ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​លាតត្រដាង​ថា បើ​ចង់​ក្លាយជា​បុគ្គល​ជោគជ័យ​ត្រូវ​ផ្តោត​លើ​គ​ន្លឹៈ ៣+១

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​មនុស្ស​មិន​តិច​ទេ ដែល​មាន​បំណង​ចង់​ក្លាយជា​មនុស្ស​ល្បី ជា​អ្នកមាន ជា​សេដ្ឋី ឬ​ក៏​ជា​បុគ្គល​ដែល​ជោគជ័យ​ជាដើម ។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​បំណង ឬ​ក្តី​ប្រាថ្នា​អាច​ទទួល​បាន​ពិតប្រាកដ…

រាជធានី​ភ្នំពេញ ៖ មាន​មនុស្ស​មិន​តិច​ទេ ដែល​មាន​បំណង​ចង់​ក្លាយជា​មនុស្ស​ល្បី ជា​អ្នកមាន ជា​សេដ្ឋី ឬ​ក៏​ជា​បុគ្គល​ដែល​ជោគជ័យ​ជាដើម ។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​បំណង ឬ​ក្តី​ប្រាថ្នា​អាច​ទទួល​បាន​ពិតប្រាកដ ហើយ​ក៏​អាច​មិន​ទទួល​បាន​ផង​ដែរ ។

តាម​ការ​បកស្រាយ​របស់​អ្នកឯកទេស​ម្នាក់​បាន​លើក​ឡើង​ថា បុគ្គល​ដែល​ជោគជ័យ គេ​តែងតែ​ប្រកាន់​ភ្ជាប់​នៅ​ស្មារតី ៣+១ ។

លោក ឃី​ម សុខ​ហេង ដែល​ជា​ស្ថាបនិក​វិទ្យាស្ថាន​សិក្សា ដើម្បី​ជោគជ័យ​បាន​បន្ត​ថា ស្មារតី ៣+១ នេះ​ជា​ស្មារតី​ដ៏​សំខាន់ ។ លោក​បាន​ថ្លែងប្រាប់​នូវ​គន្លឹះ ទាំងនោះ​ថា ៖ ១ – ស្មារតី​ជោគជ័យ ទី​១ គឺ ស្មារតី​ផ្តោត ៖ គឺ​គេ​ផ្តោត​លើ​គោលដៅ​ដែល​គេ​ចង់បាន​នៅ​ក្នុង​ជីវិត​ពោល​ឱ្យ​ខ្លី បុគ្គល​ដែល​ជោគជ័យ គឺ​បុគ្គល​ដែល​មាន​គោលដៅ គឺ​គេ​បាន​កំណត់​គោលដៅ​រួច​ហើយ​ថា ៣ ឆ្នាំ ៥ ឆ្នាំ និង​១០​ឆ្នាំទៅ​មុខ​ទៀត គេ​ចង់​សម្រេច​បាន​អ្វី​នៅ​ក្នុង​ជីវិត​របស់​គេ ។

ផ្តោត​លើ​ការងារ ប្រសិនបើ​យើង​ជា​អ្នកធ្វើការ គឺ​គេ​ផ្តោត​លើ​ការងារ​ក្នុង​ដៃ កុំ​ឆ្វេ​ក​ឆ្វាច កុំ​ឆ្លេឆ្លា អ្នកខ្លះ​ចេញ​ដេ​ប៉ា​មក​ធ្វើ​ឱ្យ​តែ​គេ​មើលឃើញ​រវល់​គ្មាន​ពេល​សំរាក រវល់​គ្មាន​ពេលវេលា​ញុំា​បាយ រវល់​គ្មាន​ពេល​ឈប់​រវល់​គ្មាន​ពេលទំនេរ ។ ប៉ុន្តែ​សួរ​ថា តើ​រវល់​នូវ​រឿង​ដែល​គួ​តែ​រវល់​អត់? រវល់​ត្រូវ​រឿង​អត់? ផ្តោត​លើ​ការ​សិក្សា មាន​ន័យ​ថា ក្នុង​នាម​ជា​និស្សិត ខ្ញុំ​ផ្តោត​លើ​ការ​ក្រេបជញ្ជក់​យកចំណេះ​ដឹង មិនមែន​ខ្ញុំ​ផ្តោត​ទៅ​លើ​ការ​ផឹកស្រា មិនមែន​ផ្តោត​ទៅ​លើ​ការ​ជក់​គ្រឿងញៀន​ទេ មិនមែន​ផ្តោត​លើ​ការ​ចូល​ក្លឹ​ប​ដើម្បី​យក​ពាន​ទេ​។ ម៉ែឪ ជីដូន​ជីតា អត់​ល្បី​ពេល​ដែល​កូន​មានកេរ្តិ៍ឈ្មោះ​ល្បី​រឿង​ផឹក​នោះ​ទេ​។

មួយវិញទៀត កុំ​ផ្តោត​ទៅ​លើ​សំភារៈ​និយម ក្នុង​ខណៈ​ពេល​ដែល​សមត្ថភាព​យើង​មិន​ទាន់​មាន ត្រូវ​ផ្តោត​លើ​ការ​សិក្សា​។ ការ​ផ្តោត​លើ សីលធម៌​ល្អ សុជីវធម៌​ល្អ​ក្នុង​ការ​រស់នៅ មានគុណ​ធម៌ និង​មាន​កត្តញ្ញូ​ចំពោះ​មាតាបិតា ។ ២- ស្មារតី​ជោគជ័យ ទី​២ គឺ ស្មារតី​រួម ៖ រួម​សាមគ្គី គឺជា​ទស្សនៈ​របស់​បុគ្គល​ដែល​ជោគជ័យ​នៅ​លើ​ពិភពលោក គឺ​គេ​រួម​សាមគ្គី​ជា​ធ្លុង​មួយ ជា​កម្លាំង​ដែល​យើង​អាច​ដុត​អ្វីមួយ ឱ្យ​ឆេះ​បាន គេ​និយាយ​ថា​អាតូច​វា​មិន​ដែល​ឈ្នះ អាធំ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​អាតូច​វា​ប្រមូលផ្តុំ​អាធំ​ពិបាក​ឈ្នះ​ដែរ ចឹ​ង​ត្រូវ​មាន​ស្មារតី​រួបរួមសាមគ្គី​។

យើង​ត្រូវធ្វើ​ខ្លួន​យើង​ឱ្យ​ក្លាយជា​មនុស្ស ដែល​ចេះ​ផ្តល់​សេវាកម្ម​ឱ្យ​អ្នក​ដទៃ​មុន អា​នឹង​សំខាន់​ណាស់ ។ ព្រោះថា ដើម្បី​ជោគជ័យ​យើង​ត្រូវ​រៀបចំ​ខ្លួន​យើង​ឱ្យ​អ្នក​ដទៃ គេ​ចូល​ចិត្ត ធ្វើ​ជា​មនុស្ស​មានចិត្ត ជួយ​យកអាសា​អ្នក​ដទៃ នោះ​យើង​នឹង​មាន​ទំនាក់ទំនង​ល្អ ហើយ​ចំណងទាក់ទង​នឹង​វា​នឹង​រឹត​បន្តឹង​បន្តិច​ម្តង​ៗ យូរ​ៗ​ទៅ​ចំណងទាក់ទង​ដែល​យើង​មាន​ពី​ស្មារតី​រួបរួមសាមគ្គី​នឹង វា​នឹង​ក្លាយជា​ទុន​សម្រាប់​អនាគត​របស់​យើង​ទៅ​ថ្ងៃ​មុខ ដែល​យើង​អាច​យក​ទៅ​វិនិយោគ​បាន​។ ៣- ស្មារតី​ជោគជ័យ ទី​៣ គឺ ស្មារតី​ប្រឹង ៖ បុគ្គល​ដែល​ជោគជ័យ គឺជា​មាន​ស្មារតី​ប្រឹងប្រែង តស៊ូ អត់ធ្មត់ ក្រែង​ននៀល ដូច​ខ្ញុំ​ទម្រាំ​នឹង​បាន​ប៉ុណ្ណឹង​ខ្ញុំ​ប្រឹង​១៨​ឆ្នាំ​ហើយ វា​ជា​ស្មារតី​ប្រឹង ដោយសារ​ខ្ញុំ​ជឿ​ថា​លើ​លោក​នេះ គ្មាន​បុគ្គល​ណា​យកចិត្តទុកដាក់​លើ​ការ​អភិ​វ​ឌ្ឃ​​ខ្លួន​យើង​ជាង​យើង​ខ្លួនឯង​នោះ​ទេ ចឹ​ង​គឺ​ត្រូវ​ប្រឹង​។ ហើយ​អ្វី​ៗ​គ្រប់យ៉ាង​លើ​លោក​នេះ គ្មាន​អ្នក​ណា​មក​ធ្វើ​ជំនួស​យើង​បាន​ទេ បើ​ទោះបីជា​អត​ច​រិ​ក​ក៏​ដោយ​។

ចុះ​ចំណែក បូក​១ វិញ​គេ​ចង់​មាន​ន៍​យ​ថា​ម៉េច? លោកគ្រូ​បាន​ថ្លែង​បន្ត​ថា រាល់​បុគ្គល​ដែល​ជោគជ័យ គឺជា​បុគ្គល​ដែល​មាន​ស្មារតី​ស្មោះត្រង់ មានគុណ​ធម៌​នៅ​ក្នុង​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ