ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Taeyeon ត្អូញត្អែរ​ពី​ការ​បាត់បង់​ការងារ អំឡុង​ពេល​ពិភពលោក​មាន​ជំងឺរាតត្បាត

3 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ Taeyeon អតីត​ប្រធាន​ក្រុម​ចម្រៀង​ស្រី​កូរ៉េ​ខាងត្បូង Girls ‘Generation បាន​លើក​ឡើង​ថា នាង​មាន​អារម្មណ៍​ថា ខ្លួន​បាន​បាត់បង់​ការងារ​ស្ទើរតែ​ទាំងស្រុង អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩។…

កូរ៉េ​ខាងត្បូង ៖ Taeyeon អតីត​ប្រធាន​ក្រុម​ចម្រៀង​ស្រី​កូរ៉េ​ខាងត្បូង Girls ‘Generation បាន​លើក​ឡើង​ថា នាង​មាន​អារម្មណ៍​ថា ខ្លួន​បាន​បាត់បង់​ការងារ​ស្ទើរតែ​ទាំងស្រុង អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩។

តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម Instagram នា​ពេល​ថ្មី​ៗ​នេះ Taeyeon បាន​និយាយ​ទៅ​កាន់​អ្នកគាំទ្រ​អំពី​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត និង​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​របស់​នាង អំឡុង​ពេល​ឃ្លាតឆ្ងាយ​ពី​សង្គម​។ នាង​បាន​បង្ហាញ​ចំណាប់អារម្មណ៍​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បាន​បើក​ការ​ឡាយ​ផ្ទាល់​នេះ សម្រាប់​អ្នក​ដែល​ប្រឹងប្រែង​អស់ពី​សមត្ថភាព ដើម្បី​ស្នាក់​នៅផ្ទះ និង​ដើម្បី​ឃ្លាតឆ្ងាយ​សង្គម​។ និយាយ​ដោយ​ស្មោះត្រង់ ខ្ញុំ​គិត​ថា​មនុស្ស​គ្រប់​គ្នា​មាន​អារម្មណ៍​ដូច​ៗ​គ្នា​។ មនុស្ស​គ្រប់​គ្នា​ប្រហែលជា​មាន​អារម្មណ៍​ធុញទ្រាន់ គ្មាន​ទីពឹង ហើយ​ស្ទើរតែ​បាត់បង់​ភាព​ជា​ខ្លួនឯង សូ​ម្បី​តែ​គ្មាន​មិន​បាន​ឆ្លង​វីរុស​នេះ​។ វា​ពិតជា​ពិភព​ឯកោ​ខ្លាំង​ណាស់​។

នាង​បាន​បន្ត​ទៀត​ថា «​ខ្ញុំ​សោកស្តាយ​ណាស់ ដែល​មានឱកាស​តិចតួច​បំផុត ដើម្បី​ជួប​អ្នក​រាល់គ្នា (​អ្នកគាំទ្រ​)​។ លើស​ពី​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ ខ្ញុំ​ចង់​ច្រៀង និង​សម្តែង​។ ឱកាស​ទាំងនេះ វា​ត្រូវ​បាន​បាត់បង់​។ វា​ហាក់ដូចជា​មេរោគ​ឆ្លង​នឹង​បាត់​ទៅ​វិញ ប៉ុន្តែ​វា​កាន់តែ​យ៉ាប់យ៉ឺន​ទៅ​ៗ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាត់បង់​ថាមពល​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​បាត់បង់​ការងារ​។ ខ្ញុំ​មិន​អាច​សម្តែង និង​ធ្វើការ​ប្រគុំ​តន្ត្រី​បាន​។ ខ្ញុំ​ស្ទើរតែ​យំ​»​។

សូម​បញ្ជាក់​ថា Taeyeon ដែល​មានការ​ប្រគុំ​តន្ត្រី​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែកុម្ភៈ ត្រូវ​បាន​លុប​ចោល​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ស្រប​ពេល​ដែល​មក​ទល់​ពេល​បច្ចុប្បន្ន​កូរ៉េ​ខាងត្បូង នៅ​តែ​បន្ត​រឹត​បន្តឹង​ច្បាប់​ក្នុង​ប្រទេស ដើម្បី​ទប់ស្កាត់​ការពារ​ការ​ឆ្លង​រីក​រាល​នៃ​វីរុស​នេះ​៕ (​ដកស្រង់​ចេញពី Allkpop)