ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​លក់​អចលនទ្រព្យ​មួយ​រំលោ.ភ​កម្មសិទ្ធិបញ្ញា ត្រូវ​បាន​នគរបាល​ចុះ​បង្ក្រាប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​លក់​អចលនទ្រព្យ​មួយ​កន្លែង​បាន​រំលោភ​កម្មសិទ្ធិបញ្ញា​ក្រុមហ៊ុន «​ភ្នំពេញ លែ​ន ឌី​វេឡុ​ប​មិន ឯ​.​ក​» និង​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​បាន​កម្លាំង​នគរ​ការិយាល័យ​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ទីតាំង​លក់​អចលនទ្រព្យ​មួយ​កន្លែង​បាន​រំលោភ​កម្មសិទ្ធិបញ្ញា​ក្រុមហ៊ុន «​ភ្នំពេញ លែ​ន ឌី​វេឡុ​ប​មិន ឯ​.​ក​» និង​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​បាន​កម្លាំង​នគរ​ការិយាល័យ​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​បង្ក្រាប បន្ទាប់​ពី​ទទួល​បាន ពាក្យបណ្ដឹង​របស់​មេធាវី​តំណាង​ឲ្យ​លោកស្រី សែ លី​លី ជា​ប្រធាន​ក្រុមហ៊ុន «​ភ្នំពេញ លែ​ន ឌី​វេឡុ​ប​មិន ឯ​.​ក​»​។

តំណាង​ក្រុមហ៊ុន​ខាងលើ​បាន​សុំ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប ឆែកឆេរ​ទីតាំង ព្រមទាំង​ឃាត់ខ្លួន​ជន​ក្លែងបន្លំ និង​ទារ​សំណង​ជំងឺ​ចិត្ត និង​ការ​ខាតបង់​ផ្សេង​ៗ​ជា​ទឹកប្រាក់ ចំនួន​១.៥០០.០០០​ដុល្លារ (​មួយ​លាន​ប្រាំ​សែន​ដុល្លារ​អា​មេ​រិ​ក​) ហើយ​នៅ​ក្នុង​ខណៈ​ពេល​នោះ កម្លាំង​នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នក​ក្លែងបន្លំ​រំលោភ​កម្មសិទ្ធិបញ្ញា​ចំនួន​២​នាក់​នាំ​ទៅ​សាកសួរ​ចាត់ការ​តាម​ច្បាប់ ព្រមទាំង​បាន​ធ្វើការ​រុះរើ​ស្លាក​យីហោ​ក្លែងក្លាយ​ចោល និង​បិទទ្វារ​ឃ្លុំបេ​ទីតាំង​នោះ ជា​បណ្ដោះអាសន្ន​ផង​ដែរ​។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​១៧១ ផ្លូវ​រថភ្លើង បុរី​ឈូក​វ៉ា​២ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ពិត បញ្ញា ស្នងការ​រង​នគរបាល រាជធានី​ភ្នំពេញ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ជា​ពិសេស​មានការ​ចូលរួម សម្របសម្រួល​ដោយ​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​។ ដោយឡែក​ជន​ដែល​ត្រូវ​កម្លាំង​នគរបាល​ខាងលើ​ឃាត់ខ្លួន​នោះ​ម្នាក់​ឈ្មោះ សាយ បូ​រ៉ា និង ម្នាក់​ទៀត​ឈ្មោះ ហេង សុ​ភ័​ក្រ ហើយ​ឆ្លងកាត់​តាម​ការ​ធ្វើការ​ស្រាវជ្រាវ​នៅ​ក្រសួងពាណិជ្ជកម្ម ទីតាំង​មួយ​នេះ ពុំ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ​ពី​សំណាក់​កម្លាំង​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​នោះ គឺ​លោក ទេព មុនី​ជាតិ និង​មេធាវី ទេព បញ្ញា តំណាង​ឲ្យ​លោកស្រី សែ លី​លី ជា​ប្រធាន​ក្រុមហ៊ុន «​ភ្នំពេញ លែ​ន ឌី​វេឡុ​ប​មិន ឯ​.​ក​» បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន​នគរបាល​ឲ្យ​ជួយ​ចុះ​បង្ក្រាប​។ នៅ​ក្នុង​ពាក្យបណ្ដឹង​នោះ​បាន​ដាក់​ចំ​ឈ្មោះ សាយ បូ​រ៉ា និង ហេង សុ​ភ័​ក្រ រួម​ជាមួយ​គូកន​ផង​ដែរ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​កម្មសិទ្ធិបញ្ញា និង​ក្លែងបន្លំ​ពាណិជ្ជ​នាម ហើយ​ក៏​បាន​សំណូមពរ​ចំនួន​៣​ចំណុចរួម​មាន​៖ ១-​សុំ​ឲ្យ​សមត្ថកិច្ច​មេត្តា​ចុះ​បង្ក្រាប ឆែកឆេរ ស្នាក់​ការ​ក្លែងបន្លំ​។

២-​សុំ​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ សាយ បូ​រ៉ា និង ហេង សុ​ភ័​ក្រ ផ្តន្ទាទោស​តាម​ច្បាប់ និង​៣-​ទាមទារ​សំណង​ជំងឺ​ចិត្ត និង​ការ​ខាតបង់​ផ្សេង​ៗ និង​ការ​ប៉ះពាល់​កិត្តិយស​ក្រុមហ៊ុន​ជា​ទឹកប្រាក់​ចំនួន​១.៥០០.០០០​ដុល្លារ (​មួយ​លាន​ប្រាំ​សែន​ដុល្លារ​អា​មេ​រិ​ក​)​។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​នោះ ហើយ​កម្លាំង​នគរ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ នាំ​យក​ទៅ​ធ្វើការ​សាកសួរ និង​ង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ