ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​មិន​ទាន់​បង្ហាញ​តម្រុយ​ច្បាស់លាស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ចរចា​រលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន​ទើបតែ​បាន​ប្រកាស​ថា បាន​បញ្ចប់​ជា​ផ្លូវការ​មួយ​រយៈ​ខ្លី​មក​ត្រូវការ​ពលរដ្ឋ ក្នុងស្រុក​តាមដាន ឬ​ចង់​ដឹង​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ថា ភាគី​ទាំង​ពីរ​នឹង​ធ្វើ​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​នេះ​នៅ​ពេល​ណា? ពាក់ព័ន្ធ​ការ​ចុះហត្ថលេខា​ង​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា ចិន…

រាជធានី​ភ្នំពេញ ៖ ការ​ចរចា​រលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន​ទើបតែ​បាន​ប្រកាស​ថា បាន​បញ្ចប់​ជា​ផ្លូវការ​មួយ​រយៈ​ខ្លី​មក​ត្រូវការ​ពលរដ្ឋ ក្នុងស្រុក​តាមដាន ឬ​ចង់​ដឹង​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ថា ភាគី​ទាំង​ពីរ​នឹង​ធ្វើ​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​នេះ​នៅ​ពេល​ណា?

ពាក់ព័ន្ធ​ការ​ចុះហត្ថលេខា​ង​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា ចិន នេះ​បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​នៃ​ក្រសួងពាណិជ្ជកម្ម​ប្រាប់​ឱ្យ​ដឹង នៅ​ថ្ងៃ​ទី​១ កញ្ញា​នេះ​ថា ការ​ចុះហត្ថលេខា​ជាក់លាក់​មក​ដល់​ពេល​នេះ ក្រសួង​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​នោះ​ទេ ។

លោក ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​នៃ​ក្រសួងពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា «​ខ្ញុំ​អត់​ទាន់​មាន​ព័ត៌មាន​អំពី​ថ្ងៃខែ​នៃ​ការ​ចុះហត្ថលេខា​ជា​ផ្លូវ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នៅឡើយ​ទេ ។

ក្រសួងពាណិជ្ជកម្ម​ទទួល​ដឹកនាំ​មន្ត្រី​ជំនាញ​ពី​ក្រសួង​នានា​ឱ្យ​ចរចា ហើយ​ការ​ចរចា​ដូច​ធ្លាប់​បានដឹង​ហើយ​ថា បាន​បញ្ចប់​រួចរាល់​អស់ហើយ​ទៅ​តាម​ផ្លូវច្បាប់​ទាំងមូល ឯកសារ​មាន​ទាំង​ភាសា​ចិន ខ្មែរ និង​អង់គ្លេស​រង​ចាំតែ​ពេល​ចុះហត្ថលេខា ។ តែ​ខាងយើង​(​ក្រសួង​)​មិនមែន​ជា​អ្នក​រៀបចំ​កិច្ចការ​នេះ​ទេ​» ។

បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​រូប​នេះ​ថា​« ខ្ញុំ​បាន​សាកសួរ​អ្នក​ទទួល​បន្ទុក​ការងារ​នេះ គាត់​ប្រាប់​មក​វិញ​ថា​គាត់​អត់​មាន​ព័ត៌មាន​ទាក់ទង​ការ​ចុះ​ហ​ត្ថេ​ល​ខា​ជា​ផ្លូវការ​ធ្វើ​ឡើង​នៅ​ពេល​ណា​ច្បាស់​ដែរ​។​តែ​កិច្ចការ​អ្វី​ៗ​បាន​រៀបចំ​រួចរាល់​អស់ហើយ​។​ការ​យឺត​យាវ​នេះ​មិនដឹង​មក​ពី​ខាង​ណា​ហើយ​ថា​ចុះហត្ថលេខា​ផ្លូវការ​ថ្ងៃ​ណា​ក៏​នូវ​ពុំ​ទាន់​ដឹង​ច្បាស់​នោះ​ទេ​»​។

ទន្ទឹម​នឹង​ឯកសារ​នៃ​ការ​ចរចា​រលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទ្វេភាគី កម្ពុជា ចិន ស្ថិត​ក្នុង​ការ​រង ម្ចាស់​ក្រុមហ៊ុន​ឈានមុខ​របស់​កម្ពុ​ជាមួយ​មើលឃើញ​ថាបើ FTA​នេះ​ប្រកាស​ជា​ផ្លូវការ ពេល​ណា នោះ​ការ​នាំ​ចេញ​ផលិតផល​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន​នឹង​មាន​ច្រើន​ជាង​ពេល​មុន​ៗ ។

លោកស្រី កែវ មុំ​នាយិការ​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី មាន​ប្រសាសន៍​ថា​ចំពោះ​ក្រុមហ៊ុន​លី​លី​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​ទៅ​ក្រៅប្រទេស​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ​នេះ​មិន​មាន​អ្វី​ជា​ឧ​ប​ស័គ្គ​ទេ តែ​ការ​លក់​នៅ​ក្នុង​ប្រទេស​មាន​ផល​ប៉ះពាល់​ខ្លះ​។ ការ​នា​ចេញ​ទៅ​ចិន លោកស្រី​លើក​ឡើង​ថា​«​ការ​នាំ​ចេញ​ផលិតផល​ទៅ​កាន់​ប្រទេស​ចិន យើង​មាន​ក្រុមហ៊ុន​ចំនួន​២​។​ក្រុមហ៊ុន​ទី​១ យើង​នាំ​ចេញ​១០០​ភាគរយ ដោយ​ក្នុង​មួ​យស​ប្តា​ហ៍​ប្រមាណ​១០​កុង​តេ​ន័​រ អីចឹង​ក្នុង​មួយ​ខែ​អាច​មាន​ដល់​៤០​កុង​តេ​ន័​រ ហើយ​រោងចក្រ​មួយ​ផ្សេង​ទៀត​មាន​៥​ទៅ​៦​កុង​តេ​ន័​រ​។​ជា​រួមការ​នាំ​ចេញ​ក្នុង​មួយ​ខែ​សរុប​ប្រហែល​៥០​កុង​តេ​ន័​រ​»​។

លោកស្រី បញ្ជាក់​ថា​«​យើង​មើលឃើញ​ចិន ជាទី​ផ្សារ​ដ៏​ធំ តែ​សម្រាប់​យើង​ការ​ប្រកួតប្រជែង​របស់​វា​ក៏​ខ្លាំង​ណាស់​ដែរ ព្រោះ​ជា​ប្រទេស​ដែល​គាត់​អាច​ផលិត​អ្វី​ៗ​ដោយ​ខ្លួនឯង​ស៊ឹង​តែ​បាន​គ្រប់​បែប​យ៉ាង អីចឹង​ពេល​យើង​នាំ​ផលិតផល​របស់​យើង​ទៅ​លក់​នៅ​ប្រទេស​ចិន​ក៏​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង​»​។

បើ​តាម​នាយិកា​ក្រុមហ៊ុន​លី​លី «​ការ​នាំ​ចេញ​របស់​យើង​ទៅ​ប្រទេស​ចិន នៅ​មាន​កម្រិត​នៅឡើយ តែ​យើង​សង្ឃឹម​ថាបើ​មាន FTA​នេះ​ចេញ​មក​យើង​ក៏​រំពឹង​ថា​ការ​នាំ​ចេញ​របស់​យើង​អាច​នឹង​មាន​ច្រើន​ជាង​ពេល​មុន​។​តែ​ខ្ញុំ​ទ​ទួ​ច​ស្នើ​សុំ​ឱ្យ​ដល់​ការ​នំ​ចេញ នាំ​ចូល​ឱ្យ​លក្ខណ​ខណ្ឌ​ដូច​គ្នា អីចឹង​ខាងយើង​នឹង​មានឱកាស​ច្រើន​សម្រាប់​ផលិតផល​ឬ​កសិផល​របស់​ខ្មែរ​យើង​ផលិត​ចេញ​មក​វា​ក៏​មិន​ចាញ់​របស់​គេ​ដែរ តែ​យើង​គ្រាន់តែ​ខ្វះ​ចំណុច​បញ្ជាក់​ស្តង់ដា​សម្រាប់​ការ​នាំ​ចេញ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ