ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​នេ​ត សា​វឿ​ន ណែនាំ​ស្នងការដ្ឋាន​រាជធានី​ខេត្ត​ចាត់វិធានការ​ម៉ឺងម៉ាត់​ក្នុង​ពិធីបុណ្យ​បិណ្ឌ និង​ភ្ជុំបិណ្ឌ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ណែនាំ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​ចាត់វិធានការ​យ៉ាង​ម៉ឹង​ម៉ាត់​នៅ​គ្រប់​គោលដៅ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ និង​គោលដៅ​កំសាន្ដ​សប្បាយ​នានា​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ណែនាំ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​ចាត់វិធានការ​យ៉ាង​ម៉ឹង​ម៉ាត់​នៅ​គ្រប់​គោលដៅ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ និង​គោលដៅ​កំសាន្ដ​សប្បាយ​នានា​ផង​ដែរ ។

យោង​តាម​សេចក្ដីណែនាំ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២០ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន បាន​ឲ្យ​ដឹង​ថា ស្នងការដ្ឋាន​នគរបាល រាជធានី​-​ខេត្ត ត្រូវ​យកចិត្តទុកដាក់​បង្កើន​ការ​ក្ដាប់ និង​វិភាគ​វាយតម្លៃ​នូវ​សភាពការណ៍ និង​ព័ត៌មាន​នានា​ពាក់ព័ន្ធ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​សង្គម ជា​ពិសេស​សកម្មភាព​ភេរវកម្ម ឧក្រិដ្ឋកម្ម និង​សកម្មភាព​ល្មើសច្បាប់​ផ្សេង​ៗ​ទៀត ដើម្បី​ចាត់វិធានការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា ។

នាយ​ឧត្តមសេនីយ៍ បន្ដ​ថា ស្នងការដ្ឋាន​នគរបាល រាជធានី​-​ខេត្ត ត្រូវ​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​» ឲ្យ​បាន​សកម្ម​ផុលផុស និង​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​ឲ្យ​បាន​ហ្មត់ចត់​នូវ​មុខសញ្ញា​គ្រប់​ប្រភេទ​នៅ​តាម​សហគមន៍ ភូមិ​-​ឃុំ ដោយ​ប្រើប្រាស់​នូវ​គ្រប់​វិធានការ ដើម្បី​បំបាត់​ប្រសិទ្ធភាព​ជាង​មុន មិន​ទុក​ឲ្យ​មុខសញ្ញា​មានឱកាស​ធ្វើ​សកម្មភាព​បង្ក​អសន្ដិសុខ ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​បង្ក​មហន្ដរាយ​ដល់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ឡើយ ។

នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន ក៏​បាន​បញ្ជាក់​ថា «​ស្នងការដ្ឋាន​នគរបាល រាជធានី​-​ខេត្ត ត្រូវ​ចាត់វិធានការ​ការពារ​យ៉ាង​ម៉ឹង​ម៉ាត់​គ្រប់​គោលដៅ ប្រារព្ធ​ពិធីបុណ្យ និង​គោលដៅ​កម្សាន្ដ​សប្បាយ​នានា​ដូច​ជា ៖ ទី​វត្ត​អា​រ៉ា​ម ប្រាង្គ​ប្រាសាទ រមណី​ដ្ឋា​ន ព្រមទាំង​បង្កើន​កិច្ច​ការពារ​សន្ដិសុខ និង​ធានា​សុវត្ថិភាព​ថ្វាយ ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​កំពូល​ៗ​របស់​ជាតិ ដែល​យាង និង​អញ្ជើញ​ទៅ​ចូលរួម​ពិធីបុណ្យ ។

ទន្ទឹម​នោះ​ត្រូវ​យកចិត្តទុកដាក់​យាមកាម​ល្បាត​ការពារ​ផ្ទះ​សម្ដែង​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ ទៅ​ស្រុក​កំណើត ឬ​ទៅ​សម្រាក​កំសាន្ដ​នៅ តាម​តំបន់​នានា​ទាំង​គ្រួសារ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ