​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ ដើម្បី​ឱ្យ​មកទទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ​ត្រូវយក​មក​រក្សា​ទុកជា​បណ្តោះ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ