ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ទាមទារ​ឲ្យ​ឥណ្ឌា​​ដក​កងទ័ព​ចេញពី​ព្រំដែន ​រួម​នឹង​ចោទ​​ថា ​ឆ្លងកាត់​ខុស​ច្បាប់

3 ឆ្នាំ មុន

ប្រទេស​ចិន​-​ឥណ្ឌា ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៣១ សីហា បាន​ស្នើ​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​ឥណ្ឌាឲ្យ​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​ព្រំដែន​រួម ដោយ​ចោទ​ក្រុង​ញូ​វ​ដែ​ល្លី​ថា ឆ្លងកាត់​ព្រំដែន​ដោយ​ខុសច្បាប់ ខណៈ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​រវាង​ប្រទេស​ទាំង​២ ។ ការ​ប្រកាស​នោះ​កើត​មាន…

ប្រទេស​ចិន​-​ឥណ្ឌា ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៣១ សីហា បាន​ស្នើ​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​ឥណ្ឌា
ឲ្យ​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​ព្រំដែន​រួម ដោយ​ចោទ​ក្រុង​ញូ​វ​ដែ​ល្លី​ថា ឆ្លងកាត់​ព្រំដែន​ដោយ​ខុស
ច្បាប់ ខណៈ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​រវាង​ប្រទេស​ទាំង​២ ។

ការ​ប្រកាស​នោះ​កើត​មាន បន្ទាប់​ពី​ឥ​ណ្ដា​លើកឡើង​ពី​ការ​ធ្វើ​ចលនា​របស់​កងទ័ព​ចិន​នា​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នៅ​តំបន់​ព្រំដែន​មាន​ជម្លោះ​រវាង​ប្រទេស​ទាំង​២ ដោយ​បរិហារ​ថា នោះ​ជាការ​ប៉ុនប៉ង​មួយ​របស់​ចិន កែប្រែ​ជា​ឯកតោភាគីសភាពការណ៍​នៅ​លើ​ទីលាន ។ ឧប្បត្តិហេតុ​នោះតាម​ឥណ្ឌា​ថា កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២៩ សីហា នៅ​មាត់បឹង PANGONG TSO ជា​តំបន់​ព្រំដែន​មួយ​នៅ​ជួរ​ភ្នំ​ហ៊ី​ម៉ា​ឡៃ​យ៉ា កន្លែង​ដែល​ប្រទេស​ទាំង​២ មានការ​ប្រឈម​មុខ​ដាក់​គ្នា​ចាប់តាំងពី​ខែមេសា​មក ។

កាលពី​ខែមិថុនា​មានការ​ប៉ះទង្គិច​គ្នា​រវាង​កង​ទាហាន​នៃ​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំង
២ ក្នុង​ជ្រលង​ភ្នំ GALWAN ស្ថិត​នៅ​ជិត​គ្នា បណ្ដាល​ឲ្យ​ទាហាន​ឥណ្ឌា​ស្លាប់​២០​នាក់ មុន​ពេល​កងទ័ព​ចិន​ចាប់ផ្ដើម​ដកថយ ពី​តំបន់​ព្រំដែន​មាន​ជម្លោះ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​កងទ័ព​ឥណ្ឌា​បាន​ចោទប្រកាន់​កងទ័ព​ចិន​ថា បាន​រំលោភ​បំពាន​កាលពី​យប់​ថ្ងៃ​ទី​២៩​មក​៣០ សីហា ការ​សម្របសម្រួល​គ្នា​ដែល​ចុះហត្ថលេខា រវាង​ប្រទេស​ទាំង​២
ក្នុង​តំបន់ LADAKH ហើយ​ធ្វើ​ចលនា​កងទ័ព​បង្ក​ហេតុ ដើម្បី​ផ្លាស់​ប្ដូរ​សភាពការណ​នៅ​លើ​ទីលាន ។

សេចក្ដី​ប្រកាស​នោះ​បន្ត​ថា កងទ័ព​ឥណ្ឌា​បាន​ធ្វើ​ឲ្យ​បរាជ័យ ការ​ប៉ុនប៉ង​លុកលុយ​នោះ​ដែល​ពុំ​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​ឡើយ ។

ក្រសួងការបរទេស​ចិន​បាន​បដិសេធ​ការ​ចោទប្រកាន់​នោះ​របស់​ឥណ្ឌា ។ អ្នកនាំពាក្យ​ក្រសួង​ការ​បរ​ទស​ចិន​ថ្លែង​ថា កងទ័ព​ចិន​នៅ​ព្រំដែន​គោរព​ហ្មត់ចត់​ជា​និច្ច ខ្សែ​បន្ទាន់​ត្រួតពិនិត្យ​រួម​និងមិន​​បាន​ឆ្លងកាត់​ខ្សែបន្ទាត់​នោះ​ឡើយ ។

សារព័ត៌មាន​ផ្លូវការ​ចិន​ក្រោយ​មាន​ភាព​តានតឹង​ថ្មី​ៗ​រវាង​ប្រទេស​ទាំង​២ អះអាង​នា​ថ្ងៃ​ទី​១​កញ្ញា​ថា ចិន​អាច​ធ្វើ្វ​ើ​ឲ្យ​ឥណ្ឌា​រង​ការ​បាត់បង់​ធ្ងន់​ធ្ង​រ​ជាង​កាលពី​អតីតកាល ប្រសិនបើ​ខ្លួន​ជ្រើស​រើស​យក​ផ្លូវ​នៃ​ការ​ប្រកួតប្រជែង​គ្នា ។ កាសែត​GLOBAL TIMES ចិន​សរសេរ​ថា ឥណ្ឌា​ប្រឈម​មុខ​នឹង​ចិន​ដែល​ខ្លាំង ហើយ​មិន​ត្រូវ​មាន​ក្ដី​ស្រម័យ​ណាមួយ លើ​ការ​ជួយ​ទ្រទ្រង់​ជាយថាហេតុ​ពី​សំណាក់​សហរដ្ឋ​ង​អា​មេ​រិ​ក​នោះ​ឡើយ ។

តែ​ប្រ​សិន​បើ​ឥណ្ឌា​ចង់បាន​ការ​ប្រឈម​មុខ​ខាង​យោធា​មួយ នោះ​កងទ័ព​ចិន​នឹង​ធ្វើ​ឲ្យ​កងទ័ព​ឥណ្ឌា​រង​ការ​បាត់​បង់​ពិតជា​ធ្ងន់ធ្ងរ​បំផុត​ដែល​ខ្លួន​មិន​ធ្លាប់​ជួប​ប្រទះ​គឺ​ធ្ងន់ធ្ងរ​ជាង​កាលពី​ឆ្នាំ​១៩៦២ ចង់​និយាយ​ដល់​សង្គ្រាម​ចិន​-​ឥណ្ឌា​កាលពី​ឆ្នាំ​នោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ